តោះ! មកដឹងពីវិធីលួងលោម តារានិករទាំង១២ នៅពេល Sad ម្ដងៗ

ព្រហស្បតិ៍, ១៩ ​វិច្ឆិកា ២០២០

តើក្រាស់របស់អ្នកជាតារានិករមួយណា? មកស្វែងយល់ពីវិធីដែលអាចលួងលោមតារានិករទាំង១២ នៅពេលដែលពួកគាត់កើតទុក្ខម្ដងៗ ខាងក្រោមនេះទាំងអស់គ្នា!  

១. តារានិករ Aries
តារានិករនេះ មិនពិបាកលួងអីទេ គ្រាន់តែពេលពិបាកចិត្តម្ដងៗបបួលទៅហាត់ប្រាណទៅគឺបាត់សោកសៅហើយ។

២. តារានិករ Taurus
តារានិករនេះ ចូលចិត្តញាំច្រើន ចឹងពេលដែលកើតទុក្ខម្ដងៗ គ្រាន់តែទិញនំឲ្យញាំ ទិញតែគុជឲ្យផឹក​ទៅដឹងតែសប្បាយ​ចិត្ត​វិញ​ភ្លាម​ហើយ។

៣. តារានិករ Gemini
វិធីដែលអាចលួងលោមតារានិករនេះ បានឆាប់បំផុតគឺ បបួលគាត់ស៊ីត្រាវ និយាយពីនេះពីនោះ ដឹងតែបាត់ sad ឈឹងហ្មង។

រូបភាពតំណាង

៤. តារានិករ Cancer
Cancer មានចរិតចាស់ទុំ ចូលចិត្តស្ងប់ស្ងាត់ បើចង់លួងលោមពេលគេកើតទុក្ខនោះ គឺគ្រាន់តែបបួលទៅសមាធិទៅ។

៥. តារានិករ Leo
តារានិករនេះ បើចង់ឲ្យគេសប្បាយចិត្តវិញ គឺបបួលគេទៅកន្លែងបែប ស៊ីវីល័យ ទំនើបៗ និងមានភាពអ៊ូអរ ដូចជា club ជាដើម។

៦. តារានិករ Virgo
Virgo បើចង់លួងលោមតារានិករនេះ គឺត្រូវចំណាយលុយបន្តិច គឺបបួលគេទៅសាឡន ឬដើរផ្សារទិញអីវ៉ាន់។

៧. តារានិករ Libra
តារានិករនេះ ចង់ឲ្យគេបាត់កើតទុក្ខ នាំគេទៅច្រៀងខារ៉ាអូខេ តែត្រៀមចិត្តស្ដាប់ផង ដឹងតែស្រែកឥតប្រណីឡើយ។

រូបភាពតំណាង

៨. តារានិករ Scorpio
Scorpio កើតទុក្ខពិបាកលួងណាស់ ហើយវិធីដែលអាចលួងលោមគាត់ គឺរកសង្សារឲ្យគាត់មួយទៅបាត់ហើយ។

៩. តារានិករ Sagittarius
Sagittarius ពេលពិបាកចិត្ត នាំដើរលេងកន្លែងដែលគេចង់ទៅ ដឹងតែសប្បាយចិត្តវិញហើយ។

១០. តារានិករ Capricorn
តារានិករនេះ ស្រួលលួងណាស់ ឲ្យតែលុយទៅដឹងតែបាត់សោកសៅហើយ។

១១. តារានិករ Aquarius
ដើម្បីលួងលោម Aquarius គ្រាន់តែបបួលគេទៅមើលកុនទៅបានហើយ តែជាប្រភេទកុនកាប់ចាក់។

១២. តារានិករ Pisces
Pisces ចូលចិត្តការលួងលោមដោយពាក្យសម្ដី ដូចនេះពេលគាត់ពិបាកចិត្ត គ្រាន់តែបបួលគាត់ឲ្យនិយាយរឿងក្នុងចិត្ត ហើ​យ​លើ​ក​ទឹកចិត្តគាត់កុំឲ្យគិតរឿងអវិជ្ជមាន៕

ដោយ៖ ស្រីហាង

ព័ត៌មាន​ទាក់ទង​

Loading...