ទៅដើរលេងសមុទ្រ ប៉ះចំពេលភ្លៀងធ្លាក់គួរធ្វើអ្វីវិញ?

សៅរ៍, ០៤ កក្កដា ២០២០

63

ជាធម្មតាវិស្សមកាលនារដូវវស្សានៅសមុទ្រ រមែងមានភ្លៀងធ្លាក់ជោគជាំដែលបង្ករការរំខានដល់ដំណើរកម្សាន្ត។ បើដើរលេង​ចំ​ពេល​មេឃរាំងជារឿងល្អ ប៉ុន្តែបើចំមានភ្លៀងធ្លាក់វិញ ច្បាស់ជាអស់អារម្មណ៍ហើយខាតជើងទៀត។

យ៉ាងណាមិញ កុំមានការបារម្ភអី បើជួបស្ថានការណ៍មិនសមបំណង យើងអាចប្ដូរធ្វើអ្វីផ្សេងជំនួសឲ្យការដើរឆ្នេរ ឬងូតទឹក​សមុទ្រ​បាន​។

១. ស្ប៉ា

ប្រសិនបើមិនអាចយកពេលសម្រាកលំហែកាយនៅឆ្នេរសមុទ្របាន គ្មានអ្វីប្រសើរជាងទៅស្ប៉ាទេ។ បន្ទាប់ពីការម៉ាស្សាមួយម៉ោង ក្លិនក្រអូបពីប្រេងនិងថ្នាំ អាចធ្វើឲ្យយើងបានធូរសរសៃសរសូង ព្រមទាំងមានអារម្មណ៍ស្រស់ស្រាយថែមទៀត។

រូបភាពតំណាង

២. ស្វែងកន្លែងកម្សាន្តផ្សេង

ទោះបីវាលខ្សាច់ មិនអាចឲ្យយើងដើរកម្សាន្តបាន យើងអាចរកកន្លែងផ្សេងដែលគ្មានភ្លៀងនៅក្នុងតំបន់ជិតៗនោះដូចជា សារមន្ទីរ អាងចិញ្ចឹមត្រី សួនសត្វ ឬសួនកុមារជាដើម។

៣. មើលកុន

ស្ដាប់ទៅគួរឲ្យអស់សំណើច! ទៅដើរលេងសមុទ្រ បែរជាជំនួសមើលកុនវិញ។ គ្មានអ្វីប្លែកទេ! បើមិនបានដើរឆ្នេរហើយ​មកមើល​ភាព​យន្តនោះ ព្រោះបើភ្លៀងធ្លាក់ទៅហើយ ទស្សនារឿងក៏សប្បាយភ្នែក និងកម្សាន្តអារម្មណ៍បានដូចគ្នា។

រូបភាពតំណាង

៤. ញ៉ាំអាហារឆ្ងាញ់ៗ

នាំគ្រួសារ ដៃគូ ឬមិត្តរួមក្រុមទៅញ៉ាំអាហារឆ្ងាញ់ៗជាមួយគ្នាជាពិសេសអាហារសមុទ្រស្រស់ៗ។ បើនៅរីសត ប៊ូទិក ឬសណ្ឋាគារ មានកន្លែងចម្អិនអាហាររឹតតែល្អ យើងអាចនាំគ្នាទិញអាហារមកធ្វើញ៉ាំខ្លួនឯងក៏បាន។ ជួយគ្នាម្នាក់បន្តិច ក៏បង្ករបរិយា​កាស​ស​ប្បា​យ​​បានដែរ។

៥. បង្កើតល្បែងកម្សាន្តនៅកន្លែងស្នាក់

លេងហ្គេមតាមទូរសព្ទជុំគ្នា​ ឬបង្កើតល្បែងផ្សេងទៀតដូចជាលេងអុកជាដើម។ លេងល្បងប្រាជ្ញាគ្នា ឬលេងល្បែង​ប្រណាំង​គ្នា​បែប​នេះ ​​មិនត្រឹមតែអាចបំភ្លេចឆ្នេរដែលកំពុងមានភ្លៀងទេ តែបានសប្បាយនិងកើនបញ្ញាទៀត។

រូបភាពតំណាង

៦. ងូតទឹកអាងជាមួយទឹកភ្លៀង

ដំណើរកម្សាន្តក្នុងរដូវវស្សា មិនប្លែកនោះទេដែលមានភ្លៀងធ្លាក់។ ដូច្នេះភ្លៀងនៅរដូវនេះមិនបង្ករបញ្ហាសុខភាពធ្ងន់ធ្ងរឡើយ អ៊ី​ចឹង​! ​យើងអាចងូតទឹកភ្លៀងក្នុងអាងទឹកបានយ៉ាងសប្បាយរីករាយ៕

ប្រភពអត្ថបទ៖ kampucheathmey

ដោយ៖ សន្យា

ព័ត៌មាន​ទាក់ទង​

Loading...