មានអារម្មណ៍​ឈឺចាប់រ៉ាំរ៉ៃ កុំទុកឱ្យ​ស្ត្រេសទាន់ ឆាប់អនុវត្ត​វិធី៦នេះ​ភ្លាម

អាទិត្យ, ២៨ មិថុនា ២០២០

52

រឿង​ធំមួយ​ក្នុង​ចំណោម​រឿង​ដែល​យើង​កំពុងជួប​ប្រទះ​នៅ​ក្នុង​ជីវិត​ គឺ​ភាព​តានតឹង​​អារម្មណ៍ដែលសង្គមបច្ចុប្បន្ន ជៀស​មិន​ផុត​ថែម​ទាំង​​វាយ​លុកខ្លាំងឡើងមួយថ្ងៃទៅមួយថ្ងៃ​។ ពេលឈឺចាប់ញឹកញាប់ពេក កុំទុកឱ្យក្លាយជាជំងឺផ្លូវចិត្តទាន់ គួរ​តែ​អនុវត្ត​វិធីទាំងនេះ៖

១. ដកខ្លួន

យក​ល្អ​ត្រូវ​ឃ្លាតឆ្ងាយ​ពី​មនុស្ស​ ឬ​របស់​អ្វី​ក៏ដោយ ដែល​បណ្ដាល​ឱ្យ​យើង​ឈឺចាប់។ ប្រសិនបើ​យើង​មាន​ទំនាក់ទំនង​ជាមួយ​មនុស្ស​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អារម្មណ៍​របស់​យើង​​ជា​និច្ចជាកាល  ​ការ​ដែលដើរ​ចេញ​ពី​ទំនាក់ទំនង​បែប​នេះ ​គឺ​ជារឿងត្រឹមត្រូវ។

រូបភាពតំណាង

២. ទុកជាមេរៀន

ថ្លែង​អំណរគុណ​ចំពោះ​គ្រប់រឿង​ ដែល​បាន​កើត​ឡើង​ ហើយ​ក៏​មិន​បាច់​សួរ​​សំណួរ​ថា​ ហេតុអ្វី​បាន​ជា​ទាំងនោះ ​កើតឡើង​ចំពោះ​យើ​ង​? ត្រូវដឹងថា ជីវិត​គឺសម្រាប់តែអ្នកដែល​រឹង​មាំ​ប៉ុណ្ណោះ។ និយាយ​ជាមួយ​ខ្លួនឯង​នៅ​រាល់ពេល​​ដែល​ឈឺចាប់ថា​​ ​អ្វី​ល្អ​សម្រាប់​យើង​ប្រមូល​ទុកទោះតិចតួចបែបណាក្តី អ្វីមិនល្អជម្រុះចោល។

៣. គិតខ្លួនឯងវិញម្តង

ផ្ដោត​​លើ​ខ្លួនឯង ឈប់រស់ដើម្បីផ្គាប់ចិត្ត ផ្គាប់ភ្នែកអ្នកណា។ ស្វែងរក​អ្វីមួយ​ដែល​យើង​ចូលចិត្ត​ធ្វើ ហើយ​​ភ្ជាប់​ទំនាក់ទំនងឡើងវិញ​ជាមួយ​ការ​ងារ​​នោះ ​ស្វែងរក​គោលបំណង​របស់​​យើងពិត​ ​។ នៅ​ពេល​ដែល​យើងបានធ្វើអ្វី​ដែលយើង​ញៀន​នឹង​ធ្វើនោះ​យើង​នឹង​ចំ​ណា​យ​​ពេល​ធ្វើ​បានខ្លាំង បានយូរ​​ហើយ​អាច​ភ្លេច​នូវ​រឿង​ដែល​ធ្វើ​ឱ្យ​យើង​ឈឺចាប់។

រូបភាពតំណាង

៤. ផ្ដោត​លើ​បច្ចុប្បន្ននិងអនាគត

ផ្ដោត​លើ​បច្ចុប្បន្នកាល​មិនមែន​អតីតកាល​ដែល​កន្លង​ហួស​ឡើយ។ ពេល​ដែល​យើង​រៀន​រស់នៅ​ក្នុង​ពេល​បច្ចុប្បន្ន​ហើយ​បំភ្លេច​អ​តីត​កាល​ ជីវិត​យើង​នឹង​ស្រស់ស្រាយ​ជាង​មុន​។

រឿង​មួយ​ទៀត​ដែល​ត្រូវ​ធ្វើ ​គឺ​ទទួល​យក​ការ​ពិត​គ្រប់​រឿង​ដែល​បាន​កើត​ឡើង​​ ហើយមិន​អាច​ផ្លាស់ប្ដូរ​បាន​ទេ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់ ​ចូរ​រស់នៅ​ជាមួយ​បច្ចុប្បន្ន​នេះ​ឲ្យ​បាន​ល្អ​បំផុត​។ ការ​ដែល​ប្រកាន់​ខ្ជាប់​នូវ​អតីតកាល ​ប្រៀប​ដូច​ជា​លួច​យក​បច្ចុប្បន្ន​ទៅ​បំផ្លាញ​អ​នា​គត​​ដូច្នោះ​​ដែរ។

៥. កុំ​ធ្វើ​ឲ្យ​បញ្ហាកាន់តែ​ស្មុគស្មាញ

កុំ​វាយដំ​ខ្លួនឯង​ដោយប្រើសម្តីឈឺចាប់ ទៅខ្លួនឯងឬទៅអ្នកដទៃ។ យើងក្រោកឡើងដើម្បីខ្លួនឯង​តេក៏មិនចាំបាច់យ​កគ្រប់គ្នា​ជា​ស​ត្រូវ​​ដែរ។ ​រឿង​គួរ​ធ្វើ​គឺ​មើលថែ​ខ្លួន​ឲ្យ​បាន​ល្អ​បំផុត​។ រឿង​ឈឺចាប់​ទាំងនោះ​សុទ្ធ​​តែ​ត្រូវ​ការ​ពេល​វេលា​ដើម្បី​ជា​សះស្បើយ។ កុំ​ប្រ​ញាប់​​ចង់​ឲ្យ​វា​ចាកចេញ​ ដើរ​មួយៗ​តាម​​ជំហាន​យឺតៗ ។ ប្រសិន​បើ​យើង​កាន់​តែ​ប្រឹងប្រែង ​ហើយ​បង្ខំ​ឲ្យវាឆាប់ជា នោះ​រឹតតែ​ឈឺ​ចាប់​​លើស​​ដើម។

រូបភាពតំណាង

៦. បង្កើត​មិត្តភក្ដិ​ថ្មី

កុំ​ខ្លាច​ក្នុង​ការ​បង្កើត​មិត្ត​ថ្មី។ ជា​ពិសេស​អ្នក​ដែល​ដឹង​ពី​វិធី​នៃ​ការ​លើកទឹកចិត្ត​ពេលណា​ដែល​យើង​កំពុង​មាន​អារម្មណ៍​មិនល្អ។ ពួក​គេ​​អាច​ជួយ​ឱ្យ​មាន​ភាព​តានតឹង​របស់​យើង​បាន​​ធូរស្បើយ។ វា​គឺ​ជា​ការ​ពិត​ដែល​មិន​អាច​ប្រកែក​បាន​ថា ​ភាព​តានតឹង​និង​ការ​បែកបាក់​នៃអារម្មណ៍ ​តែងតែ​ចង់​ធ្វើ​ឱ្យ​ខ្លួនឯង​ឆ្ងាយ​ពី​ពិភព​សង្គម។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​អ្វី​ដែល​ល្អ​បំផុត ​អាច​ធ្វើ​បាន​សម្រាប់​ខ្លួនឯង​ គឺ​បង្កើត​មិត្តភ័ក្ដិ​ថ្មី។ ពេល​វេលា​ល្អៗ ដែល​បាន​ចំណាយ​ជា​មួយ​​មិត្តភក្ដិ ​គឺ​ជា​វិធី​បំបាត់​ការ​ឈឺចាប់៕

ប្រភពអត្ថបទ៖ kampucheathmey

ដោយ៖ សាង ស្រីល័ក្ខ

ព័ត៌មាន​ទាក់ទង​

Loading...