ចង់ដឹងទេ តើកាដូថ្ងៃ Christmas ដែលតារានិករទាំង ១២ ចង់បានគឺជាអ្វី?

ព្រហស្បតិ៍, ១០ ធ្នូ ២០២០

ថ្ងៃបុណ្យណូអែល នឹងឈានមកដល់ក្នុងពេលឆាប់ៗខាងមុខនេះហើយ ដូចនេះតើអ្នកបាន​ត្រៀម​កាដូ​ឲ្យ​មនុស្ស​ជា​ទី​ស្រឡាញ់​រួច​ហើយ​ឬនៅ? បើមិនទាន់បានត្រៀមទេនោះ សូមមកដឹងពីកាដូដែលតារានិករ​នីមួយៗ​តំណាង​ឲ្យ​មនុស្ស​ជា​ទី​ស្រឡាញ់របស់​អ្នក​ច​ង់​​បានខាងក្រោមនេះ​ទាំងអស់គ្នា៖

១. តារានិករ Aries
Aries ចូលចិត្តលេងហ្គេម ដូចនេះមិនចាំបាច់ទិញអីឲ្យគេទេ គ្រាន់តែចំណាយពេលមួយថ្ងៃនោះ អង្គុយកំដរ​តែគេលេង​ហ្គេម​ទៅ​បា​ន​ហើយ។

២. តារានិករ Taurus
Taurus ចូលចិត្តកន្លែងដែលមានក្លិនក្រអូបៗ អ្វីដែលក្រអូបៗ ដូចនេះ គួរតែឲ្យកាដូគេ ជាទឹកអប់ ឬទៀនក្រអូប។

៣. តារានិករ Gemini
Gemini ចូលចិត្តការអានសៀវភៅ ទិញតែសៀវភៅឲ្យគេទៅដឹងតែសប្បាយចិត្តខ្លាំងហ្មង។

៤. តារានិករ Cancer
Cancer ចូលចិត្តរបស់ធ្វើដោយដៃ បែបសាមញ្ញៗ ឲ្យតែអ្នកធ្វើឲ្យចេញពីចិត្ត ចេញពីបេះដូង។

៥. តារានិករ Leo
Leo ចូលចិត្តស្លៀកពាក់ស្អាតៗ ប្លែកៗ ដូចនេះ ទិញសម្លៀកបំពាក់ឲ្យគេទៅ។

៦. តារានិករ Virgo
Virgo ចូលចិត្តតុបតែងខ្លួនស្អាតៗ ខ្ញង់ៗ ដូចនេះអ្វីក៏ដោយឲ្យតែជារបស់តុបតែងខ្លួន គឺគេពេញចិត្តទាំងអស់។

៧. តារានិករ Libra
Libra ចូលចិត្តភាពស៊ីវីល័យ របស់ប្រេនៗ បើចង់ទិញឲ្យគេត្រូវតែហ៊ានចំណាយលុយតិចហើយ។

៨. តារានិករ Scorpio
Scorpio ចរិតដូចក្មេងចឹង បើចង់ទិញរបស់ឲ្យគេ ទិញតែតុក្កតាទៅដឹងតែគេសប្បាយចិត្តហ្មង។

៩. តារានិករ Sagittarius
Sagittarius មិនចង់បានអីទេ ឲ្យតែនាំគេទៅញ៉ាំអីឆ្ងាញ់ៗ ទៅបានហើយ។

១០. តារានិករ Capricorn
Capricorn ចង់បានអ្នកនាំដើរលេង កំដរទៅកន្លែងសប្បាយៗពេញមួយថ្ងៃ។

១១. តារានិករ Aquarius
Aquarius ចង់បានគ្រឿងអេឡិចត្រូនិច។

១២. តារានិករ Pisces
Pisces ចង់បានរបស់ញ៉ាំ អីក៏បានឲ្យតែញ៉ាំកើត៕

ដោយ៖ ស្រីហាង

ព័ត៌មាន​ទាក់ទង​

Loading...