ភាព​ខុស​គ្នា​ឆ្ងាយ រ​វាង​អារម្មណ៍​ស្រលាញ់​មនុស្ស​ស្រី ​និង​មនុស្ស​ប្រុស ​ក្នុង​ផ្លូវម​នោស​ញ្ចេត​នា​

ចន្ទ, ៣១ សីហា ២០២០

7K

តើបុរសត្រូវការស្នេហារយៈពេលប៉ុន្មានមុនលង់ស្រលាញ់?

យោងតាមឯកសារស្រាវជ្រាវដែលចុះផ្សាយក្នុងទិនានុប្បវត្តិវេជ្ជសាស្ត្រផ្លូវភេទ បុរសៗត្រូវការពេលតែ ៥វិនាទីប៉ុណ្ណោះ​ដើម្បីផលិត​សារ​ធាតុគីមីមួយ បញ្ឆេះអារម្មណ៍ស្នេហ៍ភ្លាមៗ។

ទស្សនាវដ្តី Reader Digest បានអះអាងថា បុរសៗធ្លាក់ក្នុងអន្លង់ស្នេហ៍លឿនជាងស្ត្រីឆ្ងាយ គឺ៤៨% លង់បាន តាំងពីពេលមើល​ឃើ​ញនាងដំបូង។

រូបភាពតំណាង

បុរសរង់ចាំបានយូរបំផុត​ត្រឹម​តែ ៨៨ ថ្ងៃប៉ុណ្ណោះដើម្បីនិយាយពាក្យសំខាន់សារភាពស្នេហ៍ ចំណែកខាងស្ត្រី អាចខាំមាត់ រងចាំ​មិន​ស្តី​ក្នុង​កម្រិត​ពេលវេលាជិតទ្វេដង (១៣២ ថ្ងៃ) ។

បុរសក៏ងាយនឹងរៀបការម្តងទៀតដែរ បន្ទាប់ពីការលែងលះឬមរណភាពនៃប្តីឬប្រពន្ធ។ ការសិក្សាមួយ ធ្វើឡើងដោយ​មជ្ឈ​ម​ណ្ឌ​ល​​ស្រាវ​ជ្រាវ Pew ក្នុងឆ្នាំ ២០១៨ បានបញ្ជាក់ថា ៦៤% នៃបុរសដែលបានរៀបការពីមុន នឹង​រៀបការឡើងវិញម្តងទៀត ផ្ទុយពី ៥​២% ​នៃស្ត្រីដែលបានរៀបការពីមុនតែមិនគិតដល់អាពាហ៍ពិពាហ៍ថ្មីឡើយ។

តើត្រូវចំណាយពេលប៉ុន្មានក្នុងការស្រលាញ់គ្នា (គូចាស់) វិញ?

រឹតតែខុសគ្នា!

រូបភាពតំណាង

តាមភស្ដុតាងដែលបានបង្ហាញ បុរសលោតទៅពាក្យ «ចាប់ផ្តើមជាថ្មីបានទេ» លឿនជាងស្ត្រី។ ពួកគេ​ចិត្តទន់ជាង មាន​អនុស្សាវ​រី​យ៍​ច្រើន ​និងមិនចិត្តដាច់ដូចស្ត្រីទេ ដូច្នេះ​ហើយបានជា​គេមានស្នេហា​រសេមរសាម​ច្រើន ព្រោះរឿងចិត្តមិនដាច់នេះឯង។

តើស្ត្រីអាចនឹងលង់ស្នេហ៍ក្រោយ​ស្គាល់បុរស​រយៈពេលប៉ុន្មាន?

រយៈពេលវែងជាងបុរស៣ដង! នេះបើយោងតាមអ្នកជំនាញណាត់ជួប ចននិងដេវីដបេនថេតដែលបានវិភាគ​កាលពីឆ្នាំ២០១៧។

ស្ត្រីមាននិន្នាការវាយតម្លៃអារម្មណ៍នៃក្តីស្រឡាញ់ដោយផ្អែកលើការទាក់ទាញខាងរាងកាយរួមជាមួយកត្តាផ្សេងៗទៀត ពិសេស​បុ​គ្គ​លិក​​លក្ខណៈរបស់ដៃគូដែលមានសក្តានុពល ដែលមានន័យថា នាង​តែង​តែ​ត្រូវការពេលយូរសម្រាប់ក់ក្តៅ​ចំពោះអារម្មណ៍​ផ្សារ​ភ្ជាប់ ​ខុសពីខាងប្រុស​ដែលស្រលាញ់លឿន ក្រោយមកទើបសង្កេតឃើញចំណុចខ្សោយ។

ទស្សនៈនេះត្រូវបានបញ្ជាក់ដោយ Nikki Martinez ថា ខណៈពេលដែលបុរសត្រូវការ សម្រស់ និងភាពផ្អែមល្ហែម សម្រាប់ការ​ទាក់​ទាញ​ពីដំបូងដើម្បីចាប់ផ្តើមស្គាល់មនុស្សស្រីនោះ ស្ត្រីនឹងសម្គាល់បុរស​ក្រោយពេលគេធ្វើល្អច្រើន​ដងសិន។ ប្រសិន​យើងមិនបាន​ល្អ​នឹងនាង​មុនហើយនាឲង​មកដល់ដោយមិនមាន​ហេតុផល អាចមិនមែនជាស្នេហា​ទេ។

រូបភាពតំណាង

ស្នេហានិងវិទ្យាសាស្ត្រ

នៅពេលដែលស្ត្រីធ្លាក់ក្នុងអន្លង់ស្នេហ៍ រាងកាយរបស់ពួកគ ផលិតអ័រម៉ូន Norepinephrineនិង phenylethylamine (the love che​mic​al) ដែល​អ័រម៉ូនទាំងពីរនេះ នេះពិតជាធ្វើឱ្យស្ត្រីផ្តោតអារម្មណ៍ខ្លាំង ទៅលើមនុស្សដែលនាងចង់ណាត់ជួប។

វាបង្កើតជា​ អារម្មណ៍ភ័យ និងរំភើប អន្ទះសារ​លន្លង់លន្លោច ពេលរង់ចាំការផ្ញើសារពីដៃគូ ឬការណាត់ជាមួយ​នាយទៅណាក្តី។ នោះ​គឺ​ជាការរួមបញ្ចូលគ្នានៃ norepinephrine និង phenylethylamine ដែល​បំបែកអារម្មណ៍ធម្មតា​ធ្វើឱ្យមនុស្សមានអារម្មណ៍ ចំ​ណុះ ​និង ផ្តោតតែ​ដៃគូរបស់ពួកគេមើលរំលងមនុស្ស​ផ្សេងៗ។ ចំណែកខាងប្រុស ដោយសារមិនរងឥទ្ធិពលពីអារម្មណ៍នេះ​គេ​អាច​មាន​ស្នេហា​ច្រើន (ចាប់អារម្មណ៍នារីច្រើននាក់​) ក្នុងពេល​ដដែលបាន។

សូម្បី​តែការរួមភេទ ស្ត្រីបានបញ្ចេញអុកស៊ីតូស៊ីន Oxytocin ច្រើនជាងបុរស ដែលជួយបង្កើតនិងអភិវឌ្ឍទំនុកចិត្ត សម្រាប់ជី​វិត​នា​ង​​។

ដូច្នេះតើត្រូវចំណាយពេលប៉ុន្មានដើម្បីឱ្យនរណាម្នាក់លង់ស្នេហ៍?

ពិតជាត្រូវការពេលវេលា ដើម្បីធ្លាក់ក្នុងអន្លង់ស្នេហ៍ តែ​ក៏ពឹងផ្អែកលើប្រភេទមនុស្សព្រមទាំង​បទពិសោធក្នុងជីវិតពួកគេ។ អ្នកខ្លះ​ធ្លាប់​ឈឺចាប់ខ្លាំងហួសពេកពីអតីតកាលក៏មិនងាយលង់ចិត្តលើអ្នកណាជាថ្មីទេ តែអ្នកខ្លះក៏មិនងាយរាងចាលលើរឿងស្នេហា​ដូចគ្នា៕

ប្រភពអត្ថបទ៖ kampucheathmey

ដោយ៖ ហាណា

ព័ត៌មាន​ទាក់ទង​

Loading...