ស្រីៗសំណាងខ្លាំង បើរកបានបុរសមានលក្ខណៈសម្បត្តិ ៧ យ៉ាងនេះ ដូចបានកំណប់មួយពាង

ចន្ទ, ២៣ ​វិច្ឆិកា ២០២០

១. មានទឹកចិត្តទូលាយ៖ មនុស្សប្រុសដែលមានទឹកចិត្តទូលាយ រមែងមានក្ដីស្រលាញ់ចំពោះភរិយា និងមនុស្សគ្រប់គ្នា​នៅ​ក្នុង​គ្រួ​សារ ​ព្រមទាំងអ្នកជិតខាងផងដែរ។ ចរិតអំណត់ អត់ធ្មត់ តស៊ូ ព្យាយាមមិនឱ្យភរិយាលំបាក ជាអ្វីដែលបុរសល្អត្រូវមាន ហើ​យ​ថែ​ម​ទាំងមានពេញមួយជីវិត។

២. មិនប្រកាន់ការងារប្តី ឬការងារប្រពន្ធ៖ បុរសល្អដែលសក្ដិសមជាស្វាមីរបស់អ្នក គេជាមនុស្សដែលមិនចេះប្រកាន់ច្រើន​លើ​ការ​ងារ​ក្នុងផ្ទះ ឬក្រៅផ្ទះនោះទេ ការងារអ្វីក៏ធ្វើឱ្យតែទំនេរ ពោលគឺទំនេរពីការងារផ្ទាល់ខ្លួនរបស់គាត់ ក៏ចេះឆ្លៀតពេលជួយ​ស​ម្រា​ល​ការងារភរិយានៅផ្ទះបន្ថែម។ បានជួបបុរសបែបនេះ មនុស្សស្រីពិតជាសំណាងខ្លាំងណាស់ ឯសេចក្ដីសុខក្នុងគ្រួសារ ក៏​តែង​តែកើតមានជារៀងរាល់ថ្ងៃ។

រូបភាពតំណាង

៣. មិនចូលចិត្តដើរលេងដាច់យប់៖ ដោយសារតែនិស្ស័យជាមនុស្សប្រុសដែលមានទំនួលខុសត្រូវតាំងតែពីកំណើត ធ្វើឱ្យបុរស​ប្រភេទ​នេះតែងតែមិនងាយចំណាយពេលជាមួយរឿងសប្បាយឥតប្រយោជន៍នៅខាងក្រៅផ្ទះនោះទេ។ បុរសបែបនេះ យ​ល់​ថា​ការ​ម​ក​ផ្ទះញ៉ាំបាយ ជួបជុំប្រពន្ធកូន ជារឿងសំខាន់ជាងអ្វីៗទាំងអស់។

៤. មិនលាក់បាំងភរិយារឿងលុយកាក់៖ បុរសល្អតែងតែខំរកលុយកាក់ តែមិនមែនព្យាយាមលាក់បាំង ឬកិបកេងរឿងលុយកាក់ ជា​មួយ​ភរិយា ឬគ្រួសារទេ។ អ្វីដែលសំខាន់ គេគ្រាន់តែត្រូវការភរិយាល្អដូចជាអ្នក ដើម្បីថែរក្សា និងទុកដាក់លុយ​ដែល​រកបាន​មក​ឱ្យ​បានល្អ និងគង់វង្សតែប៉ុណ្ណោះ។

៥. មិនសូវចូលចិត្តញ៉ាំគ្រឿងស្រវឹង៖ ការចេះគិតពិចារណាវែងឆ្ងាយ ធ្វើឲ្យបុរសប្រភេទនេះមិនងាយ​ប្រឡូកខ្លួនចូលក្នុងវង់ផឹក​ស៊ី ​ស្រវឹងអួតឺនួរឡើយ តែបើទោះជាផឹកក៏ទៅតាមកាលៈទេសៈ ហើយចេះប្រមាណឲ្យសមល្មមតាមសមត្ថភាពរបស់គេដែរ។

រូបភាពតំណាង

៦. មានចិត្តសណ្ដោសប្រណី៖ មនុស្សដែលមានភាពចាស់ទុំទាំងការគិត និងអត្តចរឹតផងនោះ រមែងតែងមានសេចក្ដីមេត្តា និង​ការ​ប្រ​ណី​ច្រើននៅក្នុងខ្លួន ចេះយោគយល់អធ្យាស្រ័យ ដឹងទុក្ខធុរៈចេះរាប់អានញាតិមិត្តដោយមិនប្រកាន់ ចេះគោរព និង​ឲ្យ​ត​ម្លៃ​​មនុស្សជុំវិញខ្លួន ពិសេសគឺដឹងគុណមនុស្សដែលបានធ្វើល្អមកលើខ្លួនផងដែរ។

៧. ចូលចិត្តញ៉ាំបាយផ្ទះ ជាជាងឆ្ងាញ់តែបាយខាងក្រៅ៖ សាកស្រមៃមើលទៅថា ល្ងាចឡើងបានញ៉ាំបាយជុំគ្នាជាមួយគ្រួសារ​រា​ល់​​ថ្ងៃ ​តើមានក្ដីសុខប៉ុនណា? មនុស្សប្រុសបែបនេះពិតជាគិតគូរច្រើនពីរឿងនេះ ព្រោះគេឱ្យតម្លៃលើពេលវេលាជាមួយ​គ្រួ​សារ​​។ អាហាររួមតុជុំគ្នានៅផ្ទះ ដែលចំអិនដោយភរិយា ទោះបីជាមិនមែនជាអាហារថ្លៃៗដូចនៅក្នុងហាង តែជាអាហារដ៏ឆ្ងាញ់ បង្​ក​ប់​ដោយក្ដីស្រលាញ់បំផុតសម្រាប់បុរសប្រភេទនេះ។

តើអ្នកបានជួបបុរសដែលមានលក្ខណៈទាំង ៧ យ៉ាងនេះហើយឬនៅ? បើបានជួបហើយ សូមចាប់គេឱ្យជាប់ រក្សាគេឱ្យគង់ ព្រោះ​គេនោះហើយ ជាកំណប់ទ្រព្យដ៏មានតម្លៃសម្រាប់ជីវិតអ្នក៕

ដោយ៖ សំនៀង

ព័ត៌មាន​ទាក់ទង​

Loading...