បើ Crush គេខ្លាំង ហើយចង់បំភ្លេចឈប់នឹកគិត ធ្វើម៉េចអាចឈប់បានទៅ?

ពុធ, ០២ ធ្នូ ២០២០

ពាក្យថា Crush អាចនិយាយបានថា ជាការលួចចូលចិត្តនិងចាប់អារម្មណ៍នរណាម្នាក់តែម្នាក់ឯងដោយមិនឲ្យគេដឹងខ្លួន។ វា​មិ​ន​ច​ម្លែក​អ្វីទេដែលធម្មតាៗយើងឧស្សាហ៍ Crush គេឯងច្រើនគ្នា នៅពេលឃើញគេមាន​ចំណុចទាក់ទាញ​ណាមួយ​ដែល​យើង​ចូល​ចិត្ត។

Crush មិនមែនមានន័យថាស្រឡាញ់ទេ តែបើ Crush គេខ្លាំងរហូតនឹកគេព្រឹកល្ងាច យើងប្រហែល​ជាលង់​ស្រឡាញ់​គេ​ហើ​យ​។ ចុះបើលង់ស្រឡាញ់គេខ្លាំង តែគេមិនដឹងខ្លួន ហើយយើងក៏ដឹងថាគ្មានសង្ឃឹម តើគួរកាត់ចិត្តឈប់ Crush​ យ៉ាង​ម៉េច​ទៅ? ទីនេះ KPT Plus មានវិធី ២ ជួយឲ្យកាត់ចិត្តឈប់លង់នឹង Crush ដើម្បីណែនាំជូន​ប្រិយមិត្ត​ទាំង​អស់​គ្នា​៖

ទី១. នៅឲ្យឆ្ងាយពី Crush
នៅឲ្យឆ្ងាយពីមនុស្សដែលយើង Crush ជាវិធីល្អបំផុត ខណៈយើងកំពុងលង់គេខ្លាំងមែនទែន។ ការនៅឲ្យ​ឆ្ងាយមិនមែន​មាន​​ន័​យ​ថា ​យើងរត់គេចទេ ប៉ុន្តែយើងអាចចៀសវាងមិនទៅកន្លែងណាដែលគេទៅ និងកន្លែង​ណាដែលមិត្តភក្តិ​គេ​ទៅ​ដែរ​។ ធ្វើ​បែ​ប​នេះ ​មិនមែនរើសអើងមនុស្សទេ តែយើងមិនត្រូវការដឹងឮពីគេសូម្បីប៉ុនក្រចក។

ក្នុងទូរសព្ទយើង​ក៏​ដោយ​គួរលុប​លេខ និង​លុប​សារ​ដែល​ធ្លាប់ផ្ញើចេញឲ្យអស់ពីទូរសព្ទ។ ទោះបីនៅក្នុងបណ្ដាញសង្គមដូចជា Fa​c​e​book ឬ Instagram​ ក្ដីក៏ត្រូវ Unfollow ឬ Unfriend ចោលទាំងអស់ដែរ។ បើសិននឹកគេហើយចង់​បើកមើលគេលើបណ្ដាញ​ស​ង្គ​ម ​ត្រូវទន្ទេញថា កុំចង់ដឹងពីគេ!! ទោះ​យើ​ង​ទៅ​ដល់ទីណាក៏ដោយ នៅជាមួយអ្នកណាក៏ដោយ​មិនត្រូវរំឭកពី​គេមួយម៉ាត់​ណា​ឡើ​យ​។ បើមានវត្ថុអ្វីធ្វើឲ្យយើងរឭកពីគេ ត្រូ​វ​​យក​វាទុកម្ដុំ ឬបរិច្ចាគ ឬបោះចោល។ ការដឹងឮពីគេ វាធ្វើ​ឲ្យយើង​នៅ​តែ​អាល័យ​ និង​បន្ត ​Crush គេមិនឈប់។ បើបែបនេះ គួរនៅឲ្យឆ្ងាយតាមគ្រប់វិធីទាំងអស់ដែលអាចធ្វើបាន។

ទី២ បង្វែរអារម្មណ៍ខ្លួនឯង
ផ្ដោតអារម្មណ៍លើបំណងប្រាថ្នាដែលយើងចង់ធ្វើ ច្រើនជាងយកពេលទៅគិតគេងព្រួយពីគេឥតល្ហែ។ មិនចាំបាច់​ខំធ្វើល្អ​ដាក់​គេ ឲ្យគេទន់ចិត្តអាណិតស្រឡាញ់យើងទេ ព្រោះថាមនុស្សមិនស្រឡាញ់នៅតែមិនអាចស្រឡាញ់។

ព្យាយាម​ធ្វើអ្វី​ដែលយើង​ចូល​ចិត្ត​ដូច​ជា លេងកីឡា លេងតន្ត្រី គូររូប អានសៀវភៅ ឬធ្វើម្ហូបជាដើម។ ខិតខំធ្វើការរកចំណូល។ ទៅ​​កម្សាន្ត​កន្លែង​ណា​ដែល​យើ​ង​ចង់ទៅ ដើម្បីឲ្យកាដូដល់ខ្លួនឯងនិងជាការលំហែ។ សាកល្បងសម្មភាព​ថ្មីៗ​ដែល​យើង​មិន​ធ្លាប់​ធ្វើ។ សាកល្បងជួបមនុស្សថ្មីនិងរាប់អានមនុស្សថ្មី។ ថាមិនត្រូវជួប Crush ពិតក៏ថាបាន។ បើមានបុរស​ស្រ្តីណាចង់​មានទំនាក់​ទំ​ន​ង​ជាមួយយើង ក៏សាកល្បងណាត់ជាមួយគេទៅ។ បេះដូងយើង យើងជាអ្នកគ្រប់គ្រងនិងបញ្ជារវាទេ។ កុំ​ជឿ​គេថា បេះដូង​មិន​ស្ដា​ប់​បញ្ជានោះ! តាមពិតវាស្ដាប់បញ្ជាយើងណាស់ លើកតែយើងមិនចង់បញ្ជាប៉ុណ្ណោះ៕

អត្ថបទផ្ដល់សិទ្ធិ៖ kampucheathmey

ដោយ៖ សន្យា

ព័ត៌មាន​ទាក់ទង​

Loading...