៥​ចំណុច ​លក្ខណៈ​សម្គាល់​បុរស​ពូកែ​អៀន ​ពេល​តាម​ចែ​ចង់​មនុស្ស​ស្រី​

សុក្រ, ១៩ មិថុនា ២០២០

2.1K

មិនមែន​គ្រប់​បុរស​ទាំងអស់ ​សុទ្ធ​តែ​ក្លាហាន​ហ៊ាន​ចែចង់​ទៅ​នារី​ដែល​គេ​ស្រលាញ់​ឡើយ។ សម្រាប់​បុរស​ដែល​ពូកែ​ខ្មាសអៀន ​គឺ​មិន​អាច​ទៅ​រួច​ទេ​ ប៉ុន្តែ​បុរស​អៀនខ្មាស ​ក៏​ត្រូវ​បាន​ទាក់ទាញ​មនុស្ស​ស្រី​តាម​រយៈ​ភាសា​រាងកាយ​របស់​គេ​ដែរ ៖

១. ប្រើ​ក្រសែ​ភ្នែក​បង្ហាញ​ភាព​ទាក់ទាញ

បុរស​ពូកែ​អៀន ​បើ​សិន​ពេញចិត្ត​លើ​នារី​ណា​ម្នាក់ ​គេ​មិន​បង្ហាញ​ត្រង់​ៗ​ឡើយ។ តែ​គេ​នឹង​​លួច​សម្លឹង​មើល​នាង​ជា​ពិសេស​ ហើយ​ញឹក​ញាប់​​ជាង​គេ​បង្អស់។

២. តម្រង់​ស្នាម​ញញឹម​ទៅ​រក​នារី​នោះ

មុន​ពេល​បុរស​ណា​ម្នាក់​បង្ហាញ​អារម្មណ៍​របស់​គេ​ទៅ​នាង ​​គេ​នឹង​បង្ហាញ​ទឹកមុខ​ប្រាប់​ពី​អារម្មណ៍​របស់​គេ​មុន​មិនខាន។ ​គេ​អាច​ញ​ញឹម​​​ឥត​ឈប់ឈរ​ទៅ​កាន់​នាង (ដោយ​គ្មាន​ហេតុផល​អ្វី​ទាំងអស់) ។

៣. ធ្វើ​ជា​ប៉ះ​រាងកាយ​នារី​ដែល​គេ​ពេញចិត្ត

បុរស​អៀនខ្មាស​មិន​ពូកែ​វោហារ​ដូច​បុរស​ពូកែ​ញ៉ែ​មួយ​ចំនួន​ឡើយ។ តែ​គេ​អាច​ប្រើ​វិធីសាស្ត្រ​មួយ​ចំនួន​ គឺ​ធ្វើ​ជា​ព្យាយាម​ប៉ះ​នាង​ដោ​យ​ចៃដន្យ។ មិនថា​ការ​ប៉ះ​ដោយ​ដៃ ​ឬ​ប៉ះ​រាងកាយ​អ្វី​ក៏​ដោយ ​វា​គ្រាន់​តែ​ជា​វិធី​របស់​​​​គេ ​​ក្នុង​ការ​ព្យាយាម​ចូល​ជិត​នាង​ប៉ុណ្ណោះ។

៤. រក​លេស​ជជែក​ដើម្បី​បាន​សន្ទនា

នៅ​ពេល​និយាយ​ជាមួយ​នាង ​​​គេ​​ចាប់ផ្ដើម​រអាក់រអួល ​ឬ​មាន​អារម្មណ៍​ភ័យ​រន្ធត់​ នៅ​ពេល​ណា​ដែល​គាត់​នៅ​ក្បែរ​មនុស្ស​ដែល​គាត់​ចាប់​អារម្មណ៍។ ដូចគ្នា​នេះ​ផង​ដែរ​ បុរស​នោះ​នឹង​ចាប់ផ្ដើម​លើក​សរសើរ​ពី​សំលៀក​​​បំពាក់​ សក់ ​និង​គ្រឿង​សម្អាង​របស់​នាង ​ក្នុង​អំឡុង​ពេល​សន្ទនា។

៥. តែងតែ​ត្រៀមខ្លួន​ដើម្បី​ជួយ​គ្រប់​កិច្ចការ

ភាគច្រើន​គេ​ធ្វើ​ដូចនេះ​ គឺ​ដើម្បី​បាន​ចំណាយ​ពេល​ច្រើន​ជាមួយ​នារី​ម្នាក់​នោះ​ ក្រោម​លេស​ចង់​ជួយ​នាង។ ដោយសារ​តែ​​គេ​​ខ្មាស់​អៀន​​ ​គេ​​មិន​អាច​សុំ​ឱ្យ​នាង​ណាត់​ជួប​ដោយ​ផ្ទាល់​បាន​ទេ​ ដូច្នេះ​​គេ​នឹង​ស្នើសុំ​ជួយ​នាង​ក្នុង​ការងារ​ផ្សេងៗ​វិញ៕

ប្រភពអត្ថបទ៖ kampucheathmey

ដោយ៖ សាង ស្រីល័ក្ខ

ព័ត៌មាន​ទាក់ទង​

Loading...