ប្រភេទ​ក្លិន​ទឹក​អប់​ដែល​បុរស​គួរប្រើ ​ដើម្បី​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ពី​មនុស្ស​ស្រី​

សុក្រ, ០៤ ធ្នូ ២០២០

ក្លិន គឺជាអថេរ​ដែលមានអនុភាព​ទាក់ទាញគ្រប់​ភេទផ្ទុយគ្នា។ ក្លិនខ្លះ​អាចជាឧបករណ៍ចិត្តសាស្ត្រ​ដ៏មានឥទ្ធិពល ធ្វើ​ឲ្យ​ស្ត្រី​មាន​អារម្មណ៍​ចង់នៅក្បែរ។ បុរសៗប្រហែល​ជាឆ្ងល់ហើយថា តើក្លិនក្រអូប​អ្វីដែលអាចទាក់ទាញ​ស្ត្រីបាន?

វា​​ខុស​​​​​គ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ចំពោះអ្វីដែលស្ត្រីចូលចិត្ត។ មនុស្ស​ស្រីខ្លះ​​ចូលចិត្ត​ក្លិន​ក្រអូប​ធម្មជាតិ​​របស់​ដៃ​គូ ចំណែក​ឯអ្នកផ្សេងទៀត ចូលចិត្តក្លិន​ក្រអូបពីទឹកអប់។ ប៉ុន្តែមិនថាជាក្លិនអ្វី ខាងក្រោមនេះ​​នឹង​បក​ស្រាយ​ពី​ក្លិន​មួយ​ចំនួន​ដែល​បុរស​អាចទាក់ទាញ​ស្ត្រីបាន ៖

១. ផ្លែឈើ
បុរសដែលញ៉ាំផ្លែឈើ​និងបន្លែច្រើន បង្កើតញើស​ដែលមានក្លិនល្អសម្រាប់ស្ត្រី។ នៅក្នុងការសិក្សាឆ្នាំ ២០១៦ បាន​រក​ឃើញ​ថា អ្នក​ដែល​ទទួលទាន​ជាតិ​ខាតាណូទីន​ច្រើន (ដែលមាននៅ​ក្នុងផ្លែ​ឈើ និង​បន្លែ​ដែលមាន​ពណ៌ទឹក​ក្រូច​លឿង​ ឬ​ក្រហម​) មានក្លិន​ខ្លួន​គួរ​ឲ្យទាក់ទាញ​ជាងមុន។ អាហារដែលមានផ្ទុកការ៉ូណូទីន រួមមាន ក្រូចថ្លុង ផ្លែស្វាយ ការ៉ុត ផ្លែក្រូច ម្ទេស​ និងមើមជាដើម។

២. ក្លិន Musk
Musk គឺជាក្លិនក្រអូបដែលធ្វើឲ្យមនុស្សប្រុស​មើលទៅកាន់តែទាក់ទាញ។ គ្រប់គ្នាប្រហែលជា​បាន​ឃើញ​វានៅក្នុង​ទឹក​អប់ ​ឬ​សាប៊ូ​ដុំ​ផ្សេងៗ។ ក្លិននេះកើតចេញពីក្រពេញសត្វ ហើយវាក៏រំលឹក​មនុស្សពីការរួមរស់​ជាមួយគ្នា ឬផ្លូវភេទជាដើម។ យោង​តាម​មជ្ឈមណ្ឌល​ស្រាវជ្រាវ​បញ្ហាសង្គម SIRC នៅចក្រភព​អង់គ្លេស ស្ត្រីមានទំនោរ​ទៅរកភាពទន់ភ្លន់ជាងបុរស។

៣. វ៉ានីឡា
វ៉ានីឡា គឺជាក្លិនក្រអូបដែលមនុស្សយល់ថា ជាការរីករាយនិងបន្ថយកម្រិតស្ត្រេសក៏ដូចជាការថប់បារម្ភ។ ដោយ​យល់​ពី​ថា​​សម​ហេតុផល ធាតុនៃវ៉ានីឡា បាន​មានវត្តមាននៅក្នុងទឹកអប់ និងកូឡាជែនជាច្រើន ដែលមនុស្ស​អាច​​ប្រើ​ប្រាស់​ដើម្បី​ទាក់​ទាញ​ដៃគូ​ស្នេហា។

៤. ជីអង្កាម
ជីអង្កាមមានក្លិនឈ្ងុយដែលអាច​ទាក់ទាញដល់មនុស្សគ្រប់រូប។ ក្លិនជីអង្កាមស្រស់អាចជួយ​ក្នុងការប្រាស្រ័យទាក់ទងគ្នា របស់​មនុស្ស​កាន់តែ​ស្អិតរមួត។ ដូច្នេះបុរសត្រូវថែរក្សាខ្លួនឯង និងត្រូវដុសធ្មេញ មុនពេលចេញក្រៅ​ណាត់ជួបជាមួយ​នារី​ណា​ម្នាក់។

៥. ក្លិនស្បែក
ស្រដៀងនឹង musk ក្លិនក្រអូបនៃស្បែកមានលក្ខណៈម៉្យាង ដែលបុរសអាចបង្កភាពទាក់ទាញដល់ស្ត្រី។ នៅពេល​ស្វែង​រក​​ទឹកអប់ត្រូវរកមើលក្លិនក្រអូបដែលមានការណែនាំពីស្បែកនៅក្នុងគ្រឿងផ្សំទាំងនោះ។ ចាំថាក្លិន​ក្រអូបខាងក្រៅ ផ្ដល់នូវភាពសិចស៊ីនិងភាពទាក់ទាញរាងកាយដល់ភេទផ្ទុយ៕

អត្ថបទផ្ដល់សិទ្ធិ៖ kampucheathmey

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ regain

ដោយ៖ សាង ស្រីល័ក្ខ

ព័ត៌មាន​ទាក់ទង​

Loading...