មកស្វែងយល់ពីតារានិករទាំងនីមួយៗ ដែលតំណាងឲ្យក្រាស់របស់អ្នក ថាតើហេតុអ្វីពួកគេនៅមិនទាន់មានសង្សារ? សូមអានខាងក្រោមទាំងអស់គ្នា!
១. តារានិករ Aries
Aries រើសពេក នៅចាំតែមនុស្សដែលគេមិនបានស្រឡាញ់វិញ តែបើមានគេសុំស្រឡាញ់ក៏មិនយកភ្នែកមើលដែរ។
២. តារានិករ Taurus
Taurus ចូលចិត្តញ៉ាំ ទោះបីគ្មានសង្សារក៏មិនអីដែរ សំខាន់ក្ដីសុខរបស់គេគឺបានញ៉ាំ។
៣. តារានិករ Gemini
Gemini មិនងាយនឹងបើកចិត្តស្រឡាញ់អ្នកណាផ្ដេសផ្ដាសទេ ទល់តែជួបមនុស្សដែលមានភាពឥតខ្ចោះ ឬជាប្រភេទមនុស្សដែលគេស្រឡាញ់ ហើយចាំឲ្យគេចូលដណ្ដឹងតែម្ដង។
៤. តារានិករ Cancer
Cancer ងប់ងល់នឹងក្ដីសុបិន លង់ស្រឡាញ់ប្រុស/ស្រីក្នុងក្ដីសុបិន។
៥. តារានិករ Leo
Leo មានចរិតឆេវឆៅណាស់ ពិបាកយល់ ទើបគ្មានអ្នកណាហ៊ាននៅក្បែរ។
៦. តារានិករ Virgo
Virgo ភាគច្រើនជាកូនពៅ ដូចនេះ គេមិនងាយនឹងយកសង្សារទេ ព្រោះមិនចង់ចែកក្ដីស្រឡាញ់ឲ្យអ្នកណាក្រៅពីម៉ាក់ប៉ា។
៧. តារានិករ Libra
Libra មិនទាន់ចង់សង្សារទេ គេគិតថាចាំយកប្ដី/ប្រពន្ធតែម្ដងកុំឲ្យបែកគ្នាច្រើនដងពេក។
៨. តារានិករ Scorpio
Scorpio ចង់មានសង្សារនឹងគេដែរ ប៉ុន្តែខ្លាចឈឺចាប់ មួយវិញទៀតមុខយ៉ាប់ពេក អត់អ្នកស្រឡាញ់។
៩. តារានិករ Sagittarius
Sagittarius ព្រេងវាសនាបានចែកមកហើយថា មិនមានសង្សារទេ គឹចាំយកប្ដី/ប្រពន្ធតែម្ដង។
១០. តារានិករ Capricorn
Capricorn មានគ្រួសារដែលមានវិន័យតឹងតែងណាស់ មិនអាចមានសង្សារផ្ដេសផ្ដាសទេ បើហ៊ានតែលួចមានសង្សារ ម៉ែដឹងប្រាកដជាមានរឿងធំហើយ។
១១. តារានិករ Aquarius
Aquarius មានទំនោរទៅរកផ្នែកខាងសាសនា ត្រូវបំពេញភារកិច្ចធ្វើជាអាចារ្យវត្ត/ដូនជី ទើបមិនអាចមានស្នេហានឹងគេបាន។
១២. តារានិករ Pisces
Pisces រាល់ថ្ងៃគិតតែពីដេកស៊ីៗ ខ្ជិលច្រអូល បើមានអ្នកយកទើបចម្លែក។
ដោយ៖ ស្រីហាង