៥ ​យ៉ាងនេះ មនុស្សប្រុសទុកថាសំខាន់ខ្លំាងពីមនុស្ស​ស្រី ដែលគេចាប់អារម្មណ៍

សៅរ៍, ២១ ​វិច្ឆិកា ២០២០

636

យើងធ្លាប់ឮមកថា បុរសមិនសូវយកចិត្តទុកដាក់លើរឿងជ្រាលជ្រៅវែងឆ្ងាយ ហើយឆាប់មើលតែអ្វីៗដែលនៅខាងក្រៅប៉ុណ្ណោះ ដូច​ជា​ភាពឡូយឆាយ ការនិយាយល្អៗ ឬមាយាទរាបសា។ល។

ការពិតមិនមែនអ៊ីចឹងទេ! បុរសភាគច្រើនតែងយកចិត្តទុកដាក់លើរឿងផ្សេងៗទៀត ​ដែលស្ត្រីជួនកាលក៏មិនគិតដល់។

១. ការបង្ហាញទឹកមុខ
ប្រុសៗមិនមែនត្រឹមតែសម្គាល់តែទឹកភ្នែកឬស្នាមញញឹមស្រ្តីប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏យកចិត្តទុក​ដាក់លើកែវភ្នែករបស់នារី​ខ្លាំង​ផង​ដែរ។ ការបង្ហាញចេញលើទឹកមុខស្ត្រី ធ្វើឲ្យបុរសចាប់អារម្មណ៍ចង់ដឹងចំពោះនាងកាន់តែខ្លាំងទ្វេរឡើង។ ជួនកាលការប្រា​ស្រ័​យ​​​ទាក់ទងដោយគ្មានពាក្យអីនិយាយគ្នា ក៏អាចធ្វើឱ្យបុរសៗរំភើប ព្រោះវាធ្វើឱ្យពួកគេមានអារម្មណ៍​ពិសេសដោយគ្រាន់​តែ​សម្លឹង​មុខ​នាង។

រូបភាពតំណាង

២.​ ពណ៌សម្លៀកបំពាក់
មនុស្សស្ទើរគ្រប់គ្នាសុទ្ធតែដឹងថាពណ៌អាចប៉ះពាល់ដល់អារម្មណ៍និងចំណង់តាមរបៀបផ្សេងៗគ្នា។ ពណ៌ក្រហមតំណាងឱ្យ​ថា​ម​ពល​​និងចំណង់ចំណូលចិត្ត។ ពណ៌ខ្មៅតំណាងឱ្យភាពឆើតឆាយ ភាពជឿជាក់ព្រមជាមួយភាពអៀនខ្មាស់ រីឯពណ៌ផ្កាឈូក​តំ​ណាង​ឱ្យភាពកក់ក្តៅនិងទន់ភ្លន់។ ដូច្នេះ​នៅ​ពេល​ដែល​ស្ត្រីជ្រើស​រើស​ពណ៌​ណា​មួយ​ ដើម្បី​ចេញ​ទៅ​ក្រៅ​ជាមួយ​មិត្តប្រុស ​ឬប្តីនា​ង​​​កំពុង​​​បញ្ជូន​សញ្ញាទៅឲ្យដៃគូថានាងត្រូវការអ្វី។ នេះជារឿងសម្ងាត់ដែលបុរសទទួលដឹងយ៉ាងងាយ។

៣. របៀបសរសេរផ្ញើសារ
ពេលខ្លះស្រីៗពិតជាមិនដឹងទេថា ការដែលនាងផ្ញើសារទៅបុរសៗធ្វើឲ្យគេរសាប់រសល់ ចម្លែកចិត្តយ៉ាងណានោះ។ យើងធ្លាប់​តែ​ឃើញ​នារីរមួលខ្លួនពេលឃើញសារប្រុសៗ តែបុរសក៏មានអារម្មណ៍មិនចាញ់នាងឡើយ។ តាមពិតទៅប្រុសៗក៏យក​ចិត្តទុក​ដាក់​ខ្លាំង​ណាស់ដែរលើរបៀបសរសេររសារបស់នារីទៅកាន់ខ្លួន ដោយគេចង់ដឹងនិងខ្វល់ខ្វាយថា តើនាងមានអារម្មណ៍បែប​ណា​ចំពោះគេ។

រូបភាពតំណាង

៤. ភេសជ្ជៈ និងអាហារ
តិចច្រឡំថា ប្រុសៗអត់គិតររឿងចំណីចំណុកដែលស្រីៗញ៉ាំ! ប្រុសៗយកចិត្តទុកដាក់ជានិច្ចពីភេសជ្ជៈ ដែលនារីផឹកមិនថាជា ស្រា​ឬភេសជ្ជៈប៉ូវកម្លាំង និងយកចិត្តដាក់លើរសជាតិអាហារដែលនាងញ៉ាំគ្រប់ប្រភេទ។ គេយកចិត្តទុកដាក់ចំពោះរឿងនេះ ព្រោះ​តែគេចង់បញ្ជារទិញចំណីឲ្យត្រូវចិត្តនាង។

ពេលខ្លះនៅពេលណាត់ជួបគ្នា នារីមួយចំនួនតែងកុម្មង់អាហារមានបន្លែ ព្រោះមិនហ៊ានហៅសាច់ញ៉ាំដោយខ្លាចចិត្តមិត្តប្រុស ​ទាំ​ង​ដែលខ្លួនមិនចូលចិត្តបន្លែផង។ ប៉ុន្តែវាក៏បង្ហាញថានាងជាមនុស្សអឹមអៀនច្រើននិងមិនសូវជឿជាក់។ ឯនារីខ្លះវិញ​នាង​ហ៊ាន​កុម្មង់​អ្វីដែលនាងចូលចិត្តញ៉ាំ ហើយនោះវាបង្ហាញថានាងជាមនុស្សឯករាជ្យម្នាក់។ ទោះនាងញ៉ាំសាច់ច្រើនក្ដី ក៏បុរសមាន​អារ​ម្មណ៍​ស្រួលចិត្តដែរ ព្រោះពួកគេណាត់ជួបជាមួយមនុស្សមិនមែនទន្សាយទេ។ ជាការពិតវាមិនមែនមានន័យថា ស្ត្រីគួរតែញ៉ាំ​តែ​អាហារ​ដែលមានជាតិខ្លាញ់ដើម្បីធ្វើឱ្យបុរសចាប់អារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែនាងគ្រាន់តែត្រូវចាំថា ខ្លួនអាចបញ្ជាទិញអ្វី​គ្រប់យ៉ាង​ដែល​នាង​ចង់បាន ដោយមិនត្រូវស្ទាក់ស្ទើរទេ ហើយនោះជាភាពទាក់ទាញក្នុងនាមនាងជានាង។

រូបភាពតំណាង

៥. របៀបតុបតែងខ្លួន
មែនហើយ! បុរសយកចិត្តទុកដាក់លើសម្លៀកបំពាក់។ ពួកគេមិនខ្វល់ពីម៉ាកផលិតផលថ្មីៗ ឬស្លាកតម្លៃទេ។ ប៉ុន្តែពួកគេនឹង​យក​ចិត្ត​ទុក​ដាក់ជានិច្ចចំពោះភាពឆើតឆាយ ស្ទីលតែងខ្លួន ហើយគេក៏ចាប់អារម្មណ៍នឹងភាពសាមញ្ញរបស់នាងដែរ។

ទោះបីបុរសចូលចិត្តភាពឆើតឆាយដែលងាយទាក់ភ្នែកក៏ពិតមែន តែគេមិនភ្លេចចំណុចទាក់ទាញម្យ៉ាងទៀតរបស់នារីនោះគឺ ទំ​នុ​ក​ចិត្ត។ បើនាងមើលទៅអស្ចារ្យ ប៉ុន្តែមានអារម្មណ៍ខ្មាស់អៀនច្រើននិងញ័រៗដូចកណ្ដុរធ្លាក់ទឹក ពិតណាស់គ្មាន​នរណាមាន​អា​រ​ម្មណ៍​ល្អដាក់នោះទេ៕

អត្ថបទផ្តល់សិទ្ធិ៖ kampucheathmey

ដោយ៖ សន្យា

ព័ត៌មាន​ទាក់ទង​

Loading...