ឧត្តម​ភរិយា​មាន ​៦​ចំណុច​នេះ ​ដែល​បុរស​ទាំង​ឡាយ​គេង​ស្រមៃ​ប៉ុនប៉ង​

ព្រហស្បតិ៍, ២៨ មករា ២០២១

ចំពោះបុរស រូបសម្បត្តិ និងចរិតឬកពាររបស់ស្រ្តីមានភាពសំខាន់ដូចគ្នានៅពេលរើសគូស្រករ។ បានភរិយាស្អាតជា​រឿង​សំ​ណា​ង​បំ​ផុត ​​ប៉ុន្តែបានភរិយាចរិតប្រពៃរឹតតែសំណាងខ្លាំងបំផុត។

ខាងក្រោមជាលក្ខណៈសម្បត្តិពិសេសរបស់មនុស្សស្រីដែលសក្ដិសមជាឧត្តមភរិយា ធ្វើឲ្យស្វាមីគ្រប់រូបចំរុងចម្រើន!

១. ចេះមើលថែខ្លួនឯងទោះស្វាមីនៅឆ្ងាយ

ជាមនុស្សស្រីមានលំនឹងក្នុងជីវិត និងមានភាពរឹងមាំគ្រប់គ្រាន់ជាខ្លួនឯង។ ដូច្នេះទើបនាងមិនដែលយកស្នេហាជា​ឧបករណ៍​ស​ម្រា​ប់​​ជា​ទីពឹងនោះទេ។ នាងជាស្ត្រីរឹងប៉ឹងស្រាប់ហើយ ត្រឹមតែអវត្តមានបុរស វាមិនបានបន្ថែមទុក្ខព្រួយលើនាងឡើយ។

រូបភាពតំណាង

២. តែងតែនៅក្បែរនិងជួយលើកទឹកចិត្តស្វាមីជានិច្ច

រាល់ពេលបញ្ហាកើតឡើង ឬឧបសគ្គរាំងស្ទះដល់ការសម្រេចគោលដៅរបស់ស្វាមី នាងជាមនុស្សទីមួយដែលជឿជាក់លើប្ដីថា គា​ត់​អា​​ចធ្វើបាន។ នាងធ្វើឲ្យគាត់មានអារម្មណ៍មិនបាក់ទឹកចិត្ត និងមិនព្រមចុះចាញ់រាល់បញ្ហាចំពោះមុខ បើទោះមានព្យុះភ្លៀងយ៉ាង​ណា​ក៏​ដោយ។

៣. បើកចិត្តទូលាយទទួលយកគំនិតស្វាមី

បើទោះបីជាពេលប្ដីប្រពន្ធមានគំនិតពីរផ្សេងគ្នាក៏ដោយ ក៏នាងនៅតែយកចិត្តទុកដាក់ស្តាប់យោបល់គាត់ជានិច្ច។ នាងជាប្រភេទម​នុស្ស​ដែលគិតសុខទុក្ខ និងមតិស្វាមី ហើយក៏មិនដែលយកតែចិត្តខ្លួនឯងឡើយ។

រូបភាពតំណាង

៤. មិនប្រើការសន្មតក្នុងការដោះស្រាយជម្លោះ

នាងចេះយល់ចិត្តអ្នកដទៃ ​និងមិនទម្លាប់សន្មតតាមតែអារម្មណ៍នោះទេ។ នាងតែងតែព្យាយាមយល់ពីស្ថានភាពដែលកំពុងជួបប្រ​ទះ ​ព្រមទាំងខំដោះស្រាយបញ្ហាដោយផ្អែកតាមហេតុផលជាក់ស្ដែង។ ប្រពន្ធប្រភេទនេះរមែងចេះបង្រួមរឿងធំមកជាតូច និង​ពី​តូច​ទៅ​ជាគ្មានរឿងអ្វី។

៥. មានគោលដៅក្នុងជីវិតរបស់ខ្លួន

នាងជាមនុស្សស្រីឯករាជ្យ មិនផ្ដេកផ្ដួលលើស្វាមី ដោយមានផែនការជីវិតរបស់ខ្លួនច្បាស់លាស់។ ទោះបីត្រឹមជាមេផ្ទះ ក៏គ្រួសារ​ដែ​​ល​​មាន​នាងតែងតែងចំរុងចម្រើនដូចពាក្យចាស់ពោលថា “សម្លឆ្ងាញ់ដោយសារគ្រឿង គ្រួសាររុងរឿងដោយសារភរិយា”។

រូបភាពតំណាង

៦. ធ្វើឲ្យប្ដីមានអារម្មណ៍ថា គាត់ជាបុរសសំណាងជាងគេបំផុត

គ្រប់ពេលនៅក្បែរនាង គ្រប់កន្លែងដែលនៅជាមួយ ស្វាមីតែងតែទទួលបានអារម្មណ៍កក់ក្ដៅ និងយល់ថា ខ្លួនជាមនុស្សប្រុសសំ​ណា​​ង​ខ្លាំង​បំផុត។ នាងប្រហែលមិនស្អាតទាក់ទាញ ប៉ុន្តែ ភាពជាស្រ្តីរបស់នាង ធ្វើឲ្យមនុស្សប្រុសដទៃច្រណែនស្វាមីរបស់នាង៕

អត្ថបទផ្តល់សិទ្ធិ៖ kampucheathmey

ដោយ៖ សន្យា

ព័ត៌មាន​ទាក់ទង​

Loading...