ហេតុ​ផល​៥​យ៉ាង ​គួរ​តែ​ឈប់​ផ្តោត​ការ​ចាប់​អារម្មណ៍​លើ​អ្នក​ដទៃ ​ហើយ​ងាក​មក​ផ្តោត​លើ​ខ្លួន​ឯង​វិញ​

សៅរ៍, ០១ សីហា ២០២០

163

ពេលខ្លះ​យើង​ព្យាយាម​បង្ហាញ​ដល់​ពិភពលោក​ថា​ ​យើង​អស្ចារ្យ​ប៉ុណ្ណា​ និង​មាន​គេ​ចូលចិត្ត​ ហើយ​ទទួលយក​ដោយ​មនុស្ស​ជា​ច្រើ​ន​។ ​ប៉ុន្តែ​យើង​មិន​អាច​ផ្គាប់ចិត្ត​មនុស្ស​គ្រប់គ្នា​បាន​ទាំងអស់​ឡើយ។ អ្វី​ដែល​អស្ចារ្យ​ពី​យើង​គឺ​ ភាព​ស្មុគស្មាញ​ងាយ​រងគ្រោះ ​និង​ភាព​មិន​ល្អឥតខ្ចោះ​របស់​យើង។

នៅ​ពេល​ដែល​យើង​ទទួល​យក​ខ្លួនឯង​ជា​នរណា​ ជំនួស​ឱ្យ​ការ​​ស្មាន​ថា​អ្នកដទៃ​ចង់​ឲ្យ​យើង​ធ្វើ នោះ​សុភមង្គល​ពិត​ នឹង​វិល​មក​រក​យើ​ង​​ជាក់​ជាមិនខាន។

១. មនុស្ស​ស្គាល់​យើង​ច្បាស់​តែង​ចង់​ឲ្យ​​យើង​ធ្វើ​ជា​ខ្លួនឯង

មនុស្ស​ដែល​ស្គាល់​យើង​ហើយ​ដឹង​ថា​យើង​សំខាន់​ប៉ុណ្ណា ​គេ​គ្មាន​ថ្ងៃ​ចង់​ឲ្យ​​យើង​ខុស​ពី​ខ្លួនឯងឡើយ។ អ្នក​ដែល​យើង​ត្រូវ​ចាប់​អារ​ម្ម​ណ៍​ ​គឺ​អ្នក​ដែល​ហ៊ាន​ទទួលយក​យើង​សម្រាប់​ភាព​ខ្លាំង​និង​ភាព​ខ្សោយ​របស់​យើង។ ពួកគេ​មិន​វិនិច្ឆ័យ​យើង​ពី​ទម្លាប់​ឬ​របៀប​ដែល​យើង​ជ្រើសរើស​ ដើម្បី​រស់នៅ​ក្នុង​ជីវិត​របស់​យើង​​ឡើយ។

ពួកគេ​នឹង​នាំ​យើង​ទៅ​ចែក​រំលែក​ជីវិត​រួមគ្នា​ ជាមួយ​អ្វីៗ​ដែល​យើង​មាន។ ហើយ​ពួកគេ​ក៏​សម​នឹង​ទទួល​បាន​អ្វី​គ្រប់យ៉ាង​ដែល​យើង​អា​ច​​ផ្ដល់​ជូន​ពួកគេ។

រូបភាពតំណាង

២. គ្មាន​នរណា​ម្នាក់​ដឹង​ថា​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​យើង​ជាង​យើង​ខ្លួនឯង​ឡើយ

ទោះបី​រាងកាយ​យើង​រង្គោះរង្គើ​ក៏ដោយ ត្រូវ​រក្សា​លក្ខណៈ​ធម្មជាតិ​ ដែល​យើង​​បាន​ផ្ដល់​ឱ្យ​ពិភពលោក​នូវ​អំណោយ​ពិសេស​មួយ ​ដែ​ល​​មិន​​ធ្លាប់​មាន។

យើង​កាន់​តែ​រឹងមាំ​ នៅ​ពេល​យើង​ទុក​កំហុស​ខ្លួនឯង​សម្រាប់​អប់រំ​ខ្លួនឯងនៅពេលក្រោយ។ ដើរ​ពេញ​មួយ​ជីវិត​ដោ​យ​មាន​ទំនុក​ចិត្ត​ ហើយ​កុំ​​សង្ឃឹម​ថា​អ្នក​ផ្សេង​នឹង​យល់​ពី​ដំណើរ​ជីវិត​យើង​ ជា​ពិសេស​ប្រសិន​បើ​ពួកគេ​ មិន​ដែល​ទៅ​កន្លែង​ដែល​យើង​ត្រូវ​ទៅ។

៣.យើង​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​អាច​ផ្លាស់ប្ដូរ​ជីវិត​ខ្លួនឯង

គ្មាន​នរណា​ម្នាក់​អាច​ផ្លាស់ប្ដូរ​យើង​បាន​ទេ​ ក្រៅ​ពី​យើង​ខ្លួនឯង រឿង​ទាំង​នេះ​អាស្រ័យ​លើ​យើង​ទាំងស្រុង។ យើង​មិន​អាច​រស់នៅ​ក្នុង​ជីវិត​របស់​យើង​ ​ស្រប​តាម​ការ​ចង់​បាន​របស់​អ្នកដទៃ​ទេ​ ពី​ព្រោះ​ពួកគេ​ខុស​ពី​យើង។

បើ​នរណា​ម្នាក់​ស្នើសុំ​ឱ្យ​យើង​ផ្លាស់ប្ដូរ ​សូម​កុំ​គិត​ពី​រឿង​នោះ​ ហើយ​ដក​វា​ចេញ​ពី​ជីវិត​របស់​យើង​ភ្លាមៗ។

រូបភាពតំណាង

៤. ផ្លូវ​ទៅ​កាន់​ភាព​អស្ចារ្យ​ត្រូវ​បាន​ក្រាល​ដោយ​ការ​បរាជ័យ

ការ​រស់នៅ​ដោយ​មិន​បរាជ័យ ​គឺ​មិន​អាច​ទៅ​រួច​ទេ​ លើកលែង​តែ​យើង​រស់នៅ​ដូច​មនុស្ស​កំសាក ​មាន​ន័យ​ថា​ យើង​នឹង​មិន​រស់នៅ​ទាល់​តែ​សោះ។ បើ​យើង​ខ្លាច​ពី​ការ​បរាជ័យ​នៅ​ចំពោះ​មុខ​អ្នកដទៃ​ យើង​មិន​អាច​សង្ឃឹម​ថា​ខ្លួនឯង​ទទួល​បាន​ជោគជ័យ​ចុងក្រោយ​ក្នុង​ជីវិត​ឡើយ។

ត្រូវ​ចាំ​ថា​ វា​មិន​ពាក់ព័ន្ធ​ចំនួន​ដង​ដែល​យើង​បរាជ័យ ​ឬ​ការ​ដាក់​ទណ្ឌកម្ម​ការ​ធ្វើដំណើរ​ ដរាបណា​យើង​មិន​បញ្ឈប់​ការ​ដើរ​ទៅមុខ។

៥. មិន​អាច​ទៅ​រួច​ក្នុង​ការ​ផ្គាប់ចិត្ត​មនុស្ស​គ្រប់គ្នា

មនុស្ស​ដែល​សើច​នឹង​ភាព​បរាជ័យ​ ហើយ​មិន​ដែល​សរសើរ​ភាព​ជោគជ័យរបស់​យើង​ ​ ​គឺ​គេមិន​ដែល​ជោគជ័យ​ដោយ​ខ្លួនឯង​ឡើ​យ​​។ កុំ​បណ្ដោយ​ឱ្យ​ពួកគេ​ធ្វើ​ដាក់​យើង​បាន​ ហើយ​កុំ​ខ្វល់​ពី​អ្វី​ដែល​ពួកគេ​គិត​ឲ្យសោះ។ កុំ​ព្យាយាម​ផ្លាស់ប្ដូរ​ថា​យើង​ជា​នរណា​ ដើម្បី​ផ្គាប់ចិត្ត​អ្នកដទៃ ​ឬ​មើល​ទៅ​ល្អ​នៅ​ក្នុង​ភ្នែក​របស់​ពួកគេ។ ធ្វើអ្វីៗ​តាម​វិធី​ដែល​យើង​ចង់​ធ្វើ​ ហើយ​កុំ​ឲ្យ​អ្នកដទៃ​រំខាន​ដល់​អារម្មណ៏​រប​ស់​យើង​។

មាន​តែ​អ្នក​នៅ​ជុំវិញ​ខ្លួន​យើង​ប៉ុណ្ណោះ​ ដែល​សប្បាយចិត្ត​ពេល​ឃើញ​យើង​ជោគជ័យ​ និង​ផ្ដល់​ជំនួយ​ដល់​យើង​នៅ​ពេល​ដែល​យើង​ឆ្លង​កាត់​គ្រា​លំបាក។ មនុស្ស​ល្អ​ៗពិបាក​រក​ថ្ងៃនេះ​ ហើយ​នោះ​ហើយ​ជា​មូលហេតុ​ដែល​ពួកគេ​មាន​តម្លៃ។ ចងចាំថា ​ធ្វើជា​ខ្លួនឯង​ ហើ​យ​​កុំ​​អស់​សង្ឃឹម​ យើង​នឹង​រក​ឃើញ​ពន្លឺ​នៃ​ការ​ព្យាយាម​របស់​យើង​មិនខាន៕

ប្រភពអត្ថបទ៖ kampucheathmey

ដោយ៖ សាង ស្រីល័ក្ខ

ព័ត៌មាន​ទាក់ទង​

Loading...