១០ ​ចំណុច ​បង្ហាញ​ពី​ការគិត​ផ្ទុយ​គ្នា​របស់​នារី ​និងបុរស ​មុន​ស្រ​លាញ់គ្នា​គួរ​ស្វែងយល់​

សុក្រ, ២៨ សីហា ២០២០

4.5K

មានរឿងរ៉ាវជាច្រើនដែលបង្ហាញពីការគិតផ្ទុយគ្នា រវាងមនុស្សស្រី និងមនុស្សប្រុស។ តើការគិតខុសគ្នាទាំងនោះមានអ្វីខ្លះ? តោះ មក​ស្វែង​យល់​ជាមួយគ្នា៖

១. ពេលខឹង បុរសចូលចិត្តនៅស្ងៀមស្ងាត់ ស្របពេលដែលមនុស្សស្រីភាគច្រើនចូលចិត្តសួរដេញដោលរកហេតុផល។

២. បុរសភាគច្រើន ចូលចិត្តគិតពិចារណានៅក្នុងចិត្ត ជាជាងការបង្ហាញចេញមកក្រៅ ស្របពេលដែលមនុស្សស្រីភាគច្រើន ចូល​ចិត្ត​និយាយ​រឿងរ៉ាវផ្សេងៗ​នៅក្នុងចិត្តចេញមកខាងក្រៅ។

៣. បុរសភាគច្រើនចង់ឱ្យ​មនុស្សស្រីជាទីស្រលាញ់​របស់ខ្លួន មានភាពស្រស់ស្អាតគ្រប់ពេល តែមនុស្សស្រីភាគ​ច្រើនតែងតែមិន​សូវ​ចូលចិត្ត​គិតគូររឿង​សម្រស់ខ្លួនឯង​នោះទេ នៅក្រោយពេលមានកូន។

៤. បុរសភាគច្រើនចូលចិត្ត​មនុស្សស្រីនិយាយ​សាច់ការ ស្របពេលដែលមនុស្សស្រី​ភាគច្រើន តែងតែ​មានចរិត​ញ៉ិកញ៉ក់ ចូលចិត្ត​ខឹង ងង៉ក់ ចង់ឱ្យគេ​តាមទ្រ តាមលួង។

៥. បុរសភាគច្រើនមិនសូវ​ចូលចិត្តបកស្រាយ​វែងឆ្ងាយ ព្រោះគេចង់ឱ្យនាងយល់​ដោយខ្លួនឯងពីរូបគេ តែមនុស្សស្រីភាគច្រើនបែរ​ជា​ចូលចិត្ត​ជជីកសួរ និងសង្ស័យ​ពីភាពស្ងប់ស្ងាត់របស់បុរស។

៦. បុរសភាគច្រើន មិនសូវចូលចិត្តភាពស៊ាំញ៉ាំ បូរបាច់វែងឆ្ងាយ ស្របពេលដែលមនុស្សស្រីចូលចិត្តឱ្យគេតាមយកចិត្ត ចង់ឱ្យ​បុរស​តាម​លួង និងយកចិត្តទុកដាក់ជាមួយនាង។

៧. ទោះបីមានប្រពន្ធហើយក៏ដោយ បុរសភាគច្រើនតែងចង់មានពេលវេលាជួបជុំជាមួយមិត្តភក្ដិចាស់ៗ ឬក្រុមការងារនៅខាង​ក្រៅ ស្របពេលដែលមនុស្សស្រីតែងតែកើតចិត្តប្រចណ្ឌ មិនចង់ឱ្យបុរសជាស្វាមីចេញក្រៅ​នៅពេលយប់ព្រលប់ទេ ព្រោះនាង​បារម្ភ​ខ្លាច​ពេល​ចេញក្រៅ នាំឱ្យគេស្រវឹងអាច​លួចសៅគ្រី​នេះនោះ។

៨. បុរសចូលចិត្តគិត​អ្វីបែបងាយៗ ស្របពេលដែល​មនុស្សស្រីចូលចិត្ត​គិ​តច្រើន គិតរហូតដល់រឿងធម្មតាៗ ក្លាយទៅជារឿងស្មុគ​ស្មាញ​ក៏មាន

៩. បុរសៗចង់ឱ្យមនុស្សស្រីទុកចិត្ត ជឿជាក់លើក្ដីស្រលាញ់របស់ខ្លួន កុំមានការសង្ស័យ ស្របពេលដែលមនុស្សស្រី​តែងតែចង់​បាន​​ពាក្យ​សរសើរ​ពីបុរស និងចង់ឱ្យបុរសនិយាយ​ពាក្យផ្អែមល្ហែមដាក់​នាងផង ទើបនាងជឿជាក់ថា​គេពិតជាស្រលាញ់នាងមែន

១០. បុរសចូលចិត្តនិយាយចំៗ ត្រង់ៗ ច្បាស់ៗ ស្របពេលដែលមនុស្សស្រីចូលចិត្តនិយាយបញ្ឆិតបញ្ឆៀង ដៀងដងពីនេះពីនោះ ទម្រាំ​តែ​ចូល​សាច់​រឿងឡើង​វែងអន្លាយ​ដូចប្រលោមលោក៕

ដោយ៖ សំនៀង

ព័ត៌មាន​ទាក់ទង​

Loading...