គេថាស្រលាញ់ តែគេ​មិនដែល​ខ្វាយខ្វល់​ពីយើង​សោះ គួរបន្ត ឬបញ្ឈប់?

អាទិត្យ, ២០ កញ្ញា ២០២០

462

កាលណានរណាម្នាក់ពោលពាក្យថាស្រលាញ់ ទៅកាន់មនុស្សម្នាក់ទៀត គេប្រាកដជាស្ដែងចេញនូវទង្វើយកចិត្តទុកដាក់ ការ​មើល​ថែ និងការបារម្ភព្រមទៅជាមួយ ប្រសិនបើពាក្យស្រលាញ់ដែលគេពោលចេញមក វាជាពាក្យពិតចេញពីបេះដូងរបស់​គេ។ ប៉ុន្តែ​ប្រសិន​បើ​នរណាម្នាក់ ពោលពាក្យថាស្រលាញ់ដាក់អ្នក តែទង្វើដែលគេធ្វើចំពោះអ្នកប្រៀបដូចត្រឹមតែជាអ្នកដទៃម្នាក់ នោះ​មាន​ន័យ​ថាពាក្យស្រលាញ់របស់គេ មិនមែនជាការពិត ឬពុំបានពោលចេញមកពីបេះដូងនោះទេ។

សួរថា គួរបន្ត ឬបញ្ឈប់? នៅពេលដែលនរណាម្នាក់ជួបរឿងបែបនេះ ហើយនៅតែសួរថា គួរបន្ត ឬបញ្ឈប់? នោះមានន័យ​ថាអ្នកក៏​មិន​ទាន់​យល់​ច្បាស់​ពីការ​​ស្រលាញ់ដែរ ព្រោះថាទង្វើដែលគេធ្វើដាក់អ្នកបែបព្រងើយ ឬសោះអង្គើយហ្នឹង គឺវាបានសបញ្ជាក់​យ៉ាង​ច្បាស់ទៅហើយថា គេមិនបានស្រលាញ់អ្នកទេ អ្វីដែលអ្នកបានទទួលពីគេ ត្រឹមតែ​ជា​សម្ដីដែលនិយាយចេញមកពី​មាត់របស់​មនុស្ស​ម្នាក់​ដែលគ្មាន​ការទទួលខុសត្រូវតែប៉ុណ្ណោះ។

សរុបមក សម្រាប់ចម្លើយ បន្ត ឬបញ្ឈប់ ស្ថិតលើអ្នកពិចារណា​ដោយខ្លួនឯង។ សូមយល់ឱ្យ​បានច្បាស់ពី​ពាក្យថាស្រលាញ់ តើវា​ទាម​ទារ​លក្ខខណ្ឌ​បែបណាខ្លះ? ត្រឹមតែសម្ដី ឬក៏ត្រូវមាន​ទង្វើព្រមមកជាមួយ? តែយ៉ាងណា​សូមចាំថា បើនរណាម្នាក់​ពិតជា​ស្រលាញ់​អ្នក​មែន គេមិនមែន​ប្រើតែសម្ដីមួយ​មុខហៅថាគ្រប់គ្រាន់​នោះទេ តែអ្វីៗនឹងស្ដែងចេញមក​បន្ថែមតាមរយៈទង្វើ និងការ​ប្រព្រឹត្ត​របស់​គេចំពោះ​អ្នក៕

ដោយ៖ សំនៀង

ព័ត៌មាន​ទាក់ទង​

Loading...