ពាក្យ​កុហក​ទាំង​នេះ​ហើយ ​ដែល​តារា​និករ​ទាំង ​១២ ​តែងតែ​និយាយ​ចេញ​មក​ជាងគេ​

ចន្ទ, ១១ មករា ២០២១

មកដឹងពីពាក្យពេចន៍ខ្លះៗ ដែលតារានិករទាំង១២ តែងតែនិយាយកុហកមនុស្សជុំវិញខ្លួននៅក្នុងជីវិតប្រចាំថ្ងៃ ខាង​ក្រោ​ម​នេះ​ទាំង​អស់​គ្នា!

១. តារានិករ Aries
Aries តែងតែនិយាយថា “ខ្ញុំមិនបានខ្លាចទេ” តាមពិតកំពុងតែភ័យព្រួយ ញាប់ញ័រ។

២. តារានិករ Taurus
Taurus “ឆ្អែតហើយ ដាក់លែងចូលហើយ” តាមពិត នៅញ៉ាំបានច្រើនទៀត។

៣. តារានិករ Gemini
Gemini “កុំបារម្ភ ខ្ញុំនឹងមិនយកវាទៅប្រាប់នរណាទេ” តាមពិតពេលខ្លះរបូតមាត់ម្ដងៗ។

៤. តារានិករ Cancer
Cancer “ខ្ញុំអត់បានកើតអី ឬអន់ចិត្តអីផង” តាមពិតកំពុងតែកើតទុក្ខមិនសុខចិត្ត។

៥. តារានិករ Leo
Leo “ទេ ខ្ញុំមិនបានប្រច័ណ្ឌ ឬច្រណែនអីទេ” តាមពិតក្នុងចិត្តកំពុងក្ដៅក្រហាយ។

៦. តារានិករ Virgo
Virgo “Wow ឡូយណាស់ វាគួរឲ្យទាក់ទាញ” តាមពិតទៅគ្រាន់តែជារឿងធម្មតាប៉ុណ្ណោះ។

៧. តារានិករ Libra
Libra “អ្នកជាមិត្តដ៏ល្អជាងគេបំផុត” តាមពិតទៅគេនិយាយពាក្យនេះចំពោះមិត្តមិនក្រោមដប់នាក់ទេ។

៨. តារានិករ Scorpio
Scorpio “ខ្ញុំមិនបានមានអារម្មណ៍ខ្វល់ខ្វាយអីទេ” ការពិតអារម្មណ៍កំពុងតែស្មុគស្មាញ។

៩. តារានិករ Sagittarius
Sagittarius “មិនបាច់បារម្ភទេ មិនអីទេ” ការពិតកំពុងតែជួបនឹងបញ្ហាច្រើនពិបាកដោះស្រាយ។

១០. តារានិករ Capricorn
Capricorn “ខ្ញុំអត់ដឹងទេ” តាមពិតដឹង ប៉ុន្តែខ្ជិលនិយាយបកស្រាយ។

១១. តារានិករ Aquarius
Aquarius “សុំទោស” ប៉ុន្តែមិនបានចេញពីចេញទេ ព្រោះគេមិនបានស្ដាយនឹងអ្វីដែលគេធ្វើទេ។

១២. តារានិករ Pisces
Pisces “កំពុងតែនៅតាមផ្លូវ” តាមពិតមិនទាន់ក្រោកពីលើគ្រែផង៕

ដោយ៖ ស្រីហាង

ព័ត៌មាន​ទាក់ទង​

Loading...