ហេតុផល ៥ យ៉ាងដែល​គួររត់ចេញ​ពីអតីតកាល ដើម្បី​ទទួលយក​អ្វីថ្មីៗ

អាទិត្យ, ១៩ កក្កដា ២០២០

68

ពេលខ្លះ​អតីតកាល​ដាក់​ទម្ងន់​លើ​ស្មា​​ ហើយ​រារាំង​​អ្នក​ពី​ការ​រស់​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​ និង​មិន​អាច​ធ្វើ​ជា​មនុស្ស​ដែល​​អ្នក​ចង់​ធ្វើ​ទាំ​ង​អ​ស់​​​គ្នា​​មាន​​អតីតកាល​រៀងខ្លួន ហើយ​មាន​តែ​​អ្នក​ទេ​ដែល​មាន​អំណាច​អាចកំណត់​ខ្លួនឯង​បាន​ជាង​អ្នកណា​ទាំងអស់។ ហើយ​ក៏​មា​ន​​តែ​​​អ្នក​ទេ ​ដែល​អាច​ទទួល​ខុសត្រូវ​លើ​ជីវិត​បច្ចុប្បន្ន​និង​អនាគត​បាន។

នេះ​ជា​ហេតុផល ៥ យ៉ាង​ដែល​​​អ្នក​មិន​គួរ​រត់​ចេញ​ពី​អតីតកាល ​ហើយ​ទុក​ឲ្យ​អតីតកាល​ចាប់​យក​អនាគត​យើង​វិញ។

១. យើង​​មិន​អាច​ផ្លាស់ប្ដូរ​អតីតកាល​បាន​ទេ

យើង​ចំណាយ​ពេល​វេលា​ដ៏​មាន​តម្លៃ​ច្រើន​ពេក​ នៅ​លើ​អតីតកាល​ ហើយ​សង្ឃឹម​ថាអាច​លុប​បំបាត់​កំហុស​នោះ​បាន។ ទោះ​យ៉ា​ង​ណា ​​អ្នក​មិន​អាច​ត្រឡប់​ក្រោយ​ និង​ផ្លាស់ប្ដូរ​អតីតកាល​បាន​ទេ ​ប៉ុន្តែ​អ្នក​អាច​ជ្រើសរើស​មិន​រងទុក្ខ​ ហើយ​រៀន​ពី​វា​ និង​មាន​ទំនួល​ខុស​ត្រូវ​សម្រាប់​ខ្លួនឯង​និង​អនាគត។

រូបភាពតំណាង

២.អាច​បង្កើត​ចន្លោះ​នៃ​រឿង​ថ្មី

នៅ​ពេល​អ្នក​ដោះលែង​ការ​តស៊ូ​ពី​អតីតកាល​របស់​អ្នក​ កំហុស​ ការ​ថយក្រោយ ​និង​ការ​ភ័យខ្លាច​ពី​អតីតកាល​​ វា​នឹង​ផ្ដល់​នូវ​អ្វី​ដែល​ថ្មី​ចូល​មក​ក្នុង​ជីវិត​អ្នក​។

ពិភពលោក​ពោរពេញ​ទៅ​ដោយ​​ឱកាស​អស្ចារ្យ​និង​រឿង​គួរ​ឱ្យ​រំភើប ​ដែល​កំពុង​រង់ចាំ​ដើម្បី​ឲ្យ​អ្នក​រក​ឱ្យ​ឃើញ ​ហើយ​បទពិសោធន៍​ថ្មី​ៗ​​នឹង​​គោះទ្វារ​របស់​អ្នក​ នៅ​ពេល​អ្នក​អនុញ្ញាត​ឱ្យ​ខ្លួនឯង​បិទទ្វារ​ចាស់។

៣. អ្នក​នឹង​កាន់​តែ​រឹងមាំ

ការ​បោះបង់​ចោល​នៅ​ទម្លាប់​ចាស់​ឬ​មនុស្ស​ដែល​ឈប់​ស្រលាញ់ ​មនុស្ស​ដែល​ធ្វើ​ឱ្យ​អ្នក​ខកចិត្ត ​វា​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ។ នេះ​ជា​មូលហេតុ​ដែល​មនុស្ស​ភាគច្រើន​ជ្រើសរើស​ ដើម្បី​រក្សា​ស្ថានភាព​ដដែល។ ប៉ុន្តែ​ការ​ជ្រើសរើស​ទុកចោល​ កុំគិត​ពី​វា​នោះ​នឹង​​ធ្វើ​ឱ្យ​អ្នក​កាន់​តែ​រឹងមាំ​និង​មាន​សុវត្ថិភាពជាង។

វា​នឹង​ធ្វើ​ឱ្យ​អ្នក​ផ្ដោត​លើ​រឿង​ដែល​ត្រូវ​ធ្វើ​ ដើម្បី​រស់នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ហើយ​ក្លាយ​ជា​អ្នក​ពិតប្រាកដ​វិញ។ បើ​សិន​មាន​បញ្ហា​ប្រ​ឈម​​កើត​ឡើង ​​អ្នក​នឹង​ដឹង​ពី​វិធី​យក​ឈ្នះ​វា​បាន​ដោយ​ជោគជ័យ។

រូបភាពតំណាង

៤.ទទួល​បាន​អារម្មណ៍​ថ្មី​ពី​សេរីភាព

សូម​ស្រមៃ​គិត​ពី​ការ​ដើរ​ឆ្លង​កាត់​ជីវិត​ជាមួយ​នឹង​សាកាដូ​ដ៏​ធ្ងន់ ​ដែល​ពេញ​ទៅ​ដោយ​ថ្ម។ បទពិសោធន៍​ឈឺចាប់​ទាំងអស់​ដែល​អ្នក​បាន​​ស៊ូទ្រាំ កំហុស​ដែល​អ្នក​បាន​ធ្វើ​ និង​ការ​ថយក្រោយ​ដែល​អ្នក​ត្រូវ​ជម្នះ ​គឺ​ធ្វើ​ឱ្យ​អ្នក​ថ្លឹងថ្លែង​ពី​អារម្មណ៍​ស្ទាក់ស្ទើរ​ដែល​តែងតែ​រា​រាំ​ង​​អ្នក​ពី​ការ​រស់នៅ​របស់​បច្ចុប្បន្ន។

ការ​ជ្រើសរើស​បោះចោល​និង​លែង​ថ្ម​នីមួយៗ​ ធ្វើ​ឱ្យ​អ្នក​ទទួល​បាន​នូវ​សេរីភាព​ថ្មី​ដែល​នឹង​មាន​នៅ​គ្រប់​ផ្នែក​នៃ​ជីវិត​របស់​អ្នក។

៥. កោតសរសើរ​ចំពោះ​ខ្លួនឯង

អតីតកាល​របស់​អ្នក​បាន​ធ្វើ​ឱ្យ​អ្នក​ក្លាយ​ជា​បុគ្គល​ពិសេស​មក​ដល់​សព្វ​ថ្ងៃ​នេះ។ ការ​ដែល​អ្នក​សម្រេចចិត្ត​បាន​នេះ​គឺ​ជា​ជំហាន​ដំបូង​ដ៏​អស្ចារ្យ​ក្នុង​ការ​ក្រសោប​យក​រឿង​ផ្ទាល់ខ្លួន។ គ្មាន​នរណា​ម្នាក់​ល្អឥតខ្ចោះ​ទេ​ ហើយ​យើង​ទាំងអស់​គ្នា​មាន​អតីតកាល​រៀងខ្លួន។

នៅ​ពេល​អ្នក​រៀន​អភ័យទោស​ហើយ​លះបង់​អ្វី​គ្រប់យ៉ាង​ដែល​បាន​កើត​ឡើង​កាល​ពី​ម្សិលមិញ ​វា​បាន​​បង្កើត​ចន្លោះ​នៅ​ក្នុង​បេះដូង​របស់​អ្នក​ សម្រាប់​វត្ថុ​ស្អាតៗ​ដែល​ពិភពលោក​ផ្ដល់​ជូន ​ហើយ​អ្នក​អាច​ប្រើ​ថាមពល​ដើម្បី​សម្រេច​គោលដៅ​និង​ក្ដី​សុបិន​ដែល​អាច​ធ្វើ​ឱ្យ​អ្នក​រីករាយ។

ការ​ប្រកាន់​យក​អតីតកាល​អាច​ធ្វើ​ឱ្យ​យើង​បំផ្លាញ​ខ្លួនឯង ​រហូត​ដល់​ការ​ថប់បារម្ភ​ ការ​ភ័យខ្លាច​ឬ​កំហឹង។ ការ​ភ័យខ្លាច​នឹង​ធ្វើ​ឲ្យ​យើង​បាត់បង់​អត្តសញ្ញាណ ​ថា​យើង​ជា​នរណា​ ហើយ​រារាំង​យើង​ពី​ការ​រស់នៅ​ក្នុង​ពេល​បច្ចុប្បន្ន​ថែម​ទៀត៕


ប្រភពអត្ថបទ៖ kampucheathmey

ដោយ៖ សាង ស្រីល័ក្ខ

ព័ត៌មាន​ទាក់ទង​

Loading...