រឿងគួរឱ្យអស់សំណើច ៥ ចំណុច ​ដែលនារីៗចូលចិត្ត​​ប្រៀបធៀប​ខ្លួន​ឯងទៅ​នឹង​អ្នកដទៃ

អាទិត្យ, ១៣ កញ្ញា ២០២០

336

ការ​​ប្រៀបធៀប ​ច្រណែន​ មាន​មន្ទិល​ និង​ឆាប់​អន់​ចិត្ត​ មិនមែន​ជាវិធីសាស្ត្រល្អក្នុងការ​ដឹកនាំជីវិតទេ។ នារីជាច្រើន​នៅតែ​លួច​ប​ង្ក​ប់​​កូន​​ចិត្ត​ប្រៀបធៀប​ជាមួយ​​អ្នក​ជុំវិញ​ខ្លួនលើចំណុចទាំងនេះ៖

១. សម្រស់​រូបរាង

ដោយសារមិនយល់អំពី​តម្លៃនៃទំនុកចិត្ត ​នារីខ្លះ​មាន​គ្រួសារ​ហើយ​មាន​ស្វាមី​ដែល​ចូលចិត្ត​ក្រឡេក​មើល​មនុស្ស​ស្រី​ដទៃ​ទៀ​ត​នា​ង​ងា​យ​នឹង​ផ្ទុះ​ចិត្ត​​ច្រណែន​បានភ្លាមៗ ទោះបី​ខ្លួនឯងតាមពិត​​ស្អាត​ជាង​មនុស្ស​ស្រីទាំងនោះហើយក្តី។​ បើ​សិន​ឃើញ​ស្វាមី​ខ្លួន​ងាក​មើ​ល​ទៀត​នោះ​ នាង​នឹង​ធ្វើការ​ប្រៀបធៀប​រូបរាងខ្លួនជាមួយ​នារី​នោះមិនថា នៅទីណាក៏ដោយ។

២. ការ​​យកចិត្តទុកដាក់

មនុស្ស​ស្រី​ដែល​រួសរាយ​ ឬ​ស្ងាត់ស្ងៀម​ រមែងតែងចងបានការចូលចិត្ត​និង​​យកចិត្ត​ទុកដាក់ខ្ពស់ ជាងភេទប្រុស ​។ អារម្មណ៍​បែប​នោះ​គ្រប់​មនុស្ស​ស្រី ​គឺ​តែងតែ​មានបង្កប់​ក្នុង​ចិត្ត​ តែ​មិន​ហ៊ាន​បង្ហាញ​ចេញ​មក​ នាង​បាន​ត្រឹម​ស្ងាត់ស្ងៀម ​មិន​មាត់​មិន​ក​ ហើយ​យ​ក​​ខ្លួន​ទៅ​ប្រៀបធៀប​និង​ស្រី​ដទៃ​ដែលមានភាពកក់ក្តៅជាងខ្លួន​ នាំ​ឲ្យ​ឈឺចិត្តដោយអាថ៌កំបាំង។

រូបភាពតំណាង

៣. ធុញ​ការងារ​ក្នុង​ផ្ទះ

គ្រួសារ​នីមួយៗ​មាន​ភាព​ស្វាហាប់​រៀងៗ​ខ្លួន ​ហើយ​គូ​ស្វាមី​ភរិយា​តែង​មាន​ទំនួល​ខុស​ត្រូវក្នុង​គ្រួសារ។ តួយ៉ាង​បើ​សិន​ជា​គ្រួ​សា​រ​ដែ​ល​​នៅ​ជិត​ខាង​ ឬ​មិត្ត​ខ្លួន ​បាន​ប្ដី​ពូកែ​ចម្អិន​ម្ហូប​ និង​សម្អាត​​ផ្ទះ​ដោយ​មិន​ប្រកាន់​ការងារនោះ​ភាគី​ម្ខាង​ទៀត​នឹង​រឹតតែ​គិត​ថា ​ខ្លួ​ន​ឯ​ង​​គ្មាន​សំណាង​ដូច​នារី​ដទៃ។

នាង​នឹង​ចាប់ផ្ដើម​ធ្វើការ​ប្រៀបធៀប​រវាង​ខ្លួនឯង​និង​នារី​ដទៃផ្សេង ​ម៉េច​ក៏​គេ​មាន​ប្ដី​មាន​គ្រួសារ​ល្អ​ ចំណែក​ខ្លួន​បែរ​ជា​រ៉ាប់រង​ការងារ​ខាង​ក្រៅ​ផង ​ការងារ​ក្នុង​ផ្ទះ​ផង​ទៅ​វិញ។

៤ . ការ​ប្រកួតប្រជែង​គ្នាអំពី​ស្វាមី

ជាទូទៅ​មនុស្ស​ស្រី​ប្រាកដ​ជា​មាន​ការ​ច្រណែន​ នៅ​ពេល​ដែល​មិត្ត​របស់​នាង​បង្ហោះ​រូបភាព​នៃ​រាត្រី​ថ្ងៃ​រ៉ូមែនទិក​ដែល​មិត្ត​ប្រុស​ ឬ​ប្ដី​របស់​ពួកគេ​បាន​គ្រោង​ទុក​ សម្រាប់​ពួកគេ​។ ចំណែក​ស្វាមី​របស់​នាង​បែរ​ជា​អង្គុយ​លេង​ហ្គេម​វីដេអូ​ទៅ​វិញ។ ការ​បំផុស​រូបភាព​បែ​ប​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ នឹង​ធ្វើ​ឲ្យ​ស្ត្រី​ដទៃ​ទៀត​ច្រណែន​ជាមួយជីវិត​ស្នេហា​ ដែល​កំពុង​លូតលាស់​នោះ​ មិន​ត្រឹម​តែ​យើង​ឡើ​យ​។

រូបភាពតំណាង

៥. ជីវិត​គួរ​ឲ្យ​រំភើប​ ឬ​គួរ​ឲ្យ​ចាប់អារម្មណ៍

នេះ​ត្រលប់​ទៅ​អ៊ីនស្តាក្រាម​ ឬ​ហ្វេសបុក​វិញ ​គឺ​ជា​រឿង​គូរ​អស់សំណើច​ដែល​មនុស្ស​គ្រប់គ្នា​ព្យាយាម​បង្ហាញ​ភាព​អស្ចារ្យ​ទៅ​កាន់​មិ​ត្ត​ៗ​​ក្នុង​បណ្ដាញ​សង្គម។

យើងគ្រប់គ្នា​ចូលចិត្ត​ប្រៀបធៀប ​ធ្វើតាម​មនុស្ស​ដែល​ជីវិត​របស់​ពួកគេ​មើល​ទៅ​គួរ​ឲ្យ​រំភើប ​ហើយ​បន្ទាប់មក​យើង​ដាក់​សម្ពាធ​លើ​ខ្លួ​ន​ឯង​ ដើម្បី​ធ្វើ​ឲ្យ​ជីវិត​ផ្ទាល់ខ្លួន​របស់​យើង​ ហាក់​ដូចជា​គួរ​ឲ្យ​ចាប់អារម្មណ៍ ។

សរុប៖ តើ​ការ​ប្រៀបធៀប​ទាំងអស់​នោះ​ បាន​អ្វី​មក​វិញ?

យើង​អាច​ធ្លាក់​ចូល​ក្នុង​អន្ទាក់​នៃ​ការ​ប្រៀបធៀប ​ខ្លួន​យើង​ទៅ​នឹង​អ្នកដទៃ​បាន​យ៉ាង​ងាយ ​ដូច្នេះ​ជីវិត​របស់​យើង​ក្លាយ​ជា​របៀប​ដែ​ល​​ពួកគេ​ត្រូវ​បាន​តំណាង​នៅ​លើ​បណ្ដាញ​សង្គម​ ជា​ជាង​រីករាយ​និង​រឿង​តូចតាច​ក្នុង​ជីវិត។

សូម​ចាំ​ថា​ មិនមែន​ជីវិត​របស់​មនុស្ស​គ្រប់គ្នា​គឺ​អស្ចារ្យ​ដូច​អ្វី​ដែល​យើង​បាន​ឃើញ​ទេ។ ចូរ​រស់នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ និង​ប្រើ​ពេ​ល​​វេលា​ដែល​យើង​មាន​ជាមួយ​មនុស្ស​ដែល​យើង​ស្រឡាញ់វិញ៕

ប្រភពអត្ថបទ៖ kampucheathmey

ដោយ៖ សាង ស្រីល័ក្ខ

ព័ត៌មាន​ទាក់ទង​

Loading...