ទំនាក់​ទំនង​ស្នេហា​បែប​ណា ​ដែល​នារីៗ​ចង់​បាន​ពី​បុរស​ជា​ដៃ​គូ​ស្នេហា​ខ្លួន​បំផុត​

ព្រហស្បតិ៍, ០៣ កញ្ញា ២០២០

1.3K

ជីវិត​មិន​តែងតែ​ផ្ដល់​ឲ្យ​នូវ​អ្វី​គ្រប់យ៉ាង​ដែល​យើង​ចង់​បាន​ទេ។ ​នោះ​ហើយ​ជា​មូលហេតុ​​សំខាន់​សម្រាប់​យើង ​ក្នុង​ការ​ឲ្យ​តម្លៃ​ទៅ​លើ​​អ្វី​​ដែល​យើង​មាននិង​ត្រូវ​រៀន​ដោះស្រាយ​បញ្ហានៃមហិច្ឆតា​​ផង។

ទោះយ៉ាងណា ខាងក្រោម​នេះ​គឺ​ជាអ្វីៗ​នារី​ម្នាក់ៗ​សក្តិ​សម​នឹង​ទទួល​បាន​ពី​បុរសជាគូ៖

១. ​​ឥទ្ធិពល​ជា​វិជ្ជមាន​ដល់​ជីវិត​របស់​នាង

ជា​ការ​ពិត​ណាស់ក្នុង​ទំនាក់ទំនង​ណា​មួយ ​មុន​សេពគប់​នរណា​ម្នាក់ ​ខាង​នារី​សម​នឹង​ទទួល​បាន​ពី​បុរស​ ដែល​បានបន្ថែម​តម្លៃ​ដល់​ជីវិត​រប​ស់​​​នាង​។ មិនមែន​ជា​មនុស្ស​ដែល​ម្ដង​មក​ ម្ដង​ទៅ​ក្នុង​ជីវិត​​នាង​ដូច​អំពិលអំពែក​នោះ​ទេ។

រូបភាពតំណាង

២. ​បុរស​ដែល​នឹក​នាង​ពេល​ណា​ដែល​មិន​នៅ​ជិត​គេ

គាត់​គួរ​តែ​ជា​មនុស្ស​ម្នាក់ ​ដែល​តែងតែ​ប្រាថ្នា​ចង់​បាន​វត្តមាន​របស់​នាង​នៅ​ជុំវិញ​ខ្លួន។ និង​តែង​ចង់​នៅ​ក្បែរ​នាង​ជានិច្ច​ ពេល​ដែល​នា​​ង​​​មាន​បញ្ហា ​ឬ​រឿង​អ្វី​មួយ។

៣. ​បុរស​ម្នាក់​ដែល​តែងតែ​យកចិត្តទុកដាក់​ព្យាបាល​នាង

បុរស​ម្នាក់​នោះ​គួរ​តែ​ព្យាបាល​នាង​ដោយ​យកចិត្តទុកដាក់​បំផុត។ ហើយ​គាត់​គួរ​តែ​គោរព​នាង​និង​ស្រឡាញ់​នាង​ឲ្យ​អស់​ពី​សមត្ថ​ភា​ព​។ បុរស​មិន​គួរ​ធ្វេសប្រហែស​នឹង​វិធី​ដែល​គេ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នាង​ទេ ​គាត់​គួរ​តែ​ប្រព្រឹត្ត​ខ្លួនឯង​ ជា​បុរស​សុភាព​រាបសា​ជា​និ​ច្ច​។

រូបភាពតំណាង

៤. បុរស​ដែលធ្វើ​ឲ្យ​នាង​កាន់​តែ​ប្រសើរ

នាង​សម​នឹង​នៅ​ជាមួយ​បុរស​ម្នាក់​ ដែល​អាច​ធ្វើ​ឲ្យ​នាង​ក្លាយ​ជា​មនុស្ស​ល្អ​ប្រសើរ​ជាង​មុន ​ទាំង​ចំណេះដឹង​និង​ជំនាញ​ផ្សេងៗ។ គា​ត់​​​គួរ​​តែ​ជា​មនុស្ស​ប្រុស​ដែល​លើកទឹកចិត្ត​ឲ្យ​នាង​ចេះ​កែលំអ​ ជា​មនុស្ស​ម្នាក់ៗ​ពូកែ​ សម្រាប់​គាត់​និង​សម្រាប់​ខ្លួន​នាង។

៥. បុរស​ដែល​ធ្វើ​ដូច​គាត់​ចង់​បាន​នាង​ពិតមែន

នាង​សម​នឹង​នៅ​ជាមួយ​បុរស​ម្នាក់​ដែល​ធ្វើសកម្មភាព​ដូច​ដែល​គាត់​ចង់​បាន​នាង​ពិតៗ។ មិនមែន​ក្លែង​បន្លំ​ឬ​និយាយ​ឲ្យ​រួច​តែ​មាត់​ បា​ន​​តែ​​ពី​ដំបូង​ឡើយ។  គាត់​គួរ​តែ​ជា​បុរស​ម្នាក់​ដែល​ព្យាយាម​ធ្វើ​ឲ្យ​នារី​ម្នាក់​នោះ​ ជា​មនុស្ស​ស្រី​ដែល​ក្លាហាន ​ហើយ​មើលថែ​ការពារ​​រ​ក្សា​​នាង​នៅ​ក្នុង​ជីវិត​របស់​គាត់​ ដូច​ដែល​ធ្លាប់​​និយាយ​កន្លង​មក។

រូបភាពតំណាង

៦. ​បុរស​ម្នាក់​ដែល​និយាយ​រឿង​អនាគត​ជាមួយ​នាង

បុរស​ម្នាក់​ដែល​ចេះ​គិត​គូ​និង​បាន​រៀបចំ​ផែនការ​នា​ពេល​អនាគត​ជាមួយ​នាង ​​គឺ​ពិតជា​អ្វី​ដែល​នារី​គួរ​ចង់បាន​និង​មាន​មោទនភាព​ជា​មួយ​ ​ហើយនាង​ក៏​មិន​ខ្លាច​ក្នុង​ការ​លះបង់​ពេលវេលា​ ដើរ​ទៅមុខ​ជាមួយគ្នា​ដែរ៕

ប្រភពអត្ថបទ៖ kampucheathmey

ដោយ៖ សាង ស្រីល័ក្ខ

ព័ត៌មាន​ទាក់ទង​

Loading...