សកម្មភាពខ្លះៗរបស់តារានិករទាំង ១២ ពេលឱ្យដេកផ្ទះ គេចកូរ៉ូណា

ពុធ, ០៩ ធ្នូ ២០២០

មកដឹងពីសកម្មភាពខ្លះៗរបស់តារានិករនីមួយៗ ដែលតំណាងឲ្យខ្លួនរបស់អ្នក ឬមនុស្សដែលអ្នកស្រឡាញ់ ក្នុង​​អំឡុង​ពេល​នៅ​ផ្ទះ​ក្នុង​សម័យកូវីដ១៩ ខាងក្រោមនេះទាំងអស់គ្នា!

១. តារានិករ Aries
Aries ពេលនៅផ្ទះត្រឹមត្រូវណាស់ ចូលចិត្តស្រាវជ្រាវ ចែករំលែកពីវិធីការពារកុំឲ្យឆ្លងកូវីដ១៩ លើបណ្ដាញសង្គម ទៅដ​ល់​មិត្ត​ភ​ក្ដិ ​ជាពិសេសមនុស្សជាទីស្រឡាញ់។

២. តារានិករ Taurus
Taurus នៅផ្ទះមានភាពស្ងប់ស្ងាត់ណាស់ គ្មានអីធ្វើគិតតែស៊ីដេកៗ ពេលចប់កូវីដ១៩ ដឹងតែកាម៉ាប់ហើយ។

៣. តារានិករ Gemini
Gemini ពេលនៅផ្ទះ ក្នុងមួយថ្ងៃៗអារម្មណ៍ហោះហើរ នឹកទៅដល់របស់ញ៉ាំឆ្ងាញ់ៗ នឹកមិត្តភកិ្ត​ដែលធ្លាប់​តែញ៉ាំ​ត្រាវ​ជាមួយ​គ្នា​រាល់​ថ្ងៃ។

៤. តារានិករ Cancer
Cancer បាននៅផ្ទះចឹង សប្បាយអរណាស់ ព្រោះបានដេកផ្ទះស្រួលៗជួបជុំគ្រួសារ។

៥. តារានិករ Leo
Leo ចូលចិត្តច្នៃប្រឌិត នៅផ្ទះធ្វើវីដេអូ YouTube រកលុយ។

៦. តារានិករ Virgo
Virgo ជាកូនល្អណាស់ ពេលបាននៅផ្ទះចឹងប្រឹងសន្សំពិន្ទុដោយជួយធ្វើនេះធ្វើនោះម៉ាក់ប៉ា។

៧. តារានិករ Libra
Libra មានគំនិតជាអ្នកជំនួញ ដូចនេះ ពេលនៅផ្ទះ រកស៊ីលក់ម៉ាស ជែល អាកុល ដល់ពេលយប់កូវីដ១៩ ដឹង​តែ​ក្លាយ​ជា​សេ​ដ្ឋី​ហើ​យ។

៨. តារានិករ Scorpio
Scorpio នៅផ្ទះ មួយថ្ងៃៗ អារម្មណ៍គិតតែពីនឹកដល់ក្រាស់ ភ្លេចទាំងស៊ីបាយផឹកទឹកទៀត ព្រោះ​ពេលនឹក​បាន​ត្រឹម​តែ​ឆាត​។

៩. តារានិករ Sagittarius
Sagittarius នៅផ្ទះគ្មានធ្វើអីទេ គិតតែពីចុចទូរស័ព្ទ ទិញឥវ៉ាន់តាមអនឡាញ។

១០. តារានិករ Capricorn
Capricorn ជាក្មេងល្អ ជាសិស្សល្អណាស់ នៅផ្ទះយកចិត្តទុកដាក់ធ្វើការ និងរៀនតាមអនឡាញ។

១១. តារានិករ Aquarius
Aquarius នៅផ្ទះមិនអត់ប្រយោជន៍ទេ សិក្សាស្រាវជ្រាវពីចំណេះដឹងថ្មីៗប្លែកៗ។

១២. តារានិករ Pisces
Pisces មួយថ្ងៃៗ ដេកលើពូកសឹងតែ ២៤ម៉ោង មើលរឿងភាគ៕

ដោយ៖ ស្រីហាង

ព័ត៌មាន​ទាក់ទង​

Loading...