ដឹង​ឬអត់? ​មនុស្សស្រី​ហ្វេន ​K-Drama ​អាចប្រឈម​នឹង​ការបាត់បង់​ឱកាស​ជួប​ស្នេហ៍​ពិត​

សុក្រ, ០៨ មករា ២០២១

តាមការស្រាវជ្រាវបានបង្ហាញថា មនុស្សស្រីដែលជាហ្វេនផ្កាប់មុខរបស់ K-Drama អាចប្រឈមមុខនឹងការបាត់បង់​ឱកាសក្នុង​ការ​ជួប​ស្នេហ៍ពិត ដោយសារតែហេតុផលមួយចំនួនដូចខាងក្រោម៖

១. បុរសៗតែងតែរារែក ឬស្ទាក់ស្ទើរក្នុងការសុំស្រលាញ់នាង៖ មានដឹងទេថា មានមនុស្សប្រុសជាច្រើនបានលួចសំឡឹង និងតា​ម​ដា​ន​អ្នក ប៉ុន្តែពួកគេបែរជាមានភាពរារែកមិនហ៊ានស្រលាញ់ ដោយសារតែឃើញអ្នកផុស ស៊ែរ សុទ្ធតែ Oppa ពេញ New Feed។ ទោះ​បីមិនគួរឱ្យមានការប្រៀបធៀបតែយ៉ាងហោចណាស់ បុរសៗទាំងនោះក៏មានកូនចិត្តខ្លះគិតស្ទាក់ស្ទើរព្រោះ​តែរឿង​ទាំ​ង​ហ្នឹង​។

រូបភាពតំណាង

២. បុរសៗតែងតែយល់ថា រូបគេគ្មានលក្ខណៈសម្បត្តិគ្រាប់គ្រាន់ដូចមនុស្សប្រុសដែលនាងប្រាថ្នា៖ នេះជាអារម្មណ៍ពិតដែល​ម​នុ​ស្សប្រុសតែងយល់ថា មនុស្សស្រីដែល Crush លើ Oppa ច្បាស់ជាមានតម្រូវការខ្ពស់សម្រាប់បុគ្គលិក​លក្ខណៈសម្បត្តិរ​ប​ស់​បុ​រ​ស​​​ដែលមានប៉ងចង់បានជាគូ។ ដូច្នេះ បុរសៗមួយចំនួនដែលបម្រុងនឹងមកស្រលាញ់អ្នក គេស្រាប់តែបានដកថយទៅវិញ តាំ​ង​ពី​ដំណាក់កាលលួចតាមដានអ្នកម្ល៉េះ។

រូបភាពតំណាង

៣. ឥទ្ធិពល Oppa ធ្វើឱ្យមនុស្សស្រីបង្ហាញអារម្មណ៍រវើរវាយជ្រុល នៅលើបណ្ដាញសង្គម៖ បុរសណាដែលថាមិនគិតច្រើន បើ​មួ​យ​ថ្ងៃៗឃើញអ្នកស៊ែរផង ផុសផង តែពីរឿង Oppa នោះ។ គេមិនបានយកខ្លួនគេទៅប្រៀបនឹងតួអង្គទាំងនោះទេ គ្រាន់តែគេ​ប៉ា​ន់​ស្មា​ន​ក្នុងចិត្តពីប្រភេទបុរសដែលនាងចង់បាន ទាល់តែស្អាត សង្ហា ដូចតួ Oppa។ គិតដល់រឿងនេះហើយ ពេលគេងាកមកមើលខ្លួ​ន​គេ​វិញ ឃើញថានៅឆ្ងាយពីចំណុចនេះពេក។

រូបភាពតំណាង

៤. ការប្រកាន់យកចរិតតួអង្គ Oppa នៅក្នុង K-Drama ធ្វើជាគោល ដើម្បីតាមរកបុរសក្នុងក្ដីស្រមៃដែលនាងចង់បាន៖ នៅពេ​ល ​អារម្មណ៍របស់នាងដក់ជាប់ជាមួយនឹងភាពល្អឥតខ្ចោះ និងស្រស់សង្ហារបស់ Oppa នៅក្នុងរឿងភាគកូរ៉េ ចង់មិនចង់អាចធ្វើឱ្យ​ម​នុ​ស្ស​ស្រីទទួលបានផ្នត់គំនិតមួយដោយមិនដឹងខ្លួន គឺនាងតែងគិតថា មនុស្សប្រុសដែលមកស្រលាញ់ខ្លួន បើមិនបានស្អាត មិ​ន​ស​ង្ហា ​ឬមានភាពប្រហាក់ប្រហែលនឹងតួអង្គ Oppa ទេ នាងអល់អែកក្នុងការទទួលយក ហើយចេះតែនៅបន្តរង់ចាំជួប​បុរសប្រភេទ​នេះ។

តើអ្នកឯកភាព ជាមួយនឹងការលើកឡើងខាងលើនេះដែរឬទេ? សូមបង្ហាញការយល់ឃើញរបស់អ្នក!

ដោយ៖ សំនៀង

ព័ត៌មាន​ទាក់ទង​

Loading...