មកមើលចំណុចខ្សោយតារានិករទាំង១២ ហេតុអ្វីពួកគេឧស្សាហ៍កើតទុក្ខ?

សុក្រ, ០៩ តុលា ២០២០

572

គ្រប់គ្នាសុទ្ធតែមានតារានិករតំណាងខែកំណើតរៀងខ្លួន។ ប្រសិនបើចង់ដឹងថា ម្នាក់នោះមានចំណុចវិជ្ជមានឬអវិជ្ជមានអ្វីខ្លះ យើ​ង​គ្រាន់​តែអានចិត្តសាស្ត្រតារានិករ នោះអាចនឹងសម្គាល់ចរិតបានយ៉ាងងាយ។

អត្ថបទនេះ នឹងលើកយកពីគុណវិបត្តិដែលតារានិករនីមួយៗមាន ជាពិសេសរឿងទូទៅមួយចំនួនដែលនាំឲ្យពួកគេកើតទុក្ខ។

តារានិករ Aries

មូលហេតុធំបំផុតដែលតារានិករនេះមិនសូវមានសុភមង្គល ដោយសារតែគេមិនព្រមទទួលយកលទ្ធផលបានមក ព្រោះគិតថាខ្លួន​គេសក្ដិ​សមនឹងបានអ្វីដែលច្រើនជាងនេះ។ មួយវិញទៀត ដោយសារក្ដីសុបិន្តហាក់នៅឆ្ងាយមិនងាយសម្រេចបាន ទើបគេចេះ​តែ​គិត​ច្រើន។

តារានិករ Taurus

Taurus ជាមនុស្សរឹងរូស ក៏មិនចំណូលការប្រឈមនឹងភាពលំបាកឬបញ្ហាដែរ។ ជាញឹកញាប់ពេលឧបសគ្គកើតមានម្ដងៗ គេ​ធុញ​ថប់ ​និងព្យាយាមគេចវេស ទើបគេតែងតែកើតទុក្ខ ព្រោះបញ្ហាមិនបានចប់ទៅ។

តារានិករ Gemini

គេចំណាយពេលច្រើនដើម្បីព្យាយាមផ្គាប់ចិត្តអ្នកដទៃ ព្រោះចូលចិត្តគិតថាគ្រប់គ្នាសុទ្ធតែសំខាន់សម្រាប់ខ្លួន។ ដោយសារ​រវល់​តែ​ខ្វាយ​​ខ្វល់ជាមួយអ្នកដទៃច្រើនពេក ទើបពេលអ្នកទាំងនោះអត់ care គេកើតចិត្តព្រួយតែឯង។

តារានិករ Cancer

ជាមនុស្សពេញដោយក្ដីអាណិតអាសូរ និងមានចិត្តល្អប្រពៃណាស់ ហើយជាទូទៅគេចូលចិត្តជួយ​ដោះស្រាយភាព​តានតឹង​របស់​អ្នក​ផ្សេង។ ដោយសារគេប្រកាន់ចរិតវិជ្ជមានបែបទើបពេលខ្លះគេភ្លេចបំពេញសេចក្ដីតម្រូវការរបស់ខ្លួនឯង។ លុះដល់ពេលគេ​ត្រូវ​ការ​អ្នកដទៃវិញម្ដង មិនឃើញនរណាលេចមុខមក ទើបគេតែងតែខកចិត្ត។

តារានិករ Leo

តារានិករនេះ កើតទុក្ខញឹកញាប់ដោយសារតែមិនព្រមបោះចោលអតីតកាល។ គេរមែងខ្វល់លើប​ទពិសោធន៍អវិជ្ជមាន​កាល​ពី​អតីត ​ហើយចូលចិត្តណាស់យប់ឡើងគេងគិត បញ្ឈរភ្នែកពីរឿងមិនអាចត្រឡប់។

តារានិករ Virgo

ក្រុមនេះវិញ សៅហ្មងដោយសារមិនសូវមានឱកាសបញ្ចេញសមត្ថភាពរបស់ខ្លួនឲ្យអ្នកដទៃបានឃើញ។ គេថប់ទ្រូងព្រោះ​កប់​អារម្មណ៍​ទាំងវិជ្ជមាននិងអវិជ្ជមានច្រើនពេក និងមិនមានអ្នកចែករំលែកជាមួយ។

តារានិករ Libra

ធីម Libra និយមតាមចិត្តអ្នកដទៃ ហើយខ្លាចគេអន់ចិត្ត និងខ្លាចគេមិនសុខសប្បាយ។ ចុងក្រោយខ្លួនឯងរែកពន់ទុក្ខតែឯង ព្រោះ​ផ្គាប់​​ចិត្តគេយ៉ាងណា ក៏ផ្គាប់មិនចេះត្រូវ។

តារានិករ Scorpio

ម្នាក់ឯណេះវិញ ច្រើនតែឱ្យតម្លៃគំនិតរបស់អ្នកដទៃ ទុកជម្រើឲ្យគេមុន តែគេឯណោះអត់ខ្វល់ថាយើងកើតអីទេ ហេតុនេះហើយ​ទើប ​Scorpio ច្រើនតែខកចិត្តជាញឹកញយណាស់។

តារានិករ Sagittarius

តារានិករនេះ កើតទុក្ខរឿយៗដោយសារមិនពេញចិត្តនឹងអ្វីដែលខ្លួនមាន។ សុភមង្គលរបស់គេរមែងផ្ញើលើអ្នកផ្សេង ហើយ​ជា​ញឹក​ញាប់ គេចូលចិត្តប្រៀបផ្ទឹមខ្លួនជាមួយអ្នកផ្សេង។

តារានិករ Capricorn

គេជាមនុស្សដែលគិតច្រើន និងមានការងារចាក់ស្រេះមុខក្រោយ ទើបតែងតែតានតឹង។ ជួនកាលបម្រុងនឹងធ្វើការនេះ ស្រាប់​តែ​ការ​​ងារ​​នោះមកដល់។ ដល់តែអ៊ីចឹងទៅ មិនដឹងចាប់មួយណាទុកមួយណា។

តារានិករ Aquarius

ធីម Aquarius ឧស្សាហ៍ខូចចចិត្ត ក៏ព្រោះមនុស្សជុំវិញមិនសូវឲ្យតម្លៃ ឬចាត់ទុកគេជាមនុស្សអន់ជាដើម។ មនុស្សម្នាច្រើនតែ​ព្រងើ​យ​កន្តើយនឹងក្រុមនេះ ទើបពេលខ្លះគេអាក់អន់ចិត្ត និងក្លាយជាមនុស្សនិយាយតិចជាងមុន។

តារានិករ Pisces

តារានិករក្រោយគេនេះ សៅហ្មងតែនឹងរឿងអនាគតជ្រុលហួសហេតុ។ គេមិនខ្វល់នឹងអតីតបែបណា ក៏មិនសូវយកចិត្តទុកដាក់​ជា​មួយ​បច្ចុប្បន្ន ទើបគេរមែងតែលតោលៗ ព្រួយចិត្តច្រើន ព្រោះផ្ដោតលើអនាគតខ្លាំងពេក៕


អត្ថបទផ្តល់សិទ្ធិ៖ kampucheathmey

ដោយ៖ សន្យា

ព័ត៌មាន​ទាក់ទង​

Loading...