ហេតុ​ផល ​៥​យ៉ាង​ដែល​គួរ​តែ​ប្រារព្ធ​ខួប​អាពាហ៍​ពិពាហ៍​ក្នុង​នាម​ជីវិត​គូ​

ចន្ទ, ២០ កក្កដា ២០២០

64

ជីវិត​ប្ដី​ប្រពន្ធ​មិនមែន​រស់នៅ​ជាមួយ​គ្នា​តែ​មួយ​ថ្ងៃ​ឡើយ ​តែ​អ្នក​ទាំងពីរ​ត្រូវ​រស់នៅ​ជាមួយ​គ្នា​អស់​ពេល​មួយ​ជីវិត។​ ក្នុងនាម​ជា​គូ​ស្វា​មី ​​ត្រូវ​ចេះ​បង្ហាញ​ភាព​ផ្អែមល្ហែម​ដាក់គ្នា​ ទោះ​អ្នក​ទាំងពីរ​រវល់​រក​ពេល​ដកឃ្លា​មិន​រួច​យ៉ាងណា​ក៏ដោយ។

នេះ​ជា​ហេតុផល ៥ យ៉ាង ​ដែល​គួរ​តែ​ប្រារព្ធ​ខួប​អាពាហ៍ពិពាហ៍​របស់​យើង​ ទោះបី​មិន​មាន​អារម្មណ៍​ចង់​ធ្វើ​ក៏ដោយ៖

១. ជាព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​ដ៏​សំខាន់

ការលែងលះ​គឺ​កើតឡើង​នៅ​ជុំវិញ​ពិភពលោក​ ព្រោះ​តែ​មិន​បាន​ចងចាំ​ថ្ងៃ​សំខាន់​របស់​គ្នា​ទៅ​វិញ​ទៅ​មក។ នៅ​ពេល​ជីវិត​ប្ដី​ប្រពន្ធ​ឈាន​ដល់​ដំណាក់កាល​ដ៏​សំខាន់​មួយ ​នៅ​ក្នុង​អាពាហ៍ពិពាហ៍​ យើង​គួរ​តែ​ចាប់ផ្ដើម​ប្រារព្ធ​ពិធី​នេះ។ ទោះបីជា​មិន​ល្អ​ឥតខ្ចោះ ​តែ​ការ​ប្រារព្ធ​ពិធី​គឺ​ជា​ការ​ចងចំណង​នៃ​រយៈពេល​ដែល​អ្នក​ទាំង​ពីរ​សម្រេចចិត្ត​ប្រើ​ជីវិត​រួមគ្នា។

រូបភាពតំណាង

២. ជា​ឱកាស​ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ស្នេហា

អបអរសាទរ​ខួប​របស់​យើង ​ក៏​អាច​ជា​ឱកាស​ដ៏​អស្ចារ្យ​ក្នុង​ការ​ភ្ជាប់​ទំនាក់ទំនង​ជីវិត​គូ​ឡើងវិញ​ដែរ។ បើ​ជីវិត​គូ​មាន​ភាព​រកាំរកូស ​យើ​ង​​ត្រូវ​​ចំណាយ​​ពេល​ដើម្បី​អបអរសាទរ​ ឲ្យ​ប្ដី​ប្រពន្ធ​បាន​ភ្ជាប់​និង​ទំនាក់ទំនង​មនោសញ្ចេតនា​គ្នា​ឡើងវិញ។

៣. ជា​ឱកាស​ឆ្លុះ​បញ្ចាំង​គ្នា​ទៅ​វិញទៅមក

រឿង​មួយ​ដែល​គូ​ជីវិត​គ្រប់គ្នា​ត្រូវ​ឧស្សាហ៍​ធ្វើ គឺ​ថ្ងៃ​គម្រប់​ខួប​របស់​ខ្លួនឯង ​នេះជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ឆ្នាំ​កន្លង​ទៅ ​ឬ​ប៉ុន្មាន​ឆ្នាំ​កន្លង​មក ​រ​វា​ង​អ្នក​ទាំងពីរ។ តាមរយៈ​ការ​ក្រឡេក​មើល​ទៅ​ក្រោយ​ យើង​អាច​ដឹង​ថា​ យើង​បាន​មក​ដល់​ទីណា​ជាមួយ​គ្នា។ ការ​ឆ្លុះ​បញ្ចាំង​ ផ្ដល់​ឱ្យ​យើង​នូវ​ក្ដី​សង្ឃឹម ​ការ​ចងចាំ​ ភាព​ខ្លាំង​ដែល​យើង​មាន​ក្នុង​ជីវីតអាពាហ៍ពិពាហ៍និង​​​​លើក​​ទឹក​ចិត្ត​ឱ្យ​​​យើង​បន្ត​ទៅ​មុខ​ទៀត សម្រាប់​ពេល​អនាគត​ និង​ជម្នះ​ឧបសគ្គ​មួយ​ចំនួន​ក្នុង​នាម​ជា​គូជិវិត។

៤. ជា​លេស​មួយ​ចង​ចំណង​អាពាហ៍ពិពាហ៍​យូរ​អង្វែង

អនុស្សាវរីយ៍​មួយ​ក្នុង​ចំណោម​អនុស្សាវរីយ​ដែល​ល្អ​បំផុត​ក្នុង​នាម​ជា​ជីវិត​ជា​ប្ដី​ប្រពន្ធ​ គឺ​នៅ​ពេល​ដែល​អ្នក​ទាំង​ពីរ​បាន​ធ្វើ​​ខួប ១០ ឆ្នាំ​រួមគ្នា។

ខួប​អាពាហ៍ពិពាហ៍​មិនមែន​អត់​ប្រយោជន៍​ឡើយ ​វា​ជា​ការ​ក្រើនរំលឹក​ចងចាំ​ និង​រឹតចំណង​ស្នេហា​គូ​ស្វាមី​ឲ្យ​កាន់​តែ​ផ្អែមល្ហែម​ជាង​មុន។

រូបភាពតំណាង

៥. ជា​ពេលវេលា​ដើម្បី​មើល​ទៅ​អនាគត​រួមគ្នា

ឆ្លៀត​ឱកាស​ធ្វើ​ យ៉ាងហោចណាស់​ម្ដង​ក្នុង១ឆ្នាំ ដើម្បី​ពិភាក្សា​ពី​រឿង​ល្អៗ​ជាមួយគ្នា​ ជា​ពិសេស​គឺ​​ការ​ធ្វើពិធី​ជាមួយគ្នា។

នេះ​ជា​ការ​ពិត ​ជា​ពិសេស​បើ​អ្នក​ទាំងពីរ​កំពុងតែ​ស្ថិតនៅ​ក្នុង​ស្ថានភាព​លំបាក​ ក្នុង​ជីវិត​អាពាហ៍ពិពាហ៍ ​ឬ​បញ្ហា​ប្រឈម​ខាង​ឪពុក​ម្ដា​យ​​​មិន​​​ពេញចិត្ត​ ​សូម​ចំណាយ​ពេល​គិត​ពី​​រឿង​ដែល​ចង់​ឱ្យ​ទំនាក់ទំនង​របស់​គ្រួសារ​អាច​ត្រលប់​មក​ល្អ​ប្រសើរ​វិញ៕

រូបភាពតំណាង

ប្រភពអត្ថបទ៖ kampucheathmey

ដោយ៖ សាង ស្រីល័ក្ខ

ព័ត៌មាន​ទាក់ទង​

Loading...