ខំ​លាក់​ដែរ​តែ​មិនជិត! ​អារម្មណ៍​មួយ​ចំនួន ​មនុស្ស​ស្រី​ច្រើន​បង្ហាញ​ពេល​ចូល​ចិត្ត​លើ​បុរស​ណា​ម្នាក់​

ព្រហស្បតិ៍, ០១ តុលា ២០២០

6K

សញ្ញាដែលស្រីៗចូលចិត្តមនុស្ស​ប្រុស ​គឺពិបាក​អានដឹងបន្តិច​លុះណាតែអានឱ្យ​ចប់អត្ថបទនេះសិន។ ខាងស្រីពេលខ្លះ ប្រហែល​ជា​កំពុង​ប្រាប់ថានាងចង់នៅជាមួយអ្នកដោយអចេតនា​ ព្រោះនាង​ខំលាក់​ណាស់ តែបើឆ្លាត យើងអាចដឹងបាន​តាមរយៈ៖

១. នាងមកឈរនៅជិតអ្នក
ស្ត្រីវ័យក្មេង មិនមែន​សុទ្ធតែមាន​ទម្លាប់​ចាប់ផ្តើមការសន្ទនាជាមួយបុរសដែលពួកគេចូលចិត្តនោះទេ​ផ្ទុយទៅវិញពួក​គេចូលចិត្ត​ឈរ​នៅ​ជិតអ្នក ឬរកជ្រុង​ណាមួយ​ទល់មុខ​អាចមើលគ្នាឃើញនិង​អាច​ ស្តាប់ឮអ្នកនិយាយ។

រូបភាពតំណាង

២. សំឡេងរបស់នាងត្បៀត
សំឡេង​លើកខ្ពស់​តូច ត្បៀត ជា​សញ្ញាប្រាកដថានាងចូលចិត្តអ្នកដែលនាងកំពុងនិយាយជាមួយ  ព្រោះពេលមនុស្ស​ស្រី​ត្រូវបាន​ទាក់​ទាញ​ចិត្ត​ដោយ​នរណាម្នាក់ នៅពេលនិយាយសំឡេង​របស់ពួកគេ។ប្តូរសង្វាក់ទៅជា​ខ្ពស់ ស្រួយឬតូច​ជាការធ្វើឱ្យខ្លួន​នាង​មើ​ល​​​ទៅជាមនុស្ស​ស្រីទន់ភ្លន់​ជាងមុន។

៣. នាងលេងជាមួយសក់
ពេល​មនុស្ស​ស្រីលេងសក់របស់នាង គឺនាងកំពុងគិត​ពីសម្រស់ ភាពជាស្ត្រី ហើយនាងមិនខ្លាច​ក្នុងការ​ភ្លេចអ្វីគ្រប់យ៉ាងចោល​ដើ​ម្បី​មក​​បង្អយត​ស្នាមញញឹមគួរឱ្យស្រឡាញ់នោះទេ។

៤. ប៉ះពាល់
ដោយមិនដឹងខ្លួន នាងព្យាយាមប្រាប់អ្នកដោយមិនប្រើពាក្យសម្តីទេ​តែ​ដៃរបស់នាងប៉ះ​នៅលើស្មា ឬ​នាងសើចមកអោប​អ្នក​រាល់​ពេ​ល​​ដែល​​អ្នកនិយាយអ្វីដែលល្អៗ នោះគឺ​នាងព្យាយាមប្រាប់អ្នកថា នាងមានផាសុកភាពគ្រប់គ្រាន់ជាមួយអ្នក ដើម្បីឱ្យមានភាព​ស្និទ្ធ​ស្នាល​ខាងរាងកាយជាមួយគ្នា​។

៥. នាងខាំបបូរមាត់
នាងប្រហែលជាព្យាយាមលាក់បាំងអារម្មណ៍ភេទ ប៉ុន្តែបើរោមចិញ្ចើមរបស់នាងលើកឡើងខ្ពស់ បន្ថយត្របកភ្នែកនាង​មមគីរ ខាំ​ប​បូរ​​មាត់​ផង បង្ហាញថានាងចូលចិត្តនឹង​អ្វីដែលនាងកំពុងមើល។

រូបភាពតំណាង

៦. នាងនិយាយច្រើន
នៅពេលដែលស្ត្រីមិនចាប់អារម្មណ៍នឹងអ្នកនាងប្រហែលជាមិននិយាយរកច្រើន​ឬអត់សោះតែម្តង​។

៧. នាងញញឹមហើយមើលទៅឆ្ងាយ
ប្រសិនបើអ្នកកំពុងអង្គុយនៅក្បែរបន្ទប់ ហើយញញឹមដាក់អ្នកតែភ្នែក​សម្លឹងកន្លែងផ្សេង សកម្មភាពនេះ ត្រូវបានធ្វើឡើង​ក្នុង​គោ​ល​​បំណង​​ដើម្បីលួងលោមបុរសដែលនាងចាប់អារម្មណ៍។

៨. នាងភ័យ
នៅពេល​ដែលយើងនៅ​ជុំវិញ​នរណាម្នាក់ដែលយើងចាប់អារម្មណ៍យើងភ្លេចអំពីចលនារាងកាយរបស់យើង ពីព្រោះយើងផ្តោត​លើ​ការ​សន្ទនា ឬចាប់ចិត្ត​ខ្លាំងគ្រប់គ្រងសកម្មភាព កាយវិកាមិនបានល្អទេ។

៩. ចាប់អារម្មណ៍​ខ្លួនឯង
ប្រសិនបើនាងគោះជើងលេងនឹងក្រចក រលាស់សក់ ខាំបបូរមាត់ រៀបរយខោអាវ​អោនសម្លឹងខ្លួនឯងញឹកញាប់ គ្មានអ្វីផ្សេងទេ​។

១០. ចាប់កាន់វត្ថុនានា
ដើម្បីជួយខ្លួនឯងកុំឱ្យរាយមាយ នាងខំកាន់ពិនិត្យ​វត្ថុនានានៅចំពោះមុខការសន្ទនា នេះ​អាចជាតម្រុយ​ដែរ៕

អត្ថបទផ្តល់សិទ្ធិ៖ kampucheathmey

ដោយ៖ ស្រស់

ព័ត៌មាន​ទាក់ទង​

Loading...