ចរិតហ្ស៊ីនទាំង ៦ យ៉ាងរបស់ Crush ដែលគួរឱ្យស្អប់បំផុត បើកែបាន កែទៅ!

អាទិត្យ, ៣០ សីហា ២០២០

8.5K

អ្នកណាមិនល្បីថា Crush ជាមនុស្សដែលមានចរិតប្លែកៗច្រើនណាស់ ហើយចរិតទាំងនោះធ្វើឱ្យយើងពិបាកទទួលយកបំផុត។ តើមានចរិតបែបណាខ្លះ? តោះ មកតាមដានខាងក្រោម៖

រូបភាពតំណាង

១. ព្រងើយ៖ ដូចគេថាដាស់មនុស្សដេកលក់ មិនពិបាកទេ តែដាស់មនុស្សដេកអត់លក់ តែសម្ងំធ្វើពុតជាដេកលក់ ទោះដាស់ឱ្យ​ស្លាប់​ក៏គេ​មិនភ្ញាក់ដែរ។ ចរិតរបស់ Crush គឺអ៊ីចឹង! ហីៗ ដូចអត់ដឹងខ្យល់អី តែធាតុពិតគេឆ្លាតហើយពូកែណាស់ គ្រាន់តែ​គេ​ខ្ជិល​ខ្វល់​ជាមួយ​យើងតែប៉ុណ្ណោះ។

២. Seen តែមិនចង់ Reply ៖ និយាយដល់រឿងឆាតតាមហ្វេសប៊ុកក៏អ៊ីចឹងដែរ! ចរិតរបស់ Crush ភាគច្រើនចូលចិត្តសោះអង្គើយ ពិបាក​យល់​ណាស់ ជួនកាលធ្វើដូចរួសរាយដាក់យើង លេងឆាតជាមួយដល់ដាច់យប់ក៏មាន តែពេលខ្លះធ្វើហីៗមិនចង់​តប​យើង​ទេ ជួនកាល​មិនខ្ចីទាំង Seen ទៅទៀត។

៣. ដឹងថាគេស្រលាញ់ តែនៅប្រឹងធ្វើមិនដឹង៖ និយមន័យមួយក្នុងចំណោមនិយមន័យជាច្រើនរបស់ Crush គឺជាមនុស្សដែល​យើង​លួច​ស្រលាញ់​គេ តែគេមិនដែលឆ្លើយតបក្ដីស្រលាញ់មកយើងវិញទេ។ ចំណុចហ្នឹងមិនមែនជារឿងចំឡែកទេ ព្រោះវា​ជា​បុគ្គលិក​លក្ខណៈ​​ដ៏សំខាន់មួយរបស់ Crush ដែរ។

៤. ចរិតស្រីស្អាត ប្រុសស្អាត៖ គឺថាមហាលេខមួយហើយ បើនិយាយពីចរិតបែបហ្នឹង ព្រោះគេអាងគេជាមនុស្សដែលមានគេ​តាម​ស្រលាញ់​ច្រើន រួមទាំងយើងម្នាក់ដែរ។ ប៉ុន្តែធាតុពិតទៅ! គេក៏ធ្លាប់ជួប​រឿងខកចិត្តដោយសារតែ Crush របស់គេដូចគ្នាដែរ ព្រោះ​យើងតាម​ស្រលាញ់គេ គេតាមស្រលាញ់អ្នកផ្សេង យើងឈឺចាប់ដោយសារគេ គេក៏ឈឺចាប់ដោយសារតែគេផ្សេងទៀត ដែល​ព្រងើយ​ដាក់គេដូចតែគ្នា។ ហេតុនេះចង់ផ្ដាំទៅ Crush ថា ឈប់បានឈប់ទៅ ចរិតស្រីស្អាត ប្រុសស្អាតហួសហេតុពេកហ្នឹង។

៥. ឆ្លាត តែធ្វើដូចល្ងង់៖ គេជាមនុស្សឆ្លាតណាស់ ឆ្លាតដល់ថ្នាក់យើងតាមគេមិនទាន់ទេ ព្រោះថាចេះបត់បែនឆ្វេង​ស្ដាំបានលឿន​តាម​ស្ថាន​ភាព មិនដូចយើងទេ មិនឆ្លាតដូចគេ ស្រលាញ់គេ គឺស្រលាញ់តែគេ មិនចេះងាករេរកកង់សាកួដូចគេសោះ។ គេជា​មនុស្ស​ដែល​មាន​ជម្រើស​ច្រើន គេតែងតែមិនសូវខ្វល់ជាមួយមនុស្សផ្សេងដែលគេមិនចាប់អារម្មណ៍នោះទេ។

៦. ឈ្លើយ អត់ចិត្ត៖ យើងខំតាមស្រលាញ់ចង់ងាប់ តែគេនៅមិនតបក្ដីស្រលាញ់ត្រឡប់មកយើងវិញទៀត។ មនុស្សមួយចំនួន​ពេល​ដឹង​ខ្លួនថា​មានគេតាមស្រលាញ់ ចាប់ផ្ដើមមានមោទនភាព ហើយក៏ចូលចិត្តមិនខ្វល់ មិនចង់យកភ្នែក​មើលមនុស្សដែលប្រឹង​តាម​ស្រលាញ់​គេ។

សរុបទៅ! ត្រូវទទួលស្គាល់ថាចរិតរបស់ Crush គឺតែងតែបែប​ហ្នឹងឯង បើយើង​ស្រលាញ់គេ ត្រូវអត់ធ្មត់បន្តិច ព្រោះថាការយក​បេះដូង​ពី Crush មិនងាយ​ស្រួលដូច​ការគិតនោះទេ៕

ដោយ៖ សំនៀង

ព័ត៌មាន​ទាក់ទង​

Loading...