លួចស្រលាញ់តារានិករមួយណា? មកដឹងពីវិធីតាមស្រលាញ់តារានិករទាំង ១២នេះ ឱ្យបានសម្រេច

សៅរ៍, ២១ ​វិច្ឆិកា ២០២០

1.2K

តើចង់ឲ្យមនុស្សដែលអ្នកលួចស្រលាញ់ ត្រឡប់មកស្រលាញ់អ្នកវិញទេ? មកដឹងពីវិធី​ដែលអាច​តាម​ស្រលាញ់​តារានិករ​នី​មួយៗ​ដែលតំណាងឲ្យក្រាស់របស់អ្នក ខាងក្រោមនេះទាំងអស់គ្នា!

១. តារានិករ Aries
Aries ចូលចិត្តនិយាយលេងច្រើន បើចង់តាមស្រឡាញ់តារានិករនេះបាន គឺត្រូវ​តែឧស្សាហ៍​និយាយ​រឿងអ្វីដែល​ធ្វើឲ្យពួក​គេ​សើ​ច​​​សប្បាយ​​គ្រប់​ពេលនៅជាមួយគាត់។

រូបភាពតំណាង

២. តារានិករ Taurus
Taurus ចូលចិត្តភាព Romantic ដូចនេះ បើចង់ឲ្យតារានិករនេះយល់ព្រមស្រឡាញ់វិញ គឺត្រូវបបួលគេទៅញ៉ាំអី ហើយបង្កើត​បរិ​យា​កាស​រ៉ូមែនទិចជាមួយគាត់ តាមរយៈសុំហាងឲ្យចាក់បទចម្រៀងបែបរ៉ូមែនទិចជាដើម។

៣. តារានិករ Gemini
Gemini គេចាប់អារម្មណ៍ចំពោះភាពយកចិត្តទុកដាក់ ដូចនេះ អ្នកត្រូវតែសួរនាំពីរឿងរ៉ាវផ្ទាល់​ខ្លួនរបស់គេឲ្យបានច្រើន​បែប​លក្ខ​ណៈ​​បារម្ភពីគេ។

៤. តារានិករ Cancer
Cancer ចូលចិត្តនិយាយច្រើន ដូចនេះ អ្នកត្រូវតែនិយាយលេងជាមួយគេពីនេះពីនោះ ហើយកុំធ្វើបែបអឹមអៀន។

៥. តារានិករ Leo
Leo ចូលចិត្តការធ្វើដំណើរផ្សងព្រេង និងការដើរកម្សាន្តផ្សេងៗ បើស្រឡាញ់តានិករនេះ ត្រូវតែឧស្សាហ៍​បបួលពួកគេទៅ​កន្លែង​ទាំង​នោះ។

៦. តារានិករ Virgo
Virgo ត្រូវការភាពកក់ក្ដៅ ភាពជិតស្និត ដូចនេះ អ្នកត្រូវតែនៅជិតៗគេឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីធ្វើឲ្យពួក​គេ​មាន​ភាពកក់ក្ដៅ និងមានមនោសញ្ចេតនាល្អជាមួយអ្នក។

៧. តារានិករ Libra
Libra ចូលចិត្តភាពផ្គាប់ចិត្ត ដូចនេះ អ្នកត្រូវតែឧស្សាហ៍និយាយទាក់ទងពីរឿងអ្វី ឬរបស់អ្វីដែលពួកគេចូលចិត្តឲ្យបានច្រើន។

៨. តារានិករ Scorpio
Scorpio ចូលចិត្តភាពរីករាយ បើអ្នកស្រឡាញ់តារានិករនេះ ត្រូវតែនិយាយឲ្យគេសើចឲ្យបានច្រើន និងនាំគេទៅ​លេងកន្លែង​ស​ប្បា​យៗ​។

រូបភាពតំណាង

៩. តារានិករ Sagittarius
Sagittarius មានភាពម៉ត់ចត់បន្តិច ចូលចិត្តស្ងប់ស្ងាត់ អ្នកមិនត្រូវលេងសើចជាមួយគេច្រើននោះទេ គឺត្រូវតែ​មានភាពច្បាស់​លាស់​ជាមួយ​គាត់។

១០. តារានិករ Capricorn
Capricorn ចូលចិត្តនិយាយច្រើន ហើយលេងសើចច្រើន តែកុំបង្អាប់ឲ្យសោះ ដូចនេះបើស្រឡាញ់គេត្រូវតែ​ឧស្សាហ៍និយាយ​អ្វី​ស​ប្បា​យ​ៗ​ជាមួយគេទៅ។

១១. តារានិករ Aquarius
Aquarius ចូលចិត្តនិយាយលេងសើចច្រើន ប៉ុន្តែអ្នកមិនត្រូវនិយាយរឿងអ្នកផ្សេងជាមួយគាត់ទេ។

១២. តារានិករ Pisces
Pisces ឆាប់មានមនោសញ្ចេតនាណាស់ បើអ្នកឧស្សាហ៍ប្រសព្វភ្នែកជាមួយគេឲ្យបានញឹកញាប់នោះ អ្នកនឹងអាចទទួល​បាន​កា​រ​​ស្រឡាញ់​​ត្រឡប់មកវិញជាមិនខាន។

ដោយ៖ ស្រីហាង

ព័ត៌មាន​ទាក់ទង​

Loading...