លាក់​ទុក​យូរ​ខ្លាច​បាត់​បង់! ​មក​ដឹង ​ពេល​ណា​គួរ​សារ​ភាព​ប្រាប់​គេ​ថា ​អ្នក​មាន​ចិត្ត​ស្នេហ៍​

សៅរ៍, ២៩ សីហា ២០២០

1.3K

សារភាព​ស្នេហ៍មិនពិបាកទេ ដែល​ពិបាកគឺការទទួលយកលទ្ធផល។ មិនថា ត្រូវ​គេបដិសេធឬគេចមុខបាត់​ទៅ យើង​ត្រូវ​តែ​ត្រៀម​លក្ខណៈ​ដែរ​មុនពេល​សារភាព។ ស្នេហាគ្មានកំហុសទេ​ប៉ុន្តែយើងគួរគិតរឿងទាំងនេះដែរមុនពេលហារស្តីវាចាបេះដូង​ចេញមក៖

ដំបូងមើលថាតើនាង ឬគេនោះនៅលីវទេ?

ជាទូទៅខាងគេ​អាចនឹងគិតថា យើង​គ្រាន់តែជាមិត្តម្នាក់ ប៉ុន្តែបន្ទាប់ពីមាន​ការសារភាពបង្ហាញអារម្មណ៍ស្នេហ៍នៃយើងចេញមកចំៗ នាង ឬគេ​ប្រហែលជាគិតថានឹងទើសទាល់ ប្រសិនគេមិនស្រលាញ់យើង​ឬគេកំពុង​រង់ចាំចម្លើយជាយូរមកហើយ ​ឬគេក៏មិនដឹងខ្លួន​គេ​ដូច​គ្នា​ថាស្រលាញ់វិញដែរអត់?

ប្រសិនគេ​មានគូហើយ​អាចនឹង​ពិបាកព្រោះយើងនឹងក្លាយជាអ្នកទីបីភា្លមក្នុងភ្នែកគេ​ដែល​យើ​ង​មិន​ចង់ទេ។ ​យើងចង់បានតម្លៃមួយ ជាមនុស្ស​ល្អ​យ៉ាងហោចណាស់​មិនដណ្តើម​សុភមង្គលអ្នកណាឡើយ​។ ខណៈនោះ​បើយើងសារភាព​មាន​តែសារភាព​ពេលចាក​ចេញ​ឆ្ងាយ។

រូបភាពតំណាង

ស្មោះអស់ពីបេះដូង

ពេលព្រលប់ឬព្រឹកព្រលឹមមិនសំខាន់ទេ។ និទាឃរដូវឬរដូវរងារ ក្តៅ ភ្លៀង​ផ្គរ​មេឃស្រលះជាថ្មីម្តងទៀត ទាំងនេះពិតជាមិនមាន​ទំនា​ក់​ទំនងអ្វីជាមួយការនិយាយចេញពីបេះដូងទៅកាន់អ្នកដែលយើងស្រលាញ់ឡើយ។

ប្រាប់គេ ឬនាងថា យើង​ស្រឡាញ់ នៅពេលណាដែល​ប្រាកដថា ទទួលយកពួកគេបានមិនថា​គេឆ្លើយមកស្រប​ឬខឹង? មិន​ថាការ​ពិត​​នាងឬគេ​ស្រលាញ់យើងដែរឬអត់ គឺ​ប្រាប់ពេលណាដែលអ្នកអាចជឿជាក់បានគ្រប់គ្រាន់ថា ការសារភាពនឹង​ព្យាបាលវិបត្តិផ្លូវ​ចិត្ត​​ដ៏រ៉ុាំរ៉ៃនេះបានពិតមែន​។ អ្វីដែលសំខាន់បំផុតនោះគឺនៅពេលដែល “ ទេ” ត្រូវបានទទួលយកជាជម្រើសហើយវានឹង​មិន​អន្តរា​យ​អ្វី​​ឡើយ​ក្នុងការ​សារភាព។ ហោ​ច​ណាស់យើង​​បានស្មោះនឹងខ្លួនឯង ហើយ​ក៏​អស់ការសង្ស័យចំពោះទំនាក់ទំនង​នេះ។

រូបភាពតំណាង

មិនមែន​គ្រប់យ៉ាងសុទ្ធតែសមបំណង

ប្រសិនបើយើង​ចូលចិត្តអ្នកណាម្នាក់ ហើយមិនហ៊ាន​សារភាព​ប្រាប់ ក៏ឈឺចាប់ដូចជា មាន​ជីវិត​ហើយ​តែ​មិនបានប្រើ។ ដើរទៅ​រក​នា​ង ឬគេ​ហើយធ្វើ់ល្អ​ហើយ​ប្រើវិធីអ្វីក៏ដោយ​ឱ្យគេដឹងថា​យើងទុកគេជាមនុស្ស​សំខាន់ ហើយ​អាចនិយាយថា ខ្ញុំចូលចិត្តអ្នក​ណា​ស់ ​​កុំព្យាយាម​កេងចំណេញ​ខ្វះការគោរព​និងប៉ះពាល់គេ។ ត្រូវចាំថា​ស្នេហា​ជារ៉ឿងបេះដូងពុំមែន​រូបកាយទេ។ ពាក្យ​មួយ​គេ​និ​យា​យ​ថា ស្នេហា​គឺ​ការព្រមឃើញមនុស្ស​ដែលយើងស្រលាញ់មាន​ក្តីសុខ ទោះយើងមិនបានចូលរួមក៏ដោយ៕

ប្រភពអត្ថបទ៖ kampucheathmey

ដោយ៖ ចម្រើន តារា

ព័ត៌មាន​ទាក់ទង​

Loading...