មកដឹងអត្ថន័យ នៅពេលបុរសម្នាក់ចង់ជួបឪពុកម្តាយ និងបងប្អូនរបស់អ្នក

ព្រហស្បតិ៍, ០៦ សីហា ២០២០

391

តើវាមានន័យយ៉ាងណា នៅពេលមិត្តប្រុសប្រាប់ថា គេមានបំណងចង់ជួបគ្រួសាររបស់អ្នក?

នៅពេលមិត្តប្រុសស្នើសុំចង់ជួបគ្រួសារឬសាច់ញាតិរបស់អ្នក វាជាសញ្ញាកំពុងបង្ហាញថា គេមានទំនុកចិត្តលើទំនាក់ទំនង​រវាងអ្នក​ទាំង​ពីរ ​ក៏ដូចជាបង្ហាញពីការប្តេជ្ញាចិត្តរបស់គេចំពោះស្នេហាជូនអ្នកផងដែរ។

រូបភាពតំណាង

នៅពេលដែលបុរសម្នាក់ចង់ជួបគ្រួសារខាងអ្នក វាជាករណីវិជ្ជមានមួយគួរឲ្យសប្បាយចិត្តនិងត្រេកអរ។ អ្នកនិពន្ធក្នុងគេហ​ទំព័រ​ណា​ត់​​ជួប ​eHarmony.com និយាយថា ក្នុងករណីនេះ វាមានន័យថា គេចាប់អារម្មណ៍នឹងអ្នកហួសពីពាក្យ សង្សារ។

ជាទូទៅ បុរសមិនប្រាកដប្រជា មិនងាយណែនាំខ្លួនឯងឲ្យសាច់ញាតិខាងស្រីស្គាល់ឡើយ ព្រោះវាកត្តាអវិជ្ជមាន​ចំពោះគេទៅថ្ងៃ​ក្រោ​យ​។ ​ប៉ុន្តែបើគេ ចាត់ទុកអ្នកជាផ្នែកមួយដ៏សំខាន់នៃជីវិតរបស់គេ បុរសម្នាក់នោះតែងតែចង់នាំអ្នកចូលទៅ​ក្នុងរង្វង់គ្រួសារ​គេ​ដោ​យ​​មិនស្ទាក់ស្ទើរឡើយ។

រូបភាពតំណាង

សញ្ញាផ្សេងទៀតក៏ចង់ប្រាប់អ្នកថា គេយកចិត្តទុកដាក់ចំពោះអ្នក និងចាត់ទុកអ្នកជាមនុស្ស​សំខាន់ដែលគេចង់បាន​ជាគូអនា​គត​។​ ការសុំជួបក្រុមគ្រួសារ ឬមិត្តភក្តិក្ដី ជាធម្មតា គឺជាទំនាក់ទំនងសំខាន់មួយដូចចិត្តវិទូសង្គមធ្លាប់ប្រាប់ថា “បុរសម្នាក់នោះចង់ផ្ដល់ កិ​ត្តិ​​យស​ឲ្យអ្នកសមជាស្ត្រីមានតម្លៃពិត”៕

ប្រភពអត្ថបទ៖ kampucheathmey

ដោយ៖ សន្យា

ព័ត៌មាន​ទាក់ទង​

Loading...