ប្រសិនបើនៅឆ្ងល់ថា តើមនុស្សអតីតនៅតែស្រលាញ់យើងទៀតដែរទេ មិនថា មិត្តប្រុសស្រី ស្វាមីភរិយា អត្ថបទនេះនឹងប្រាប់យច្បាស់អំពីរបៀបសម្គាល់ដឹងថាគេនៅតែស្រឡាញ់យើងពិតប្រាកដ។
បន្ទាប់ពីការបែកបាក់ ជារឿងធម្មតាទេដែលភាគីទាំងសងនៅឆ្ងល់ថាតើគូអតីតនៅសល់ចិត្តស្នេហ៍ដែរអត់? រកមើលថា គេនោះ មានប៉ុន្មានចំណុចនេះដែរ?
១. គេសប្បាយចិត្តពេលឃើញយើង
នៅពេលអតីតកន្លងច្រើនខែឈានដល់ឆ្នាំ ពេលវាក់គ្នាម្តងៗចំំណាំមើល ប្រសិនបើនាងឬគេហាក់ភ័យៗ សើចៗ ឬមានភាពកក់ក្តៅ រួសរាយរាក់ទាក់ ជួនជាស្លេកស្លាំង បង្ហាញថាគេនៅតែមានអារម្មណ៍ល្អចំពោះស្នេហាពីមុនមក ហើយប្រហែលជារងើកភ្លើងអាចឆេះឡើងវិញទ្រោលបានឱ្យតែមានខ្យល់បង្កាត់។
២. អារម្មណ៍គេប្តូរលឿន
អាកប្បកិរិយាក្តៅនិងត្រជាក់ ច្របូកច្របល់ក្នុងអារម្មណ៍និងចលាចល គ្មានអ្វីជាងស្នេហានោះទេ។ អារម្មណ៍ទាំងនេះ ដូចជាព្រមបែកបាក់ នៅស្តាយ ឬចង់គិតឡើងវិញ។ល។ គឺសម្គាល់នឹងឃ់ើញភ្លាមៗ ដូចជាពេលខ្លះ ធ្វើខឹង ពេលខ្លះធ្វើស្និទ្ធ ម្តងដើរតួជាមិត្តល្អបំផុតបន្ទាប់មកទៀតដូចជាមនុស្សឆ្កួតខឹងគ្នា ហើយបន្ទាប់ទៀតដូចជាមនុស្សកំសាករកអីនិយាយមិនឃើញ មិនហ៊ានងាកមើលគ្នា នោះហើយជាមូលដ្ឋាននិយមន័យក្តៅនិងត្រជាក់សែនច្របូកច្របល់ ខណៈបេះដូងនៅមានស្រមោលអ្នកចាស់។
៣. មានប្រតិកម្មក្នុងអារម្មណ៍ខ្លាំងនៅពេលនិយាយឈ្មោះយើង
ភាពផ្ទុយគ្នានៃសេចក្តីស្រឡាញ់មិនមែនស្អប់ទេ គឺភាពព្រងើយកន្តើយ។ ប្រសិនបើគេនោះមិនខ្វល់មើលមកអ្នកឬទាក់ទងជាមួយអ្នក គេព្រងើយកណ្តើយ អាចប្រាកដថាគ្មានស្នេហាទៀតទេ ប៉ុន្តែប្រសិនបើការឆ្លើយតបរបស់គេចំពោះយើងប្រើអារម្មណ៍ខ្លាំង ដូចជាស្អប់ឬស្រលាញ់ខ្លាំង អាចជាមូលដ្ឋានលើអារម្មណ៍ទុក្ខព្រួយ ព្រោះនៅស្រណោះ។
៤. គេចង់បានការយកចិត្តទុកដាក់
គេអាចបង្ហោះអ្វីៗតាមអ៊ីនធឺណេតដូចជារូបថតជាមួយអ្នកក្រោយ ឬរូបថតរបស់គេជាមួយមិត្តភក្ដិ ឬនិយាយCaption ដែលកន្លងមកគេមិននសូវចូលចិត្ត ព្រោះគេសង្ឃឹមថាយើងនឹងកត់សម្គាល់។ ជួនគេដកស្រង់សម្រង់ពាក្យពេចន៍ដែលគួរឱ្យស្តាយ និងអ្វីដែលបង្ហាញពីអារម្មណ៍ខ្លួនបានឆ្លងកាត់ ឬកន្លែង ឬអ្វីគ្រប់យ៉ាងដែលអាចធ្វើឱ្យយើងនឹកឃើញកាលនៅក្បែរគ្នា។
៥. ពេលជួប គាត់មិនស្រស់ស្អាតឬសង្ហាដូចកាលនៅជាមួយយើង
គេកំពុងចុះខ្សោយរូបរាង និងមានគំនិតរស់នៅ ដោយសារវិបត្តិគ្មានអ្នកក្បែរជីវិតគេ។ មនុស្សមានសុភមង្គល ឬគ្មានកុហកមិនបានទេ។ យើងជាមនុស្សធ្លាប់ស្រលាញ់គ្នាតែងតែមើលដឹង៕
អត្ថបទផ្តល់សិទ្ធិ៖ kampucheathmey
ដោយ៖ ឡាហ្សូលី