បើមិនចង់បាក់មុខ ពេលណាត់ជួបលើកដំបូង មិនគួរធ្វើរឿងប៉ុន្មានយ៉ាងនេះទេ

ព្រហស្បតិ៍, ០៩ កក្កដា ២០២០

179

បើចង់ឲ្យដំណើរនៃការណាត់ជួបលើកដំបូងប្រព្រឹត្តិទៅបានល្អ និងជោគជ័យ សូមត្រៀមខ្លួនចៀសវាង​នូវចំណុចប៉ុន្មាន​ប្រការដូច​ខាង​ក្រោមនេះ៖

កុំទៅយឺតពេល :  បើអ្នកទៅយឺតក្នុងការណាត់ជួបលើកដំបូង បានន័យថាភាពជោគជ័យរបស់អ្នកបានធ្លាក់មកត្រឹម ៥០% រឺក៏​តិច​ជា​ងនេះ ព្រោះអ្នកកំពុងបង្ហាញពីភាពគ្មានទំនួលខុសត្រូវមិនមិនគោរពពេលវេលា លុះត្រាតែអ្នកមានហេតុផលដ៏សមរម្យមួយ។

រូបភាពតំណាង

ស្លៀកពាក់សមរម្យ :  ស្លៀកពាក់សមទៅនឹងទីតាំងណាត់ជួប តើសក្តិសមទេ? បើអ្នកតែងខ្លួនដូចរៀប​នឹងឡើងឆាកសម្តែង​ស​ម្រា​ប់​​ការណាត់ជួបគ្នាត្រឹមតែនៅក្នុងភោជនីយដ្ឋានដ៏សាមញ្ញមួយ វាពិតជាចម្លែកពេកហើយ។ ដៃគូរបស់អ្នកនឹងមានភាពភ្ញាក់ផ្អើល បើ​និយាយឲ្យចំគឺហួសចិត្ត។  ម្យ៉ាងទៀតគេអាចនឹងយល់ថា អ្នកជាមនុស្ស មិនសូវម៉ត់ចត់និង មិនសូវយល់កាលៈទេសៈ ។

រូបភាពតំណាង

កុំសម្តែងជាអ្នកណា :  ផ្សេងក្រៅពីខ្លួនអ្នកផ្ទាល់ កុំអឺអើតាមគេ! បើដៃគូនិយាយថា គេចូលចិត្តមនុស្សដែល​មានចំណូលចិត្តស្តាប់​ច​ម្រៀ​ងបុរាណ ហើយអ្នកក៏ធ្វើជាឆ្លើយថា ខ្ញុំក៏អញ្ចឹងដែរ ដើម្បីឲ្យត្រូវតាមគេ ទាំងដែលអ្នកមិនដែលពេញចិត្តសោះ នោះជា​កំ​ហុ​ស​ដ៏​ធំមួយ ព្រោះអ្នកបានកុហកតាំងតែពីដើមទី ហើយអ្វីដែលអ្នកធ្វើបន្ទាប់មកគឺគ្រាន់តែជា ការសម្តែងប៉ុណ្ណោះ។

កុំសួរនាំច្រើនពេក :  ជាធម្មតាពេលណាត់ជួប តែងតែមានការសន្ទនាគ្នា និងសួរនាំទៅវិញទៅមក ដូចេ្នះប្រការល្អ គួរកុំសួរគេ​ច្រើ​ន​ពេក ហើយក៏ពុំគួរសួរអ្វីដដែលៗផងដែរ។

កុំជូននៅវត្ថុអ្វី :  មិនចាំបាច់ជូនវត្ថុក្នុងការណាត់ជួបលើកដំបូងទេ ព្រោះថាវាគ្រាន់តែជាដំណាក់កាលនៃការស្គាល់គ្នាប៉ុណ្ណោះ មិន​ទាន់​ឈានទៅរកលក្ខណៈពិសេសអ្វីមួយនៅឡើយទេ៕

ប្រភពអត្ថបទ៖ kampucheathmey

ដោយ៖ សន្យា

ព័ត៌មាន​ទាក់ទង​

Loading...