សញ្ញាទាំង ៥ យ៉ាង បង្ហាញថានរណាម្នាក់ ជាមនុស្សស្មោះបំផុតចំពោះអ្នក

អង្គារ, ០៨ កញ្ញា ២០២០

564

ភពផែនដីនេះធំធេងណាស់ មនុស្សក៏មានច្រើនដែរ តើមើលយ៉ាងម៉េចទើបអាចដឹងថា នរណាម្នាក់ជាមនុស្ស​ដែលស្រលាញ់អ្នក​ស្មោះ​បំផុត? សញ្ញាធំៗ​ទាំង ៥ ខាង​ក្រោមនេះ អាចបញ្ជាក់ប្រាប់អ្នកបាន៖

រូបភាពតំណាង

១. មិនប្រែចិត្តស្នេហ៍ពីអ្នក៖ គេថាចិត្តមនុស្សតែងប្រែប្រួលតាមពេលវេលា ចុះបើពេលវេលាផ្លាស់ប្រែ តែចិត្តស្នេហ៍របស់គេនៅ​ដដែល នោះបាន​ន័យថា​គេហ្នឹងហើយ ជាមនុស្ស​ស្មោះ​ដែលអ្នកកំពុងត្រូវការ។ អ្នកអាចសង្កេតចំណុចនេះ តាំងពីថ្ងៃស្រលាញ់គ្នា​ដំបូង រហូត​ដល់​ថ្ងៃចុង​ក្រោយ​បំផុត ដែលជា​ពេលវេលា​ស្រលាញ់គ្នារបស់អ្នក ជាមួយគេ។ តើចិត្តស្រលាញ់របស់គេប្រែប្រួល នៅ​ដដែល ឬក៏កើនឡើងច្រើនជាងមុន?

២. នៅតែចំណាយពេលរង់ចាំអ្នក៖ មនុស្សដែលស្មោះនឹងអ្នក គេមិនខ្លាចនឹងចំណាយពេលង់ចាំអ្នកនោះទេ កុំថាឡើយ ៥ឆ្នាំ ទោះ១០ឆ្នាំ ក៏គេអាចចាំបានដែរឱ្យតែច្បាស់លាស់ជាមួយគេ។ ដូចគេថា មានតែពេលវេលាទេ ដែលអាចពិសោធឱ្យដឹងថា នរណាម្នាក់ស្មោះនឹងអ្នកខ្លាំងប៉ុនណា។

៣. ទោះលំបាកយ៉ាងណា នៅតែតស៊ូជាមួយអ្នក៖ មនុស្សដែលស្រលាញ់គ្នាពិតប្រាកដ មិនរត់ចោលគ្នាទេ មិនថាកាលៈទេសៈ​ណា​ក៏ដោយ មាន​សុខរួមសុខ មានទុក្ខរួមទុក្ខ គ្រប់ពេលតែងតែនៅក្បែរគ្នា ផ្ដល់កម្លាំងចិត្ត តស៊ូ និងពុះពារឧបសគ្គជាមួយគ្នា។

៤. មានគេផ្សេងល្អយ៉ាងណា ក៏មិនអាចជំនួសដំណែងអ្នកបាន៖ ចិត្តស្រលាញ់ដែលគេមានលើអ្នកហើយ គឺមិនប្រែប្រួលទេ តាំងពីថ្ងៃដែលគេបានពោលពាក្យថាស្រលាញ់ រហូតតទៅ គេនៅតែបង្ហាញទង្វើដែលបញ្ជាក់ឱ្យឃើញថា គេនៅតែស្រលាញ់អ្នក បើទោះបីជាវេលាផ្លាស់ប្រែយ៉ាងណា។ គេរឹតតែមិនអាចសំឡឹងឃើញអ្នកណាផ្សេងល្អជាងអ្នក ព្រោះថាបេះដូងគេបានបិទ លែងទទួលអ្នកណាទៀត ចាប់តាំងពីវិនាទីដែលគេបានប្រកាសចំណងស្នេហាជាមួយអ្នកមកម្ល៉េះ។

៥. គេនៅតែចងចាំ និងថែរក្សាអនុស្សាវរីយ៍ចាស់ៗជាមួយអ្នក៖ មនុស្សដែលឱ្យតម្លៃក្ដីស្រលាញ់ចំពោះអ្នក គេតែងតែទុករឿង​តិចតួច ឬអនុស្សាវរីយ៍តូចតាច ជារឿងសំខាន់​សម្រាប់គេ​គ្រប់យ៉ាង មិនមែន​ទាល់តែ​ថារឿងនោះជារឿងពិសេសបានចាំនោះទេ។ ពេល​វេលា​អាចកន្លង​ទៅ​ជាប់ជានិច្ច តែគេ​នៅតែអាច​ថែរក្សា និងចងចាំរឿងរ៉ាវ​ចាស់ៗ ដែលធ្លាប់មានជាមួយអ្នក។

ដោយ៖ សំនៀង

ព័ត៌មាន​ទាក់ទង​

Loading...