ជួយ​ឱ្យ​ចំណង​ស្នេហា​យូរ​អង្វែង​! ​៥​ជំហាន​ដើម្បី​រក្សា​បុរស​ម្នាក់​ឱ្យ​នៅ​ស្រ​ឡាញ់​អ្នក​រហូត​

អាទិត្យ, ០៥ កក្កដា ២០២០

89

ប្រភេទនៃសេចក្តីស្រឡាញ់ដែលស៊ីជម្រៅជាអ្វីដែលជីវិត​អ្នកទាំងពីរមានភាពសុខដុមរីករាយ​នៅក្នុងទំនាក់ទំនងមិន​ថាមានបញ្ហាអ្វី​រោម​ព័ទ្ធក៏ដោយ ពិតជាត្រូវការ​ជំហានទាំងនេះមកថែទាំ។

ដំបូងគួរយល់ថា ​ហេតុអ្វីបានជាបុរសភាគច្រើនជាភាគីដកខ្លួនចេញ?

ចម្លើយសាមញ្ញគឺ​មកពី​គ្រប់យ៉ាងបានក្លាយជាប្រភេទ​នៃស្នេហាដែលមិនរឹងមាំសូម្បីតែ​ឆ្លងកាត់គ្រាលំបាកច្រើនមកជាមួយ​គ្នាហើ​យ​​ក៏​ដោយក៏​ស្រាប់តែមានអារម្មណ៍នឿយណាយ។

ហើយតើធ្វើយ៉ាងណាដើម្បីឱ្យស្នេហានៅតែមានសន្ទុះចិត្ត​រកគ្នាជានិច្ច​ទោះពេលវេលាយូរប៉ុនណា? វិធីដ៏សំខាន់បំផុត​ចំនួន ៥ ខាង​ក្រោម ​មិនត្រឹមតែបង្កើនសេចក្តីស្រឡាញ់ទេប៉ុន្តែជួយរក្សាឱ្យរឹងមាំជំនៈគ្រប់ឧបសគ្គទាំងអស់។

ត្រៀមខ្លួនហើយឬនៅ?…

១. អារម្មណ៍​រវាងគ្នានៅតែល្អ

ភាពទាក់ទាញគ្នាទៅវិញទៅមក គឺជាកត្តាសំខាន់លេខ ១ ក្នុងរឿងស្នេហា។ ប្រសិនបើភាគីទាំងសង​មិនត្រូវគ្នាទៀតទេ ទោះ​បង្ខំ​ចិត្ត​​នៅ​តែមិនស្ថិតស្ថេរឡើយ។ ប្រសិនបើយើងយល់ចិត្តគ្នា អ្វីៗនឹងដំណើរការរលូន រសូម្បីតែពេលវេលាដ៏ពិបាកនិងឃ្លាតឆ្ងាយ​ក៏ដោយ។

ការប្រាស្រ័យទាក់ទងដែលមនុស្សជាច្រើនប្រើគឺមានពីរ មនុស្សដែលបង្ហាញសេចក្ដីស្រឡាញ់និងទទួលបានសេចក្ដីស្រឡាញ់។ ប្រ​សិន​បើយើង​រំពឹងតែ​ថានឹងទទួលបានសេចក្តីស្រឡាញ់ហើយមិនឱ្យភាគីម្ខាងទៀតទទួលបានសេចក្តីស្រឡាញ់ដែរ នេះមិន​ទៅ​មុខ​ទេ។

រូបភាពតំណាង

២. ស្មោះត្រង់

ប្រសិនបើមិនស្មោះត្រង់នឹងគ្នាដូចជាមិនស្មោះនឹងខ្លួនអ្នកដែរ ។​ តើងាយស្រួល​ទេដែលមកកិតកៀកកើយនឹង​អ្នកមិនស្មោះ​ចំពោះ​យើង?​ ទំនាក់ទំនងល្អមិនមែនមានន័យថា ជាការមកឆ្លងគ្រាលំបាកតែម្យ៉ាងនោះទេ​ត្រូវតែមាន​អារម្មណ៍ថា​សុខស្រួលធូរស្រាល​នៅ​ពេលក្បែរគ្នា។ អារម្មណ៍ល្អនៅពេលដែលនិយាយគ្នា​បានដោយបើកចំហរត្រង់ទៅត្រង់មកមិនសង្ស័យ​លាក់លៀម​ថ្កោល​ទោ​ស​​​ចំា​តែរកកំហុស។

ទិដ្ឋភាពសំខាន់បំផុតក្នុងការកសាងចំណងនោះគឺធ្វើឱ្យនាង​ឬគាត់មានអារម្មណ៍ថាមានសុវត្ថិភាពពេលប្រាប់យើងរឿងអ្វីមួយ។ នោះ​មានន័​យថា យើងនឹង​មិនវិនិច្ឆ័យ ជាន់កែង គាត់មិនឆេវឆាវឬដាក់ទណ្ឌកម្មស្នេហា​មួយនេះទេ ទោះគាត់ប្រាប់​នូវអ្វីដែល​អ្នក​មិន​ចង់លឺក្តី។

រូបភាពតំណាង

៣. កុំហែកហួរគ្នា

បើឈានដល់ចំណុចនេះ ស្នេហាចប់ទៅយូរហើយទើបមនុស្ស​ព្យាយាមធ្វើបាបគ្នានៅពេលដែលពួកគេមានឱកាស​មានរឿង​ស​ម្ងា​ត់​គ្នា​ក្នុងដៃ។ គូល្អរមែងតែងព្យាយាមដោះស្រាយនូវអ្វីដែលពួកគេកំពុងគិតខុសគ្នា កំពុង​ប្រយុទ្ធដើម្បីបញ្ឈប់ការប្រយុទ្ធ។

គូស្វាម៉ីភរិយាដែលតែងតែព្យាយាមបញ្ចប់ការប្រយុទ្ធ ឬខឹងគ្នាយ៉ាងឆាប់រហ័សនោះ តែងតែមាន​ចំណងទំនាក់ទំនង​រឹងមាំ​គ្រប់​គ្រា​ន់​​។ ​ភាពឆោតល្ងង់ដែលចង់ឈ្នះគ្នា នឹង​រុញឱ្យស្នេហាផ្អែមល្ហែមកាលពីដំបូង​រលាយបាត់ហើយចុងក្រោយមាន​តែត្រូវបែក​បាក់​គ្នា​។ ​ដូច្នេះជំហានដំបូងក្នុងការរក្សាស្នេហាដែលស្ថិតស្ថេរមួយគឺត្រូវប្រាកដថាអ្នកទាំងពីរត្រូវគ្នាទោះកំពុងឈ្លោះ។

រូបភាពតំណាង

៤. ការ​ប្តេជ្ញាចិត្ត

កម្រិតនៃការប្តេជ្ញាចិត្តនៃអ្នកទាំងពីរត្រូវការពេលវេលា។ តើគេចង់បានយើងជាគូមួយជីវិតដែរ​?យើងវិញក៏មិនច្បាស់ក៏ដូចគ្នា គ្រប់​គ្នា​ត្រូវការពេលវេលាគិត និងពិចារណា។ កុំដេញតាមស្នេហាបង្ខំគ្នាភ្លាមៗ។ ស្ត្រីជាច្រើន​មានកំហុសព្រោះបង្ខំចង់​មាន​ទំនា​ក់ទំ​នង​មួយ​ដែលមានការប្តេជ្ញាចិត្តខ្ពស់ឈានដល់រៀបការទាំងដែលខាងប្រុសមិនទាន់សម្រេចចិត្ត។

វិធីដើម្បីជម្រុញឱ្យគេនោះមកជាគូជីវិតមិនមែនតាមរយៈការ​លះបង់ខ្លួនប្រាណ​ហើយអ្នកទាំងពីរនឹង​ក្លាយជាទំនាក់ទំនងមួយ ដែ​ល​មាន​ការប្តេជ្ញាចិត្តនោះទេ។ វិធីសាមាញ្ញតែមានប្រសិទ្ធិភាព​មួយ​គឺ ភាគីយើងនិងគេ​ត្រូវពូនជ្រំទំនាក់ទំនងនេះស្មើគ្នា។

ការទាមទារបន្ថែមមិនឈប់ឈរនឹងធ្វើឱ្យភាគីម្ខាងទៀតធុញទ្រាន់ រត់គេច ព្រោះហត់នឿយ។ ស្នេហាមិនមែនស​ម្រាប់យក​មក​ហ​ត់​​​នឿយទេ។ បើបុរសម្នាក់មកនៅក្បែរអ្នកហើយ មិនចាំបាច់សូរថាម្សិលមិញគេនៅជាមួយ​អ្នកណាទេ។

រូបភាពតំណាង

៥. អនុញ្ញាតិឱ្យគេមានជីវិតផ្ទាល់ខ្លួន

ការពិតដ៏ធំមួយក្នុងទំនាក់ទំនងល្អវែងឆ្ងាយ គឺថាយើង​អាចជាផ្នែកសំខាន់មួយ​នៃជីវិតនរណាម្នាក់តែកុំទាមទារ​ថាជាជីវិតទាំងមូល​របស់​គេ។ អ្នកទាំងពីរត្រូវការជីវិតផ្ទាល់ខ្លួនដែលអាចរីករាយដាច់ដោយឡែកដោយគ្មានគ្នា មិនបាច់បង្ហាញខ្លួនជាមួយ​គ្នាគ្រប់ទី​ក​ន្លែ​ង​ទេ។ ត្រូ​វ​​ប្រាកដថា អ្នកបើកផ្លូវឱ្យគាត់មានជីវិតផ្ទាល់​ខ្លួនតាមរបៀបដូចគ្នានឹងខ្លួនអ្នក​ដែលត្រូវតែមានជីវិតផ្ទាល់ខ្លួននៅខាង​ក្រៅ​​ទំនា​ក់​ទំន​ង​ដែរ។

មនុស្សពីរនាក់គួរតែរីករាយនិងពេញចិត្តនឹងជីវិតរបស់ពួកគេរួចទៅហើយមុនពេលពួកគេចាប់ផ្តើមមានទំនាក់ទំនងជាមួយយើង ដូ​ច្នេះ​ពួកគេនឹងនាំមកនូវសុភមង្គលរំលែកគ្នា ៕

ធ្វើដូច្នេះមិនបាន ជីវិត​គូអ្នកមិនមាន​ថ្ងៃបាត់រកាំរកូសទេ!

ប្រភពអត្ថបទ៖ kampucheathmey

ដោយ៖ ហាណា

ព័ត៌មាន​ទាក់ទង​

Loading...