បើចង់បានក្តីស្រលាញ់ពីអ្នកគ្រប់គ្នា តារានិករទាំង ១២ គួរកែប្រែចំណុចខ្លះចេញ

ពុធ, ០២ ធ្នូ ២០២០

មកស្វែងយល់ពីចំណុចៗខ្លះរបស់តារានិករដែលតំណាងឲ្យខ្លួនរបស់អ្នក ថាតើអ្នក​គួរតែ​ផ្លាស់​ប្ដូរ​យ៉ាង​ដូចម្ដេច​ខ្លះ​ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​កា​ន់​តែប្រសើរឡើង និងធ្វើឲ្យមនុស្សជុំវិញខ្លួនស្រឡាញ់រាប់អានអ្នក និងចូលចិត្តនៅក្បែរៗអ្នកនោះ។

សូមអានខាងក្រោមនេះទាំងអស់គ្នា!

១. តារានិករ Aries
Aries គួរតែមានពេលវេលាខ្លះសម្រាប់ខ្លួនឯង កុំធ្វើការងារគ្រប់ពេលវេលាពេក ព្រោះគ្មាន​អ្នកណា​ហ៊ាន​លេង​ជា​មួយ​អ្នក​ទេ​។

២. តារានិករ Taurus
Taurus មានមនុស្សជាច្រើន ដែលចូលចិត្តភាពពិតរបស់អ្នក ដូចនេះកុំព្យាយាមលាក់បាំងខ្លួនឯងគ្រប់ពេលវេលា។

៣. តារានិករ Gemini
Gemini កុំព្យាយាមញញឹម ទាំងក្នុងខ្លួនអ្នកកំពុងតែគ្រាំគ្រា ប្រេះស្រាំ ព្រោះគ្មានអ្នកណាគិតថា អ្នកជាមនុស្សទន់ជ្រាយ ពេល​ដែ​ល​អ្នកយំឡើយ។

៤. តារានិករ Cancer
Cancer ខ្ញុំមិនដឹងថាអ្នកមានបញ្ហាអ្វីខ្លះនោះឡើយ ប៉ុន្តែកុំព្យាយាមបិទបាំងអារម្មណ៍ខ្លួនឯង រហូត​ចង់​ដាច់​ខ្យល់​ស្លាប់​នោះ​។

៥. តារានិករ Leo
Leo អ្នកធ្វើឲ្យមនុស្សគ្រប់គ្នា គិតថាអ្នកជាមនុស្សគ្មានបេះដូង ប៉ុន្តែការពិតអ្នកស្រឡាញ់ និងបារម្ភពីពួកគេខ្លាំង ដូចនេះ​អ្នក​គួរ​តែ​បង្ហា​ញ​ពីអារម្មណ៍របស់ខ្លះទើបល្អ។

៦. តារានិករ Virgo
Virgo កុំបារម្ភខ្វល់ខ្វាយពីអ្នកដទៃខ្លាំងពេក អ្នកក៏ជាមនុស្សដែលមានជីវិតជីវ៉ាដែរ ត្រូវចេះ​ស្រឡាញ់ខ្លួន​ឯងឲ្យ​បាន​ច្រើន​ៗ​។

៧. តារានិករ Libra
Libra ពេលខ្លះវាគ្មានបញ្ហាអ្វីឡើយ បើសិនជាអ្នកយំ ព្រោះអ្នកតែងតែអោបនូវការឈឺចាប់ និងប្រាប់ខ្លួនឯងថាខ្លួន​មិន​អី​ទេ​ អ្ន​ក​គួរ​តែ​បញ្ចេញអារម្មណ៍ឈឺចាប់ខ្លះ ដើម្បីអាចឲ្យអ្នកដទៃយល់ពីអ្នកកាន់តែច្រើន។

៨. តារានិករ Scorpio
Scorpio ភាពអាត្មានិយម និងការនិយាយស្ដីមិនចេះគិតជាមុននឹងធ្វើឲ្យអ្នកបាត់បង់មនុស្សជាទីស្រឡាញ់ ដូចនេះគួរតែ​កែប្រែ​ខ្លះ​ទៅ​។

៩. តារានិករ Sagittarius
Sagittarius អ្នកមិនគួរកើតទុក្ខចំពោះពាក្យសម្ដីរបស់អ្នកដទៃនោះទេ ព្រោះយើង​មិនអាចផ្ញើ​ក្ដីសុខ​របស់ខ្លួន​នៅលើបបូរ​មាត់​នរ​ណា​ម្នាក់ឡើយ។

១០. តារានិករ Capricorn
Capricorn អ្នកគួរទទួលយកនូវអ្វីដែលជាខ្លួនអ្នក កុំព្យាយាមផ្លាស់ប្ដូរខ្លួនឯងព្រោះតែសម្ដីអ្នកដទៃ។

១១. តារានិករ Aquarius
Aquarius កុំទុកចិត្តមនុស្សគ្រប់គ្នាពេក ព្រោះមិនមែនគ្រប់គ្នាស្រឡាញ់អ្នកទាំងអស់ឡើយ បើសិនជា​ពួកគេធ្វើ​ឲ្យអ្នក​ឈឺ​ចាប់​ គួរ​តែ​ចាក​ចេញពីពួកគេទៅ និងបើកចិត្តប្រាស្រ័យទាក់ទងជាមួយមនុស្សដែលល្អៗជាងនោះ។

១២. តារានិករ Pisces
Pisces កុំខឹងនរណាម្នាក់ ពេលដែលគេបោកប្រាស់អ្នក ព្រោះអ្នកក៏ធ្លាប់បោកប្រាស់គេដូចគ្នា៕

ដោយ៖ ស្រីហាង

ព័ត៌មាន​ទាក់ទង​

Loading...