ពេលមានស្នេហាដំបូង តារានិករទាំងនេះតែងតែបង្ហាញសញ្ញា ២យ៉ាងនេះឱ្យគេដឹង

អង្គារ, ២៤ ​វិច្ឆិកា ២០២០

សង្កេតមើលទាំងអស់គ្នា បើចងដឹងថាសង្សារ​របស់អ្នក​ដែលតំណាង​ឲ្យ​តារានិករ​ទាំងនេះ​មាន​ទើប​តែ​មាន​ស្នេហា​លើក​ដំបូង​មាន​អាការបែបណានោះ? សូនអានពីអាការៈ២ចំណុចរបស់តារានិករទាំង៤នេះខាងក្រោមទាំងអស់គ្នា!

១. តារានិករ Aries
- រំភើបញាប់ញ័រពេញឱរ៉ា ដេកមិនលក់បកមិនល្ហើយ រសាប់រសល់ក្នុងចិត្ត
- ធ្វើអ្វីៗក៏ដោយ ក៏ត្រូវលាក់លៀមពីគេ (គ្រួសារ មិត្តភកិ្ដ) ជាមុនសិន។

២. តារានិករ Taurus
- តែងតែអង្គុយភ្លឹកៗគ្រប់ពេល ស្រមើលស្រមៃហួសទៅឆ្ងាយអើយសែនឆ្ងាយ
- តាមដានសកម្មភាពគេគ្រប់ជំហាន ដោយបានឲ្យមិត្តភក្ដiជួយយកព័ត៌មានឲ្យទាន់ហេតុការណ៍ពីសង្សារគ្រប់ពេល។

៣. តារានិករ Gemini
- ឆាតទៅកូរគេ១០០ដងក្នុងមួយថ្ងៃ
- បបួលគេទៅមើលកុនមួយសប្ដាហ៍១០ដង មើលចុះមើលឡើងចំតែរឿងដដែល។

៤. តារានិករ Cancer
- ព្យាយាមមើលរឿងរ៉ូមែនទិច ដូចជា C-Drama, K-Drama និង J-Drama ហើយយក​មក​អនុវត្តន៍​ពេល​ដែល​គេ​ចាប់​ផ្ដើម​រៀន​ស្វ៊ីត
- ញ៉ិកញ៉ក់ដាក់គេសឹងតែគេរត់ចោល ព្រោះទាមទារការយកចិត្តទុកដាក់ពេក ដូចជាសួរថា បង/អូន ស្អាតអត់? បង/​អូន ​ស្រឡាញ់​ខ្ញុំប៉ុនណា?

ដោយ៖ ស្រីហាង

ព័ត៌មាន​ទាក់ទង​

Loading...