ការ​ពិត ​ដែល​គួរតែ​ដឹង​អំពី​អត្តចរិត ​តារា​និករ​ទាំង​១២​

ពុធ, ១៨ ​វិច្ឆិកា ២០២០

រឿងរ៉ាវដែលទាក់ទងនឹងតារានិករទាំង ១២ ដែលមនុស្សភាគច្រើន ចង់ដឹងអពីអត្តចរិតពិតរបស់ពួកគេ។ ជាពិសេស Crush រប​ស់​តារានិករនីមួយៗ ច្បាស់ជាចង់ដឹងពីអត្តចរិតពិតរបស់ពួកគាត់ តោះ! អានខាងក្រោមទាំងអស់គ្នា៖

១. តារានិករ Aries
Aries មើលទៅរឹងមាំណាស់មែនទេ? តែធាតុពិត គេក៏ត្រូវការបារម្ភ ការយកចិត្តទុកដាក់ដូចគ្នា។

២. តារានិករ Taurus
តារានិករនេះ ត្រូវការការយកចិត្តទុកដាក់ ជាពិសេសចំពោះពាក្យសម្ដីរបស់គេ។

៣. តារានិករ Gemini
Gemini បើទោះបីជា មើលពីសំបកក្រៅទៅគួរឲ្យខ្លាចបន្តិច តែគេជាមនុស្សល្អគួរឲ្យរាប់អានណាស់។

៤. តារានិករ Cancer
តារានិករនេះ អារម្មណ៍មិនស្ថិតស្ថេរទេ ឆេវឆាវ អារម្មណ៍ប្រែប្រួលលឿន តែក៏ចេះគិតហេតុផលដែរ។

៥. តារានិករ Leo
តារានិករនេះ ទោះបីជាមានភាពរឹងមាំ និងជឿជាក់លើខ្លួនឯងក៏ដោយ ប៉ុន្តែក៏ត្រូវការអ្នកផ្ដល់កម្លាំងចិត្តដែរ។

៦. តារានិករ Virgo
Virgo ទោះពេលខ្លះចូលចិត្តឲ្យគេធ្វើនេះធ្វើនោះ បញ្ជានេះបញ្ជានោះគេឯងច្រើនមែន តែមិនបានន័យថាគេជាមនុស្សអាក្រក់នោះទេ គ្រាន់តែនេះជាចរិតធម្មជាតិ ដែលចូលចិត្តចាត់ចែងបែបនេះ។

៧. តារានិករ Libra
តារានិករនេះ កាចណាស់ គេមិនចូលចិត្តសាំញាំច្រើនទេ ហើយកុំយករឿងរ៉ាវទាក់ទងនឹងគេប្រាប់អ្នកដទៃ បើមិនចង់មានការស្ដាយក្រោយ។

៨. តារានិករ Scorpio
Scorpio ជាតារានិករ ដែលមានការប្រកាន់ច្រើន គិតច្រើន ហើយគេតែងតែគិតច្រើនជាងអ្វីដែលអ្នកគិត ដូច្នេះមុននឹងនិយាយអ្វី សូមប្រយ័ត្នបន្តិច។

៩. តារានិករ Sagittarius
តារានិករនេះ ទោះបីជាពូកែអត់ធ្មត់ មិនដែលចេះរអ៊ូ ប៉ុន្តែគេក៏ចេះមានការអន់ចិត្តខ្លះដែល ជាពិសេសពេលត្រូវគេទុកចោល។

១០. តារានិករ Capricorn
តារានិករនេះ ថ្វីត្បិតតែមាត់រឹងបន្តិច មិនព្រមទទួលស្គាល់អារម្មណ៍របស់ខ្លួន ប៉ុន្តែគេក៏ត្រូវការក្ដីស្រឡាញ់ផងដែរ។

១១. តារានិករ Aquarius
Aquarius មានចរិតបែបម៉ត់ចត់ មិននិយាយច្រើន ហើយធ្វើហីៗ មិនចូលចិត្តរញ៉េរញ៉ៃ មិនប្រាកដថាគេមិនខ្វល់ទេ។

១២. តារានិករ Pisces
តានិករនេះ ឃើញមុខស្លូតៗចឹងទេ តែពេលដែលអ្នកណាម្នាក់ ឬមានរឿងអ្វីដែលធ្វើឲ្យខឹងនោះ គឺគួរឲ្យខ្លាចមិនធម្មតាទេ៕

ដោយ៖ ស្រីហាង

ព័ត៌មាន​ទាក់ទង​

Loading...