គួរជៀសវាងធ្វើរឿងទាំងនេះ កំឡុងពេលស្នេហាអ្នកទើបនឹងដុះពន្លកថ្មីៗ

ពុធ, ២៤ មិថុនា ២០២០

199

ស្នេហាថ្មោងថ្មីដែលទើបនឹងដុះពន្លក មិនប្រាកដថាអាចបន្តដំណើរបានរលូនភ្លាមៗនោះទេ ប្រសិនជាទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរ មិនអាចជៀសផុត ៥ចំណុចខាងក្រោមនេះបាន៖

១. ស៊ើបសួររឿងសង្សារអ្នក ពីអតីតមិត្តស្រី ឬមិត្តប្រុសរបស់គេ៖ ចំណុចនេះគួរជៀសអោយបាន ​ព្រោះ​បើ​មិន​ចង់​អោយ​ម្នាក់ៗ​មាន​រឿង​អាក់​អន់​ចិត្ត​នឹង​គ្នា ​បន្ទាប់ពីដឹង​រឿងរ៉ាវមិនល្អពី​មុនពីមាត់អតីត​សង្សារ​ចាស់​របស់​គេរួច។ ម៉្យាង​វិញ​ទៀត ​ឧទាហរណ៍​បើ​សង្សារ​របស់​អ្នក​ដឹង​ថា ​អ្នក​លួច​ទៅ​ស៊ើបរឿងរ៉ាវរបស់គេពីអតីតសង្សារចាស់គេ តើពេលនោះមនុស្សអ្នកកំពុងផ្តើមស្នេហ៍ជាមួយមានអារម្មណ៍បែបណា?

រូបភាពតំណាង

២. កុំសួរនាំពីរឿងស្នេហាចាស់ៗច្រើនជ្រុលពេក៖ ការសួរច្រើនដងនូវរឿងដដែលៗ គ្មាននរណាម្នាក់អាចទ្រាំស្តាប់ ​និង​ឆ្លើយ​រៀប​រាប់​បាន​រហូត​​នោះទេ​ ​ព្រោះ​វា​ជា​រឿង​គួរ​ឱ្យ​ធុញ​ទ្រាំ​បំផុត ​ពិសេសវាអាចធ្វើឱ្យប៉ះ​ទង្គិច​ផ្លូវ​ចិត្តដៃគូស្នេហាថ្មោងថ្មីរបស់បាន។

៣. កុំព្យាយាមនិយាយរឿងអនាគតជាមួយគេពេក៖ ក្តីស្រឡាញ់ដែលទើបនឹងដុះពន្លកចេញត្រួយថ្មីៗ នៅមិនទាន់រឹងមាំអាចទទួល​យក​អាកាសធាតុត្រជាក់ខ្លាំង ឬក៏ក្តៅខ្លាំងបានភ្លាមនោះទេ វាប្រៀបបាន​ទៅនឹង​ស្នេ​ហារ​បស់អ្នកដូចគ្នា ​បើ​វា​ជា​ស្នេហា​ទើប​នឹង​ផ្តើម​មិន​បាន​ប៉ុន្មាន ​គួរ​តែ​នាំគ្នាជជែកគ្នាពីរឿងសប្បាយៗ ដូចជានរណាលង់ស្រឡាញ់នរណាមុន ​ឬ​ជួប​គ្នា​ដំបូង​ដោយ​របៀប​ណា​ជា​ដើម​។ ​ក្រៅ​ពីម្នាក់ៗមានអារម្មណ៍​ស្រស់​ស្រាយ​ហើយ ​និង​ធ្វើ​ឱ្យ​ស្នេហា​អ្នក​ចាប់​ផ្តើម​រលូន​ពីមួយថ្ងៃទៅមួយថ្ងៃ។

រូបភាពតំណាង

៤. កុំល្មើសនឹងលក្ខខ័ណដែលសន្យាជាមួយគ្នា៖ លក្ខខ័ណស្នេហារវាងមនុស្សពីរនាក់ ដែលចាប់ផ្តើមធ្វើការសន្យាជាមួយគ្នា ​ក្រោយ​ពី​ទំនាក់​ទំនង​ស្នេហា​ថ្មោង​ថ្មីរ​បស់​ពួក​គេ​ចាប់​ផ្តើម​ល្អ​ទៅៗ ​ក្នុង​ការ​សន្យា​​ផ្សេងៗ​​មិន​​ថា​ជា​រឿងតូចតាច ឬធំដុំក្តី អ្នកទាំងពីរគួរគោរព​វាឱ្យបាន ទើបក្តីស្រឡាញ់មួយនេះកាន់តែមានភាពជឿរជាក់លើគ្នាកាន់តែខ្លាំងឡើង។

៥. កុំព្យាយាមសុំណាត់ជួបញឹកញាប់ពេក៖ មិនបន្ទោសទេដែលអ្នកឧស្សាហ៍ជួបគ្នា ព្រោះកំពុងពេញចិត្តគ្នាខ្លាំង ប៉ុន្តែ​កុំ​ញឹក​ញាប់​ខ្លាំង​ពេក ​ព្រោះ​មិន​ប្រាកដ​ថា​កាន់​តែ​ជួប​កាន់​តែ​ស្រឡាញ់ខ្លាំងនោះទេ វាអា​ច​ជារឿង​ស៊ាំ​ញាំ​ក៏អាចថាបាន។

ទាំងនេះគ្រាន់តែជាចំណុចតូចៗទាំង ៥ដែលអ្នកគួរជៀសវាងអោយបាន ប្រសិនអ្នកទើបនឹងចាប់ផ្តើមស្នេហាថ្មោងថ្មី ​និង​ចង់​អោយ​ស្នេហា​មួយ​នេះ​កាន់​តែ​រលូន​ទៅ​មុខ​៕​

ដោយ៖ បូទី

ព័ត៌មាន​ទាក់ទង​

Loading...