ខ្លាំងមែន! ពេលចង់កាត់ចិត្តពីសង្សារចាស់ តារានិករនីមួយៗអាចនឹងប្រើវិធីសាស្រ្តប្លែកៗទាំងនេះ

ពុធ, ២៥ ​វិច្ឆិកា ២០២០

ចង់ដឹងទេ? ថាតើតារានិករទាំង១២ ប្រើវិធីសាស្ដ្រយ៉ាងដូចម្ដេចខ្លះដើម្បីកាត់ចិត្តពីសង្សារចាស់នោះ? សូម​អា​ន​ខា​ង​ក្រោ​ម​ទាំង​អស់​គ្នា!​

១. តារានិករ Aries
Aries បបួលសង្សារចាស់ផឹក រួចក៏ចុះកិច្ចសន្យាកាត់ផ្ដាច់រាល់ទំនាក់ទំនងទាំងឡាយឲ្យអស់ សូម្បីតែ​ដើរកាត់​ផ្ទះ​ក៏​មិន​បាន​ដែរ។

២. តារានិករ Taurus
Taurus បើកអង្គប្រជុំជាមួយមិត្តភក្ដិ រួចក៏បើកវេទិកាស្រែកយំយែកឡូឡាមួយយប់ទល់ភ្លឺ នៅឆ្លៀតខលទៅជេ ex ទៀត។

៣. តារានិករ Gemini
Gemini រកសង្សារថ្មីមកជំនួសភ្លាមៗ ជាពិសេស គឺណាត់ជួបគ្នានៅកន្លែងដែលសង្សារចាស់ចូលចិត្តទៅ ដើម្បី​បញ្ឃឺ​គេថា​ខ្លួន​នៅ​​តែ​ខ្លាំង អត់ពីគេ ក៏នៅមានជម្រើស។

រូបភាពតំណាង

៤. តារានិករ Cancer
Cancer ដើរលេងកម្សាន្តធ្វើអារម្មណ៍ឲ្យសប្បាយៗ បន្ទាប់មកក៏ចាប់ផ្ដើមដើររកគោលដៅថ្មី ដែលស្អាត ទាំងឆ្លាត ទាំង​ពូ​កែ​​ ទាំ​ង​សង្ហា​ជាងអ្នកមុន អត់ស្អាតមិនខ្ចីយក។

៥. តារានិករ Leo
Leo ណាត់គេទៅមើលកុនបំភ្លេចសង្សារចាស់ជាមួយគ្នា ហើយ​ក៏ណែនាំមនុស្ស​ដែលគេ​កំពុង​តែញ៉ែ​ឲ្យ​សង្សារ​ចាស់​ស្គាល់​ និ​ង​សុំ​ឲ្យ​ជួយធ្វើជាមេអណ្ដើកផង។

៦. តារានិករ Virgo
Virgo ឃុំខ្លួននៅក្នុងបន្ទប់ជាច្រើនសប្ដាហ៍ ដើម្បីថែសម្រស់ឲ្យស្អាតជាងមុន ចុងក្រោយក៏ថតរូបក្នុងហ្វ៊េសប៊ុក ហើយ Tag ឌឺ​ឲ្យសង្សារចាស់ទៀត។

៧. តារានិករ Libra
Libra អង្គុយពិបាកចិត្ត ដែលក្នុងទ្រូងវាគ្រាំគ្រាខ្លាំង អស់ពីពិបាកចិត្តក៏ទៅ Fake Account Facebook ដើម្បី​ជេ​សង្សារ​ចាស់​មួ​យ​ឆ្អែត​ហើយក៏មកដេកគ្រាំគ្រាវិញ។

៨. តារានិករ Scorpio
Scorpio រត់ចូលឡាន ឲ្យឡានបុកដើម្បីឲ្យបាត់បង់ការចងចាំ តែចង្រៃ​អីអ្នក​បុក​ហ្នឹង​ជាឡាន​របស់​សង្សារ​ចាស់​ដែល​កំពុង​ដឹក​ស​ង្សារ​​ថ្មីដើរលេងទៀត។

៩. តារានិករ Sagittarius
Sagittarius ដើរស៊ីអីដាច់យប់ជាមួយមិត្តភក្ដិរាល់រាត្រី ស៊ីរួច​ក៏បត់ចូលផ្លូវផ្ទះ​របស់សង្សារ​ចាស់រួចបោះ​សម្រាម​នៅមុខ​ផ្ទះ​គេ​។​

រូបភាពតំណាង

១០. តារានិករ Capricorn
Capricorn ហៅអ្នក sad មកផឹកកំដរគ្នា និងលើកយកដើមសង្សារចាស់មកនិយាយចែកគ្នាស្ដាប់ ក្រោយ​មកក៏ជិះម៉ូតូ​ទៅ​រក​​គ្រូ​ដើ​ម្បី​ដាក់​អំពើលើគេឲ្យនៅ Single មួយជីវិត។

១១. តារានិករ Aquarius
Aquarius រៀនធ្វើជាមនុស្សចិត្តដាច់ មិនខ្ចីយកសង្សារ និយាយរួមធ្វើដូចនៅនឹកគេ តែតាមការពិត យក​សង្សារ​តាំង​ពី​បែក​គ្នា​បា​ន​​១​ម៉ោង ហើយជាបងប្អូនបង្កើតសង្សារចាស់ទៀត។

១២. តារានិករ Pisces
Pisces ស្រួលបំផុតដោយគ្រាន់តែគិតថាគេស្លាប់បាត់ហើយ វិធីដែលគេបំភ្លេចបានលឿនគឺគ្រាន់តែដាក់កំប៉ុងជើងធូប និង​រូប​ថត​សង្សារ​ចាស់យកដាក់នៅក្រោយផ្ទះរួចក៏អុជឧទ្ទិសជារៀងរាល់ថ្ងៃ៕

ដោយ៖ ស្រីហាង

ព័ត៌មាន​ទាក់ទង​

Loading...