អ្នក​ចង់​មាន​គូ! ​មក​អាន​ចរិត​ស្នេហា​នៃ​តារា​និ​ករ​ទាំង ​១២ ​មួយ​ណា​អាច​សក្តិ​សម​ជា​គូ​ស្នេហ៍​?​

ពុធ, ២៩ កក្កដា ២០២០

4.9K

តារានិករ Aquarius (២០ មករា-១៨ កុម្ភៈ)

គេមិនចំណូលពាក្យផ្អែមល្ហែមបងអូនអីទេ និយាយខ្លីគឺថា ជ្រេញ។  តារានិករនេះភាគច្រើនបែងចែកមិនដាច់រវាងមិត្តភាព និង​ស្នេ​ហា​។ ​គេជាដៃគូដែលទុកគូស្នេហ៍ដូចជាមិត្តភក្តិ។ ទោះបីជាសង្សារនឹងគ្នាក៏ដោយ តែបើស្និទ្ធស្នាល រញ៉េរញ៉ៃកណ្ដាលវាល ប្រ​យ័ត្ន​ផ្កាប់​មុខ។

តារានិករ Pisces (១៩ កុម្ភៈ-២០ មិនា)

Pisces ជាមនុស្សរ៉ូមែនទិក ពូកែយកចិត្ត ហើយរមែងដើរតួរជាម្ដាយទីពីររបស់គូស្នេហ៍ជានិច្ច គឺថា take care មិនឲ្យទាស់។ បើ​មាន​​រឿង​ល្អក់កករជាមួយគ្នា គេមិនសូវចូលចិត្តនិយាយគ្នាឲ្យដាច់ស្រេចទេ និងមិនសូវមាត់មិនសូវកឡើយ។

តារានិករ Aries (២១ មិនា-១៩ មេសា)

ជាមនុស្សងាយលង់ស្រឡាញ់ តែក៏ងាយនឿយណាយដូចគ្នា។ គេពូកែយកចិត្ត​ទុកដាក់ចំពោះដៃគូ  ប៉ុន្តែប្រចណ្ឌ​ខ្លាំងគួរសម។

តារានិករ Taurus (២០ មេសា-២០ ឧសភា)

គេមានស្នេហាបែបចាស់ទុំ និងស្មោះត្រង់បំផុត តែប្រចណ្ឌមិនស្ទើរទេ។

តារានិករ Genimi (២០ ឧសភា-២០ មិថុនា)

ជាស្នេហាបែបសប្បាយៗ ចូលចិត្តណាត់ជួបដើម្បីបានឃើញមុខគ្នា ឆាប់លង់ស្រឡាញ់ ប៉ុន្តែងាយនឿយណាយ និយាយឲ្យខ្លី​ទៅ​សា​វ៉ា​ដែរហ្នឹង។ បើជ្រុលជាមានស្នេហាជាមួយតារានិករនេះ ទាល់តែឧស្សាហ៍ណាត់ជួបគ្នា ទើបមិនងាយប្រេះឆា។

តារានិករ Cancer (២១ មិថុនា-២២ កក្កដា)

ជាតារានិករដែលពិបាកញ៉ែបំផុត ប៉ុន្តែពួកគេមានស្នេហ៍ស្មោះណាស់ ជាពិសេសពួកគេ យល់គ្រប់យ៉ាងពីដៃគូ។ ជាការតបស្នង​ជា​មួយ ​Cancer អ្នកគ្រាន់តែជឿទុកចិត្តគេទៅបានហើយ ប៉ុន្តែពួកគេ ខឹង ប្រចណ្ឌ ងរងក់ អន់ចិត្ត សាហាវណាស់ដែរ។

តារានិករ Leo (២៣ កក្កដា-២២ សីហា)

ជាប្រភេទមនុស្សដែលមិនងាយស្រឡាញ់ តែបើទទួលអ្នកណាចូលមកក្នុងបេះដូង គេនឹងមិនបោះបង់ចោលទៅណាទេ អាច​និយា​យ​បាន​ថា ស្មោះលុះក្ស័យ។ ប៉ុន្តែគេប្រចណ្ឌខ្លាំង និងតែងតែធ្វើគ្រប់យ៉ាងដើម្បីទទួលបានចំណាប់អារម្មណ៍ពីដៃគូ។ តារានិករនេះ​ភាគ​ច្រើន ​single បានយូរ ព្រោះរកដៃគូមិនងាយត្រូវចិត្ត។

តារានិករ Virgo (២៣ សីហា-២២ កញ្ញា)

គេជាមនុស្សស្រឡាញ់ងប់ងល់ មានភាពកក់ក្ដៅ ពូកែលើកទឹកចិត្តគូស្នេហ៍ មិនចូលចិត្តរករឿងរញ៉េរញ៉ៃ តែងតែទទួល​យកគ្រប់​យ៉ា​​ង​​ពី​ដៃគូ ពូកែ take care ផ្ដល់តម្លៃឲ្យគ្នា និងស្មោះត្រង់។  គេចង់បានតែម្យ៉ាងវិញពីមនុស្សជាទីស្រឡាញ់ គឺស្នេហា​បែបប្រាកដ​ប្រាជា​ហើយកាន់ដៃគ្នារហូតដល់ចាស់។

តារានិករ Libra (២៣ កញ្ញា-២២​ តុលា)

Libra ជាមនុស្សរ៉ូមែនទិក ងាយលង់ស្រឡាញ់ យកចិត្តទុកដាក់ជាមួយគូស្នេហ៍ មិនចេះគុំបានយូរ ឈ្លោះគ្នាតែមួយ​ភ្លែតត្រូវគ្នា​វិញ​បាត់ ​និយាយរួមទៅគេមានមនោសញ្ចេតនាជ្រាលជ្រៅណាស់ និងមិនងាយបំភ្លេចនោះទេ។

តារានិករ Scorpio (២៣ តុលា-២១ វិច្ឆិកា)

Scorpio ស្មោះត្រង់ខ្លាំង មិនចូលចិត្តលាក់លៀម និងប្រាកដប្រជាមួយមនុស្សដែលគេស្រឡាញ់។ ប៉ុន្តែ ពេលខ្លះគេធ្វើតាម​តែចិត្ត​ខ្លួន​ឯង និងចូលចិត្តជ្រៀតជីវិតឯកជនរបស់ដៃគូ។

តារានិករ Sagittarius (២២ វិច្ឆិកា-២១ ធ្នូ)

ជាមនុស្សដែលចូលចិត្តលេងសើចជាមួយដៃគូ បែបរញ៉េរញ៉ៃប្រកាច់ប្រកិន ឬចាត់ទុកគូស្នេហ៍ដូចមិត្តភក្តិ។ គេចូលចិត្ត​សាកល្បង​អ្វី​ដែល​ថ្មី និងប្លែកៗជាមួយដៃគូ ប៉ុន្តែកុំព្យាយាមព្រងើយដាក់តារានិករនេះ ព្រោះគេឆាប់អស់ចិត្តណាស់។

តារានិករ Capricorn (២២ ធ្នូ-១៩ មករា)

Capricorn ពូកែលួងលោមដៃគូ ច្បាស់លាស់លើស្នេហា មានទំនួលខុសត្រូវលើសកម្មភាពរបស់ខ្លួន មិនសូវចេះនិយាយច្រើន តែ​ចូ​ល​ចិត្ត​បង្ហាញទង្វើជំនួសវិញ៕

ប្រភពអត្ថបទ៖ kampucheathmey

ដោយ៖ សន្យា

ព័ត៌មាន​ទាក់ទង​

Loading...