លក្ខណៈសម្គាល់ ៤ ចំណុច នៅពេលបុរសបេះដូងដែក ចាប់ផ្តើមលង់ស្នេហ៍លើនារីម្នាក់

ព្រហស្បតិ៍, ១០ កញ្ញា ២០២០

6.2K

ការធ្លាក់ក្នុងអន្លង់ស្នេហ៍ គ្មាន​អ្នកណាជៀសរួចទេទោះអ្នកនោះមើលពីក្រៅដូចជាបេះដូងដែក​យ៉ាងណាក្តី។

សេចក្តី ស្នេហាទោះបីមិនមានរូបមន្តពិតប្រាកដតែ​មានចរិកលក្ខណៈខ្លះ ដែលបុរសឬនារី​បេះដូង​ដែក រកឃើញថា មិនអាចខ្វះ​បា​ន ​ចង់មានមកស្អំថ្នមជីវិត ហើយចំពោះមនុស្សប្រុស​ដែលពិបាកៗ ពេល​ចេះលង់ស្រលាញ់ស្រីណាម្នាក់ គេនឹង​ក្លាយជា​មានចរិត​លក្ខណៈ​ខាង​ក្រោម នេះងាយសម្គាល់ដឹង៖

១. សរសើរនាង​នឹងណែនាំឱ្យស្គាល់មិត្តភក្តិ

មនុស្ស​ឯកោ មនុស្សបេះដូងថ្ម មនុស្ស​ក្រអឺត មនុស្សស្ងាត់ឈឹង ស្រាប់តែមកបង្ហាញយើងឱ្យស្គាល់ មិត្តភក្តិគាត់ សរសើរនាង​នៅ​ចំពោះ​មុខមិត្តភក្តិ គឺជាតម្រុយ​ធំមួយអាចជារឿងគួរឱ្យជឿបានថា គេទំនងជាកំពុងបាក់ស្រឹបៗហើយ។ ប្រសិនបើគេ សរ​សើរ​យើ​ង​​នៅចំពោះមុខពួកគេម្តងហើយ​ម្តងទៀត អាចជាសញ្ញាប្រយោលថា គេមិនអាចទប់ចិត្ត​ដែលកំពុងរំភើប ចំពោះយើង​បាន​ទេ​។

រូបភាពតំណាង

២. ការពារ

បើគេនោះ ក្លាយជាមនុស្ស​មិនខ្លាចក្នុងការ​ចេញមុខ និយាយការពារ ធ្វើសកម្មភាពឃុំគ្រង ចាត់ចែង​ផ្តល់កិត្តិយសយើង​នៅ​ចំ​ពោះ​មុខ​មនុស្សគ្រប់គ្នា អ្នកមិនចាំបាច់តែសូម្បីតែគិត មនុស្ស​ប្រុស​ចេញ​មុខការពារ​តែនារី​ណា ដែលមាន​រូបភាព​ក្នុងបេះដូង​គេ​តែ​ប៉ុ​ណ្ណោះ​។

រូបភាពតំណាង

៣. សមត្ថភាពគ្រប់គ្រងអារម្មណ៍

បើពីមុនបុរសនោះមិនមែនជាមនុស្សចេះ​គ្រប់គ្រងទឹកមុខ មិនយល់ពីអារម្មណ៍គេឯង ឆាប់ខឹង ឆាប់ពេបជ្រាយ ​ពេលនេះ បែរ​មក​ជា​ព្រមស្តាប់ ព្រម​ប្តូរ  ហើយនៅស្ងាត់ស្ងៀមមិនងាយខឹងសម្បារ នោះគឺជាទេវកថា នៃសេចក្តីស្នេហា។ ទោះពួកគេបង្ហាញ​អារ​ម្ម​ណ៍​ចេញមកតិចជាងស្ត្រីតែយើងអាចសម្គាល់ដឹង។

រូបភាពតំណាង

៤. រកលេសនិយាយឈ្មោះនាង

ពេលមនុស្សប្រុសមានអ្នកក្នុងបេះដូង គេជួយខ្លួនឯងមិនបានទេនឹង​បំបាត់ការទន្ទេញ​ហៅឈ្មោះនាង​។ មិនតែប៉ុណ្ណោះ គេ​ថែ​ម​ទាំង​​ព្យាយាមនិយាយអ្វីក៏​ដោយឱ្យតែ​ពាក់ព័ន្ធនឹងឈ្មោះ​នាង ឱ្យបានមួយម៉ាត់ដែរ​។ ពេលជួបអ្នកស្គាល់គ្នា​គេតែ​សួររកនាង ចង់​ដឹង​ដំណឹងនាង គេត្រេកអរពេល​ឃើញអ្នក​ណាដែលស្និទ្ធស្នាលនិងនាង គឺមានអារម្មណ៍ដូចបានឃើញនាង៕

ប្រភពអត្ថបទ៖ kampucheathmey

ដោយ៖ តុងឡុង

ព័ត៌មាន​ទាក់ទង​

Loading...