ការ​បែក​គ្នា ​៥ ​យ៉ាង ​ហាក់​ដូច​ជា​ឃោរឃៅ​ពេក ​សម្រាប់​អ្នក​ដែល​មិន​ទាន់​អស់​ចិត្ត​

ចន្ទ, ០៧ កញ្ញា ២០២០

3.2K

គ្មាននរណាអាចមកធានាបានថា ស្នេហាមួយបន្តយូរអង្វែងបានឬអត់នោះទេ។ អ្នកដទៃអាច​ប្រាប់ពីរូប​មន្តដែលជួយឲ្យ​រក្សាទំនាក់​ទំនង​បានស្ថិតស្ថេរ យ៉ាងណាជាក់ស្តែង អាស្រ័យលើទំនាក់ទំនងគូស្នេហ៍ទាំងពីរ។

ប្រសិនបើមានហេតុផលដែលមិនអាចបន្តនិស្ស័យបាន មិនចាំបាច់បន្តទៀតទេ។ ប៉ុន្តែក៏ត្រូវបែកគ្នាដោយមានទំនួលខុសត្រូវ ដោ​យ​​កុំ​ប្រើមធ្យោបាយឈាមត្រជាក់ ៥ នេះឲ្យសោះ ព្រោះស្តាប់ទៅដូចជាឃោរឃៅពេក។

១. បែកគ្នាកណ្ដាលចំណោម

មិនថាស្រីឬប្រុសទេ ​គ្រប់គ្នាសុទ្ធតែស្រឡាញ់កិត្តិយស។ ដូច្នេះការបែកគ្នាដោយទៅប្រកាសក្តែងៗក្នុងចំណោមមនុស្សច្រើន ជាពិ​សេ​ស​មិត្តភក្តិ ជារឿងអាម៉ាស់បំផុត។ យល់ល្អ គួរតែបែកគ្នាស្ងាត់ៗល្អជាង បើមានអ្នកណាសួរ ចាំប្រាប់គេ។

រូបភាពតំណាង

២. បាត់មុខមិនដឹងមូលហេតុ

កំពុងតែស្រឡាញ់គ្នា សុខៗស្រាប់តែសង្សាខ្លួនផ្តាច់ទំនាក់ទំនង បាត់ខ្លួនឲ្យឈឹងដោយមិននិយាយអ្វីមួយមាត់។ ការចាកចេញដោ​យ​​មិន​ប្រាប់បែបនេះជាមធ្យោបាយកាចសាហាវណាស់ ព្រោះវាធ្វើឲ្យម្នាក់ទៀតមិនអស់ចិត្ត ជាពិសេសនឹងធ្វើឲ្យម្នាក់នោះ​ខ្លាចនឹង​ការ​​ចាប់ផ្តើមស្នេហាថ្មី ដោយសារលែងទុកចិត្តអ្នកណាទៀត។

៣. បែកគ្នាឆៅៗ

កាបែកគ្នាមិនមែនជារឿងរំភើបសម្រាប់នរណាម្នាក់នោះទេ វាជាអារម្មណ៍ឈឺចាប់ណាស់។ ហេតុដូចនេះមុនពេលហារ​មាត់ថា​បែក​គ្នា ​ចូរមើលកាលៈទេសៈផង។ បើគេកំពុងតែពិបាកចិត្តឬមានបញ្ហា ត្រូវឲ្យគេស្រួលបួលចិត្តសិនទៅ មើលគេត្រៀមខ្លួនរួច​រាល់​ហើ​យ ​​ចាំបែកគ្នាទៅក៏មិនខុសគ្នាប៉ុន្មានដែរ។

រូបភាពតំណាង

៤. លេសកុហក

បើជ្រុលជាបែកគ្នាហើយ កុំប្រើមធ្យោបាយកុហក។ យ៉ាងណាក៏ដោយត្រូវនិយាយដោយស្មោះត្រង់ជាមួយគេ។ សុខចិត្តឲ្យគេឈឺ​ចាប់​ពេល​​នេះ ប្រសើរជាងឲ្យគេឈឺចាប់នៅពេលដឹងការពិតពេលក្រោយ ព្រោះគេនឹងស្អប់ជាងមុនរាប់រយពាន់ដង។

រូបភាពតំណាង

៥. លួចមានអ្នកថ្មី

មនុស្សមួយចំនួនមិនព្រមនិយាយពាក្យបែកគ្នាត្រង់ៗទេ សុខចិត្តនៅជាមួយអ្នកថ្មីក្នុងពេល​ដែលមិនទាន់ដាច់ស្រេចជា​មួយអ្នក​ចា​ស់​។ កុំឈាមត្រជាក់ដល់ថ្នាក់នេះអី! មនុស្សគ្រប់រូបមានបេះដូង ដូច្នេះគេនឹងមានអារម្មណ៍ឈឺរាប់លានដង​បើដេងថាមនុស្សគេ​ស្រ​​ឡា​ញ់ ទុកគេចោលតាំងពីយូរមកហើយ៕

ប្រភពអត្ថបទ៖ kampucheathmey

ដោយ៖ សន្យា

ព័ត៌មាន​ទាក់ទង​

Loading...