ជួប​គ្នា​ដំបូងៗ ​បុរសៗ​និយម​លួចពិនិត្យ​លើ ​៧ចំណុច​នេះ​

សៅរ៍, ០៨ ឧសភា ២០២១

ចំណាប់អារម្មណ៍ដំបូង នៅពេលដែលបុរសធ្វើការសម្រេចចិត្តតាមចែចង់មិត្តស្រីដែលពួកគេចង់ដឹងអំពីនាង ក្រៅពីរង្វង់មុខដ៏ទាក់​ទា​ញ​មានទិដ្ឋភាពផ្សេងៗទៀតដែលពួកគេចង់ផ្តោតពិនិត្យបំផុត មុនបេះដូងសម្រេចថាលង់។

១. ស្នាមញញឹម

ស្នាមញញឹមធម្មជាតិ ភាពរួសរាយរាក់ទាក់នឹងទាក់ទាញបុរសយ៉ាងមានប្រសិទ្ធិភាពឱ្យភ័ន្តភាំងបានភ្លាមៗ។ កុំបញ្ចេញ ស្នាម​ញ​ញឹ​ម​លាក់ពុត មាយា ឬបើកមាត់ធំទូលាយដូចកំពុងផ្សាយការទាក់ទាញភេទក្លាយជារឿងគួរឱ្យញញើតនឹងធ្វើឱ្យភ័យខ្លាច ដ​ក​ខ្លួន​យ៉ា​ង​រហ័សតែប៉ុណ្ណោះ។

២. អាកប្បកិរិយា

មុខមាត់ស្អាតមិនត្រូវបានក្លាយជាអទិភាពទេ ប្រសិនបើអាកប្បកិរិយាខ្សោយ ហើយនៅពេលមនុស្ស ស្រីមានទំនុកចិត្ត ម្នាក់​ចូល​មក​ដល់ យើងនឹងត្រូវគេបំភ្លេចទៅម្ខាងហើយ។ ចូរមានចិត្តល្អ សុភាពរាបសា មានកាយវិកាធម្មជាតិ នឹងមានទំនុកចិត្ត ។

រូបភាពតំណាង

៣. ការសម្អិតសម្អាង

ក្រចកកខ្វក់ សម្លៀកបំពាក់ប្រលាក់ទក់ទី មិនមែនជាអាវុធដែលទម្លុះបេះដូងបុរសនោះទេ។ ហោចណាស់គួរមាន សក់រៀបរយ ទ​ន់​រលាស់ ក្លិនស្រស់ស្រាយ នឹងទាក់ទាញចំណាប់អារម្មណ៍របស់បុរសយ៉ាងសម្បើម។

៤. កែវភ្នែក

បុរសម្នាក់ចាប់អារម្មណ៍នឹងអ្នក គេនឹងរកឱកាសទាក់ទងភ្នែកទាំងគេខ្លួនឯងក៏មិនដឹងខ្លួនដែរ។ ការសម្លឹងមើលនោះព្រោះគេ ចង់​រក​ឱ្យ​ឃើញ កម្រិតនៃពិន្ទុគេក្នុងបេះដូងអ្នកដែរទអត់ ព្រោះភ្នែកមិនចេះកុហកទេ។

៥. ការដើរ

កុំគ្រវែង គ្រវាត់ចង្កេះ នៅពេលឃើញវត្តមានប្រុសស្អាត ដំណើររាយមាយបែបនោះគ្មានតម្លៃទាក់បុរសទេ ។ ឥរិយាបថ​ល្អនិងភាព​វៃ​ឆ្លាត​បង្ហាញពីទំនុកចិត្ត…ពិតជាសិចស៊ីកម្រិតលេខមួយ។

រូបភាពតំណាង

៦. សំណើច

កុំសើចញិកញ៉ក់ដូច ឆ្មាធ្វើសំឡេង ត្បៀត ឬដូចកូនក្មេងសិស្សសាលា ប្រសិនបើអ្នកចង់ឱ្យបុរសទៅវិញនឹក ចូរនិយាយ សំឡេ​ង​ពិ​ត​​ជាខ្លួន​យើង ហើយក៏កុំរ៉ូមែនទិកក្លែងក្លាយដែរ។ ការសើចរីករាយនិងកក់ក្តៅពិត​ប្រាកដគឺជាអ្វីដែលបុរសពិបាក​នឹងបំភ្លេចបាន​ណា​ស់។

៧. ជើង

បុរសទាក់ចិត្តនឹងជើងវែងសិចស៊ី តែមិនមែនរូបកាត់តជើងដ៏វែង ឬ ស្បែកជើងកម្រាស់ម២តឹកទេ។ នេះបានបំផ្លាញ​រូបភាពថ្លៃ​ថ្នូរ​រប​ស់​អ្នក​ក្នុងគំនិតគេ ។ ការតុបតែងហួសហេតុនោះ ធ្វើឱ្យអន្តរាយដល់សម្រស់របស់អ្នកបាន៕

អត្ថបទផ្តល់សិទ្ធិ៖ kampucheathmey

ដោយ៖ Mr Tomorrow

ព័ត៌មាន​ទាក់ទង​

Loading...