បុរស​ឆ្លាត​វៃពេក ​អាច​បង្កើត​កំហុស ​៥ ​នេះ ​ជាមួយនារី​ជាគូស្នេហ៍​ដោយមិន​ដឹងខ្លួន​

ពុធ, ១៦ កញ្ញា ២០២០

128

ស្នេហា​គឺ​ភាព​ស្រស់​ស្អាត​ទាំង​សងខាង។ ចុះ​បើ​សិន​ជា​ស្នេហា​នោះ​ទទួលរង​សំពាធ​ផ្លូវ​ចិត្ត​និង​បញ្ហា​ដោយសារ​តែ​ភាគី​ខាង​បុរស​ឆ្លាត​​ពេក​ឬ​រឹងមាំ​ពេក​ តើ​នឹង​ទៅ​ជា​យ៉ាងណា?

ពេលខ្លះ​បុរស​ធ្វើ​រឿង​ទាំងនោះ​ដោយ​ឥត​ដឹង​ខ្លួន​ឡើយ​។ បុរស​ៗ​គួរ​ស្វែងយល់​ពី​បញ្ហា​ដែល​ខ្លួន​បង្កើត ​និង​រឿង​គួរ​ចៀសវាង​រឿង​ដ​ល់​​ភាគី​ម្ខាងទៀត​៖

១. ព្យាយាម​គ្រប់គ្រង​អ្វីៗ​គ្រប់យ៉ាង

នេះ​គឺ​ជា​រឿង​ធំ​ហើយ​បុរស​ភាគច្រើន​បាន​ធ្វើខុស។ យើង​អាច​ស្ដី​បន្ទោស​សង្គម ​ឬ​ឪពុកម្ដាយ​របស់​យើង​ ប៉ុន្តែ​ជា​ទូទៅ​បុរស​ត្រូវ​បា​ន​​បង្រៀន​ថា​ ពួកគេ​ត្រូវ​មាន​ភាព​រឹងមាំ​និង​ទទួលខុសត្រូវ។ បញ្ហា​បុរស​អាច​បង្ហាញ​នៅ​គ្រប់​ទីកន្លែង ​ពេលខ្លះ​គេ​ធ្វើ​អ្វីមួយ​ដោយ​មិន​ពិ​គ្រោះ​​ជាមួយ​នាង​ ដើម្បី​ព្យាយាម​ដោះស្រាយ​រាល់​បញ្ហា​ដែល​ដៃគូ​ជួប។

ស្ត្រី​មិន​ចូលចិត្ត​​អ្នកណា​មក​បង្គាប់​នាង ​ធ្វើ​ដូច​ជា​មេ​បញ្ជា ​គ្រប់​មនុស្ស​ស្រី​គឺ​ចូលចិត្ត​​ភាព​ស្មើគ្នា។

រូបភាពតំណាង

២. មិន​គិត​ពី​អារម្មណ៍ ​ឬ​មិន​អើពើ​នឹង​នាង

បើ​បុរស​មិន​យកចិត្តទុកដាក់​ស្ដាប់ ​ភាគី​ស្ត្រី​ដែល​បាន​ព្យាយាម​ប្រាប់​នូវ​អារម្មណ៍​របស់​ពួកគេ ​ធានា​ថា​នឹង​មាន​បញ្ហា​កាន់​តែ​ធំ។ ការ​មិន​ទទួល​ស្គាល់​អារម្មណ៍​ទាំង​នេះ ​និង​ការ​ឆ្លើយតប​មិន​សមស្រប​អាច​ធ្វើ​ឲ្យ​បុរស​ស្ថិត​ក្នុង​ស្ថានភាព​មិនល្អ។ ដោយសារ​តែ​ស្ត្រី​ជា​ទូ​ទៅ​​មាន​​ទំនាក់ទំនង​ជាមួយ​អារម្មណ៍​ច្រើន​ជាង​បុរស ហើយ​ពួកគេ​ចង់​ឲ្យ​អ្នក​ម្ខាង​ទៀត​បាន​ដឹង​ ស្គាល់​និង​យល់​ពី​នាង។

៣. មិន​ដែល​បង្ហាញ​ពី​អារម្មណ៍​ផ្ទាល់ខ្លួន​ប្រាប់​នាង

ស្ត្រី​មាន​រឿង​របស់​នាង ​ហើយ​នាង​ក៏​ចង់​ស្ដាប់​រឿង​របស់​ដៃគូ​ដែរ។ កុំ​ព្យាយាម​ប្រាប់​នាង​ថា​មិន​អី​ ហើយ​ធ្វើជា​រឹងមាំ។ បើ​បុរស​មិន​ប្រា​ប់​​ភាគី​ខាង​ស្ត្រី​ឲ្យ​បាន​ដឹង នាង​អាច​នឹង​មាន​អារម្មណ៍​ថា​ខ្លួន​មិន​ត្រូវ​បាន​គេ​យកចិត្តទុកដាក់ ​និង​មិនបាន​ចាត់​ទុក​​ជា​ផ្នែក​មួយ​នៃ​គេ​ឡើយ។

រូបភាពតំណាង

៤. កុំ​ស្មាន​អារម្មណ៍

ការ​ស្មាន​អារម្មណ៍​អាច​ជា​កំហុស​ធំ​បំផុត​មួយ​ក្នុង​ជីវិត​គូ។ បុរស​មិន​អាច​អាន​គំនិត​របស់​នាង​បាន​ទេ​ ហើយ​នាង​មិន​អាច​អាន​ចិត្ត​បុ​រ​ស​​បាន​ដូចគ្នា។ ដូច្នេះ​ត្រូវ​តែ​បង្កើត​ការ​ប្រាស្រ័យ​ទាក់ទង​ល្អ​ប្រសិនបើ​យើង​ចង់​ឲ្យ​អ្វីៗ​មាន​ភាព​រឹងមាំ​និង​មាន​សុខភាព​ល្អ​រវាង​អ្នក​ទាំ​ង​ពីរ។

៥. មិន​ចែករំលែក​សុខទុក្ខ​ជាមួយគ្នា

រឿង​ចុងក្រោយ​នេះ​ ជា​រឿង​មួយ​ដែល​បុរស​ឆ្លៀវឆ្លាត​ទូទៅ​ តែងតែ​ធ្វើ​ ហើយ​ក៏​ជា​មូលហេតុ​មាន​ជីវិត​គូ​មិន​យូរ​អង្វែង​ដូច​គេ។ នេះ​ក៏​ដោយសារ​តែ​បុរស​មិន​បង្ហាញ​គំនិត​និង​អារម្មណ៍​ប្រាប់​ដៃគូ​សោះ។ សូម្បី​ពេល​គេ​មាន​បញ្ហា​និង​សុខទុក្ខ​ក៏​ព្យាយាម​លាក់​ទុក​តែ​ឯង​មិន​ប្រាប់​គ្នា។ បើ​ដូច្នេះ​មែន ​តើ​គួរ​បន្ត​ជីវិត​ដៃគូ​នៅ​បាន​ដូច​គេ​ឯង​ធ្វើអ្វី​ទៀត។ បើ​អ្នក​ទាំងពីរ​មិន​បាន​ប្រើ​ជីវិត​គូ​នេះ​រួមគ្នា​ផង​ហ្នឹង៕

អត្ថបទផ្តល់៖ kampucheathmey

ដោយ៖ សាង ស្រីល័ក្ខ

ព័ត៌មាន​ទាក់ទង​

Loading...