នៅ​ពេល​មនុស្ស​ម្នាក់​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍ ​តើ​ខួរក្បាល​របស់​ពួកគេ ​ពិត​ជា​បាន​ផ្លាស់​ប្ដូរ​មែន​ទេ?​

ព្រហស្បតិ៍, ០៣ កញ្ញា ២០២០

232

លោកស្រី​បណ្ឌិត Helen Fisher បាន​ពន្យល់​ពី​គំនិត​ដែល​ស្មុគស្មាញ​មិន​ធ្លាប់​មាន​នៅ​ក្នុង​ការ​ស្រឡាញ់។ នៅ​ពេល​ដែល​មនុស្ស​ណា​​ម្នា​ក់​​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍ ​​គឺ​ដូចជា​វេទមន្ត។

តើ​មាន​អ្វី​កើតឡើង​ចំពោះ​រាងកាយ​ នៅ​ពេល​យើង​បាន​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍? តើ​មាន​អ្វី​កើតឡើង​នៅ​ក្នុង​ខួរក្បាល​ ហើយ​​ជះឥទ្ធិ​ពល​​ដល់​​ផ្នែក​ផ្សេង​ទៀត​នៃ​រាងកាយ​របស់​យើង​យ៉ាង​ដូចម្ដេច?

រូបភាពតំណាង

ជាទូទៅ​សេចក្ដី​ស្រឡាញ់​ជា​ធម្មតា​ជា​បទពិសោធន៍​ អារម្មណ៍​មួយ​ដែល​តម្រូវ​ឲ្យ​មានការ​ឆ្លើយតប​និង​អារម្មណ៍​ជាច្រើន។ ទោះ​ជា​យ៉ា​ង​ណាក៏ដោយ​ យើង​ក៏​ត្រូវ​ដឹង​ដែរ​ថា​ សរសៃប្រសាទ​និង​សរីរវិទ្យា​ខួរក្បាល​ ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើត​និង​អភិវឌ្ឍ​ទំនាក់​ទំនង​​រយៈ​​ពេល​យូរអង្វែង​ដែរ។

តើ​យើង​មិន​ធ្លាប់​ឆ្ងល់​ទេ​ថា ​ហេតុអ្វី​បាន​ជា​យើង​ទើប​តែ​មាន​សេចក្ដី​សុខ​និង​រីករាយ​ ពេល​ដែលយើង​ចេះ​មាន​ក្ដី​ស្រលាញ់? ពីព្រោះ​ខួរ​ក្បាល​​របស់​យើង​មាន​និន្នាការ​ បិទ​គំនិត​និង​អារម្មណ៍​អវិជ្ជមាន​ទាំងអស់។

ផ្អែក​លើ​ការ​វិភាគ​របស់​អ្នក​ជំនាញ​វិទូ​រូបវិទ្យា​ គឺ​លោកស្រី Helen Fisher និង​អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​អ្នក​ជំនាញ Lucy Brown បានបញ្ជាក់ថា ខួរក្បាល​ពិត​ជា​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​រក្សា​ការ​បំភាន់​នៃ​ភាព​វិជ្ជមាន​និង​សុភមង្គល ​ក្នុង​ទំនាក់ទំនង​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ធានា​បាន​នូវ​ភាព​យូរ​អង្វែង។ អ្នក​ជំនាញ​ទាំងពីរ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា​ “ការ​បំភាន់​វិជ្ជមាន” ដែល​ខួរក្បាល​ប​ង្កើត ​​ជា​វិធី​ធ្វើ​ឲ្យ​យើង​ផ្ដោត​លើ​អ្វី​ដែល​ចូលចិត្ត​បំផុត​ពី​មនុស្ស​ម្នាក់ ​ជំនួស​ឲ្យ​របស់​អាក្រក់​ទាំងអស់។

ហើយ​​ធ្វើ​ឲ្យ​យើង​ព្រងើយ​កន្តើយ​ពី​គ្រប់​ផ្នែក​នៃ​ទំនាក់ទំនង ​ឬ​មាន​អារម្មណ៍​មិន​សប្បាយ​ចិត្ត​​ជាដើម។ និយាយ​ឲ្យ​សាមញ្ញ​ទៅ​ ខួ​រ​ក្បា​ល​​របស់​យើង​គ្រាន់​​តែ​ជ្រើសរើស​មិន​ទទួល​ស្គាល់​ផ្នែក​នៃ​ទំនាក់ទំនង​ខ្លះៗ ​ដែល​អាច​ធ្វើ​ឲ្យ​​យើង​សង្ស័យ​ពី​សុពលភាព​នៃ​ស្នេ​ហា​​របស់​​យើង​តែ​ប៉ុណ្ណោះ។

រូបភាពតំណាង

អ្នក​ស្រាវជ្រាវ​ទាំងពីរ​បាន​រក​ឃើញ​ថា ​រាល់​ពេល​ដែល​គូ​ស្វាមីភរិយា​មាន​ទំនាក់ទំនង​រឹងមាំ​និង​រីករាយ​ក្នុង​ជីវិត​​មាន​តំបន់​ពិសេស​ចំ​នួ​ន ​៣ នៅ​លើ​ខួរក្បាល​ដែល​បង្ហាញ​ពី​ការ​ផ្លាស់ប្ដូរ​សកម្មភាព​ទាំងនោះ៖

–  តំបន់​នៃ​ខួរក្បាល​ដែល​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយ​នឹងការ​យល់ចិត្ត។
–  តំបន់​នៃ​ខួរក្បាល​ដែល​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ការ​គ្រប់គ្រង​ភាព​តានតឹង​និង​អារម្មណ៍។
–  តំបន់​នៃ​ខួរក្បាល​ដែល​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយ​នឹងការ​បំភាន់​វិជ្ជមាន។

តំបន់​នៃ​ខួរ​ក្បាល​ដែល​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​ការ​បំភាន់​វិជ្ជមាន ​ត្រូវ​បាន​គេ​ហៅថា​បំពង់ខ្យល់។ នេះ​គឺ​ជា​តំបន់​មួយ​ដែល​បាន​ដំណើរការ​វិនិច្ឆ័យ​និង​វិភាគ​ស្ថានភាព រាល់​ពេល​ដែល​យើង​ចាប់ផ្ដើម​រិះគន់​អំពី​អ្វីមួយ​។ ប៉ុន្តែ​រឿង​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នៅ​ក្នុង​ផ្នែ​ក​​មួយ​​នៃ​ខួរក្បាល​ នៅ​ពេល​ដែល​មនុស្ស​ឈាន​ដល់​ទំនាក់ទំនង​ស្នេហា​ នោះ​សកម្មភាព​នៅ​តំបន់​នៃ​ខួរក្បាល​ដែល​អាក្រក់​ៗ​នឹង​ត្រូវ​បាន​បញ្ចប់។ ដែល​មានន័យថា ​អ្វី​ដែល​ខួរក្បាល​របស់​យើង​កំពុង​ធ្វើ​ គឺ​ត្រូវ​បាន​ផ្អាក​ដំណើរការ​នៃ​ការ​វិនិច្ឆ័យ​អវិជ្ជមាន​របស់​ខ្លួន​ដោយ​ចេតនា​ នៅ​ពេល​ណា​ដែល​យើង​មាន​អារម្មណ៍​ថា ​មាន​មនុស្ស​បាន​ផ្ដល់​ការ​ស្រឡាញ់​និង​យកចិត្តទុកដាក់​មក​លើ​យើង។

រូបភាពតំណាង

ក្នុង​នាម​ជា​មនុស្ស​យើង​ទាំង​អស់​គ្នា មិន​តែងតែ​សម្រេចចិត្ត​ឬ​ធ្វើអ្វី​ដែល​ត្រឹមត្រូវ​រហូត​ទេ។ នោះ​ហើយ​ជា​មូលហេតុ​ដែល​នៅ​ពេ​ល​ណា​​ ដែល​យើង​មាន​ទំនាក់ទំនង​ជាមួយ​មនុស្ស​ដែល​យើង​ស្រលាញ់​ យើង​ត្រូវ​អត់ធ្មត់ ​និង​យោគយល់​គ្នា​ តាម​ដែល​អាច​ធ្វើ​ទៅ​បា​ន​៕

ប្រភពអត្ថបទ៖ kampucheathmey

ដោយ៖ សាង ស្រីល័ក្ខ

ព័ត៌មាន​ទាក់ទង​

Loading...