មិនមែនជាក្ដីស្រឡាញ់ពិតទេ ប្រសិនគូស្នេហ៍ម្ខាងៗប្រកាន់ ៣ ចំណុចនេះ

ចន្ទ, ១២ តុលា ២០២០

530

ស្នេហាពិតឬមិនក្លែងក្លាយ ពុំមានរូបមន្តជាក់លាក់សម្គាល់បានងាយទេ។ មនុស្ស​ប្រុសស្រីបង្កើតក្ដីស្រឡាញ់ រួចក៏ហៅថា ស្នេ​ហា​ដែល​ពួកគេឲ្យនិយមន័យស្នេហាពិតផ្អែកលើក្ដីសុខ និងសុភមង្គលទទួលបានពីទំនាក់ទំនងនោះ។ ចុះ​ចំណែក​ស្នេហា​មិន​ពិត​វិញ​? ​អត្ថបទនេះមិនមានចម្លើយគ្រប់គ្រាន់ទេ! យ៉ាងណាយើងនឹងស្រាយបញ្ជាក់ពីទំនាក់ទំនងមួយដែលអ្នកកំពុងមាន ប៉ុន្តែ​មាន​ទាំង​មិន​ច្បាស់​លាស់ថាពិតប្រាកដនៅឯណាឡើយ!

១. នៅជាមួយដៃគូ ព្រោះតែខ្លាចឯកោ
ការនៅជាមួយនរណាម្នាក់ដើម្បីគ្រាន់តែបញ្ឈប់ភាពឯកោ ឬខ្លាចខ្លួនឯងនៅលីវ មិនមែនជាក្ដីស្រឡាញ់ពិតឡើយ។ អារម្មណ៍​ស្នេ​ហា​​ដែលចង់បានគ្នា ក្រោមហេតុផលអផ្សុក មិនចង់ឲ្យខ្លួនកណ្ដោចកណ្ដែង ​ជាស្នេហា​ចោលម្សៀត​ និងអាត្មានិ​យម​ខ្លាំង​បំ​ផុត។ ស្នេហាពិតឥតមានអាការៈទាំងនេះទេ គេអាចឈរនៅម្នាក់ឯង បើទោះមានឬគ្មានដៃគូ។ បុរសឬនារីណា​ដែលនិ​យ​ម​​ពឹង​ផ្អែក​គូ​ស្នេហ៍​​ព្រោះខ្លាចតែលតោល រមែងគ្មានភាពឯករាជ្យ រីឯសុភមង្គលក៏បាត់បង់ទៅតាមនោះ។

រូបភាពតំណាង

២. ដៃគូត្រូវតែ​សម្រប​តាម​គំនិត​ខ្លួន
ចំណូលចិត្ត និងក្តីសុបិន្តស្រដៀងគ្នា ជារឿងល្អគ្រប់ទំនាក់ទំនងទាំងឡាយ ប៉ុន្តែមិនវាចាំបាច់ដាច់ខាត​សម្រាប់កសាងអនាគត​គ្រួ​សារ​​អ្នកទាំងពីរទេ។ គូស្នេហ៍ដែលចង់ឲ្យសង្សារខ្លួនធ្វើតាមខ្លួនគ្រប់យ៉ាងមិនថា ការតុបតែងខ្លួន ការសេពគប់មនុស្ស និងសូម្បីតែ​រឿង​ហូក​ចុក​ហឹរ​ឬ​មិ​ន​​ហឹរ​​ក៏ឈ្លោះគ្នាដែរ នោះជាសញ្ញាច្បាស់ៗថា ម្នាក់ៗគិតតែពីខ្លួនឯង ជាជាងគិតដល់សុខទុក្ខរួមគ្នា។ មាន​ស្នេ​​ហា ​តែស្នេហា​បែ​ប​​នេះ ​​គឺបែបបង្ខំបែបបំពានសិទ្ធិគេលែងហៅថាស្នេហ៍ពិតទៀតហើយ គេហៅថា ស្នេហាអាត្មានិយម។

រូបភាពតំណាង

៣. ចូលចិត្តតែចំណុចល្អ
ស្រឡាញ់នរណាម្នាក់ដោយសារតែគេជាមនុស្សល្អនៅមិនទាន់គ្រប់គ្រាន់ទេ។ ទោះបីមនុស្សជាច្រើនិយាយថា ស្នេហាគ្មាន​ហេតុ​ផ​ល ​ប៉ុន្តែការកើតចិត្តស្រឡាញ់នៅតែត្រូវការហេតុផលយ៉ាងហោចក៏មួយដែរ។ វាអាចជា គេនោះពូកែ care គេរួសរាយ ឬចិត្ត​ទូ​លា​យ​ជាដើម។

យ៉ាងណាមិញ មនុស្សមិនមានលលក្ខណៈដូចគ្នាឡើយ ដូច្នេះបើស្រឡាញ់គេព្រោះគេល្អ ឬព្រោះគេតាមយកចិត្តយើង  យើង​ប្រ​ហែ​ល​កំពុងសាងស្នេហាកុហកមួយហើយ៕

រូបភាពតំណាង

អត្ថបទផ្តល់សិទ្ធិ៖ kampucheathmey

ដោយ៖ សន្យា

ព័ត៌មាន​ទាក់ទង​

Loading...