ជឿ​ដែរ​ទេ​ថា ​សុភាព​បុរស ​ពេល​មើល​កាន់តែ​យូរទៅ​កាន់​តែ​សិច​ស៊ីខ្លាំង?​

ពុធ, ១៣ មករា ២០២១

និន្នាការ​ពិភពលោកផ្លាស់ប្តូរហើយ​ មិនមែន​ប្រុសព្រាន​ទើបអូនស្រលាញ់ ដូចក្នុងបទចម្រៀង​ទៀតនោះទេ។ សុភាពបុរស​ក្នុង​ស​ម័​យ​​ទំនើបនេះ បានក្លាយជានិមិត្តសញ្ញា បញ្ជាក់ពី​ឋានៈពិសេស​មួយ ឱ្យខ្លួនឯង។ បុរសភាគច្រើនចូលចិត្តប្រកាន់យកចរិតសុភាព ទោះ​បីជាពួកគេ​និយមស្លៀកពាក់ឡូយឆាយ ព្រោះ​ភាពទន់ភ្លន់របស់ពួកគេ​ កា​ន់​តែបន្ថែម​ភាពស៊ិច​ស៊ីឡើង។

ធ្វើយ៉ាងណា​ឱ្យស្រីៗមើលមកថាយើង​ជាសុភាពបុរសពិតៗ?

រូបភាពតំណាង

ទោះបីជា​បច្ចេកវិទ្យាកាន់តែប្រសើរឡើង ក៏វាមិនមានន័យថា យើងត្រូវលះបង់អ្វីៗទាំងអស់​ដែលជាមេរៀនដ៏ល្អពីអតីត​កាលបានប​ន្សល់​​ទុក​នោះទេ។ សុភាពបុរស គឺជាបុគ្គលដែលគេ​សម្គាល់ដំបូង​តាមរយៈឥរិយាបថ របៀបនិយាយស្តី និងវិធីដែលដោះស្រាយ​ប​ញ្ហា ​ទឹកចិត្ត​ចែករំលែក​ ជួយអ្នកដទៃ ហើយមាន​ការយល់ដឹងសង្គម ឱហាតការងារ សមជា​គំរូសម្រាប់អ្នកដែលមានវ័យស្របាល ឬ​វ័យក្មេងជាង។

សុភាពនារីណាក៏​ដោយ​​តែង​តែងាយ​នឹង​លង់ស្នេហ៍​បុរសប្រភេទ​នេះ ហើយ​ពិបាកនឹង​ដកចិត្ត​រួច​ណាស់ ប្រសិនជាងជ្រុលជា​កំ​ណ​ត់​​ចង់​បានពួកគេ​មកជា​ម្ចាស់បេះ​ដូងទៅហើយ។

តោះមកអាន​លក្ខខណ្ឌ​ងាយៗក្នុងការ​ក្លាយជាសុភាពបុរសសម័យថ្មី៖

១. ចេះ​គ្រប់គ្រង​អារម្មណ៍

បុរសមានភាពរំជើបរំជួលខាងផ្លូវស្នេហាឆក់កណ្ឌៀត និង​ងាយងប់ងល់លឿនជាងនារីៗ លើភាពស្រូបទាញណា​ដែលស្រស់ៗ​ស្អា​ត​ៗ។ សុភាពបុរស​ពិតប្រាកដគេ​ចេះកំណត់​ព្រំដៃន​នៃភាពភ្លើតភ្លើននេះ ពោលគឺមិនងាយបញ្ចេញអារម្មណ៍ស្រើបស្រាល ហើយ​ព្រ​មឱ្យវាមកបញ្ជា​លើចរិតលក្ខណៈថ្លៃថ្នូររបស់ខ្លួនស្រួលៗបាននោះឡើយ។

រូបភាពតំណាង

២. ជាម្ចាស់នៃការសម្រេចចិត្ត​

សុភាពបុរស ដឹងថា ជីវិតមានរឿងច្រើនណាស់ដែលស្លាប់ទៅ​យកទៅជាមួយ​ដោយមិនលាតត្រដាងប្រាប់អ្នកណាងាយៗ​នៅ​ឯ​តុ​ស្រា​​ឬតុកាហ្វេឡើយ។ ទោះមិត្តភក្តិស្និទ្ធកម្រិតណា​គេមិនងាយហើបមាត់ប្រាប់ពីរឿង​ស្នេហា​រវាងគេនឹងសង្សារឡើយ។

៣. ការស្លៀកពាក់ដែលគោរពមនុស្សស្រី

សុភាព​ចេះគួរសម ហើយ​មិនធ្វើ់ខ្លួនបែបល្ងីល្ងើពេលណាត់ជួបដើរលេងជាមួយមនុស្ស​ស្រីនោះឡើយ។ គេ​ផ្តល់ការគោរព​ពេល​វេ​លា​​នៅ​ជាមួយនាង ហើយ​គេ​ដឹងថា ការស្លៀកពាក់បែបណា​ដែល​នាង​ពេញចិត្ត​និងឱ្យតម្លៃ។ គួរតែ​មានស្បែកជើងសមរ​ម្យសម្រាប់​ឱ​​កាស​នីមួយៗខុសពីគ្នា ចាប់ពីផ្ទាត់ រហូត​ដល់ ស្បែកជើងប៉ាតា។ មានក្លិនខ្លួន​ប្រកបដោយអនាម័យ និងសុខភាព។

រូបភាពតំណាង

៤. ទុកឲ្យសកម្មភាពបញ្ជាក់ពី​សមត្ថភាព​ពិត

ជាអកុសលបុរសជាច្រើនចូលចិត្ត​អួតអាថ៌ដាក់មនុស្ស​ស្រី។ ជោគជ័យឬការមានគុណធម៌មិនច្បាស់លើបបូរមាត់នោះទេ។ មុន​ក្រោ​យ​​គេនឹងដឹងការពិត។ ប្រសិនចំណាយពេលនោះទៅ​ខិតខំប្រឹងប្រែងកសាងខ្លួនអាចធ្វើឱ្យមានស្រីៗទុកចិត្ត​ជាងដឹង?

៥. មានទំនុកចិត្ត ​តែមិនក្រអឺត

មនុស្សខ្លះច្រឡំ ទំនុកចិត្ត គឺ​ភាពក្រអឺតក្រទម។ មិនមែនទេ ទំនុកចិត្ត​គឺការដែលព្រមទទួលស្គាល់អ្នកដទៃ​និងមិនខ្លាច​ថា​គេបា​ន​ក្រ​ឌីត​លើយើង។ បុរសល្អ គឺជាបុរសដែលដាក់ខ្លួន​ តែមិនចុះញ៉ម ។​ បុរសពូកែតស៊ូ មិនរអ៊ូរទំា និងមិនត្អូញត្អែរ​សុំក្តីមេត្តាពីអ្ន​ក​ណា​ម្នា​ក់​។

រូបភាពតំណាង

៦. មានសីលធម៌ និងវិន័យ

សុភាព​បុរស ក្រាញននៀល​ដើម្បីអ្វីដែលគេចង់បាន តែមិនមែន​ព្រម លះបង់សីលធម៌នោះទេ។ សុភាពបុរសម្នាក់ៗមាន​សុបិន្ត​ដ៏​អ​ស្ចារ្យប៉ុន្តែមិនលះបង់ភាពស្មោះត្រង់ជាមួយសង្សាស្រវាកូនអ្នកមាន​នោះឡើយ កូនស្រីអ្នកមាន​ណាដែល​សម្រេច​ចិត្ត​ចាប់​យ​ក​បុរ​ស​បែបនេះ​ នឹងមានជីវិតសោកនាដកម្មមួយវែងអន្លាយ។

៧. មិនជ្រៀតជ្រែក​រឿងផ្ទាល់ខ្លួនអ្នកដទៃ

សុភាពបុរស មានឆន្ទៈក្នុងការជួយអ្នកដទៃ តែពុំមែន ចូលចិត្តផ្តល់ដំបូន្មានទំាង​គេមិនបានសុំនោះឡើយ។ គ្មាននរណា​ម្នាក់​កើត​មក ​ហើយ​ចង់តែ​ធ្វើតាមដំបូន្មានអ្នកដទៃ​នោះ​ទេ។ ទោះបីជាយើង​មានចេតនាល្អក៏ដោយ ប៉ុន្តែបើគ្មាន​គេត្រូវការ គង់​មិនមាន​តម្លៃ​ដ​ដែល ​ហើយ​យើងក្លាយជាអ្នកទំនេរ​ឥតការទៅវិញ៕

អត្ថបទផ្តល់សិទ្ធិ៖ kampucheathmey

ដោយ៖ ចម្រើន តារា

ព័ត៌មាន​ទាក់ទង​

Loading...