ទម្លាយ​ចរិត​ពិត​របស់​តារានិករ​នីមួយៗ ​ពេល​នៅ​ផ្ទះ​ម្នាក់​ឯង​ម្ដងៗ​

ពុធ, ២៥ ​វិច្ឆិកា ២០២០

បើចង់ដឹងថាតារានិករនីមួយៗដែលតំណាងឲ្យក្រាស់របស់អ្នក ពេលនៅផ្ទះម្នាក់ឯង មានសកម្មភាពបែបណានោះ? សូមអានខាងក្រោមទាំងអស់គ្នា!

១. តារានិករ Aries
Aries ចាក់បទ KPOP រាំផ្អើលភូមិ។

២. តារានិករ Taurus
Taurus ដេកមើលរឿងស្វ៊ីតៗ ប្រកាច់ប្រកិនម្នាក់ឯង។

៣. តារានិករ Gemini
Gemini រៀនធ្វើម្ហូប តែធ្វើចុះធ្វើឡើង ឆេះផ្ទះ។

រូបភាពតំណាង

៤. តារានិករ Cancer
Cancer បើកទូរទស្សន៍កុំឲ្យស្ងាត់ ហើយអង្គុយចុចទូរស័ព្ទ។

៥. តារានិករ Leo
Leo នៅផ្ទះមិនស្លៀកពាក់ខោអាវទេ ហើយដើរចុះដើរឡើងពេញផ្ទះអត់ខ្វល់ពីអីទាំងអស់។

៦. តារានិករ Virgo
Virgo លាយម៉ាសបិទមុខ ខាត់ស្បែកហើយបើកទូរទស្សន៍អង្គុយមើលរឿងភាគ។

៧. តារានិករ Libra
Libra ដាំបាយធ្វើម្ហូប លាងចាន បោសផ្ទះឲ្យស្អាត កុំឲ្យម៉ែមកវិញជេរទាន់។

៨. តារានិករ Scorpio
Scorpio ឆុងមីស៊ី ព្រោះនៅផ្ទះម្នាក់ឯងអត់ចេះធ្វើម្ហូប។

៩. តារានិករ Sagittarius
Sagittarius ស៊ីហើយដេក ងើបពីដេកហើយស៊ីទៀត។

រូបភាពតំណាង

១០. តារានិករ Capricorn
Capricorn ចុចទូរស័ព្ទ២៤ម៉ោង ទោះចូលបន្ទប់ទឹកក៏ចុចទូរស័ព្ទដែរ។

១១. តារានិករ Aquarius
Aquarius បបួលមិត្តភក្ដិមកលេងផ្ទះ ហើយចាក់បាសរាំប្រកាច់ពេញផ្ទះ។

១២. តារានិករ Pisces
Pisces ខ្ជិលណាស់ ដេកពេញ២៤ម៉ោង ខ្ជិលទាំងស៊ីបាយ ផឹកទឹកទៀត៕

ដោយ៖ ស្រីហាង

ព័ត៌មាន​ទាក់ទង​

Loading...