តារា​ម៉ូ​ដែល ​Gigi ​Hadid ​ចាប់​ផ្តើម​ប្លែក​ខ្លួន ​អំឡុង​ពេល​ពពោះ​កូន​ដំបូង​បាន ​៦​ខែ​

សុក្រ, ២២ ឧសភា ២០២០

28

តារាម៉ូដែលវ័យក្មេងរបស់ហូលីវូដ Gigi Hadid កំពុងតែត្រៀមខ្លួចក្លាយជាម្ដាយរបស់គេហើយ នាពេលអនាគត។

បច្ចុប្បន្ននេះ នាងមានផ្ទៃពោះប្រហែល ៦ខែ ហើយតែងតែបង្ហោះរាល់សកម្មភាពប្រចាំថ្ងៃ នៅលើបណ្ដាញសង្គម អំឡុងពេល​កំពុង​ពពោះ​​កូន​ក្នុង​ផ្ទៃ ​ដោយ​ភាគ​ច្រើន ​Gigi ​Hadid ​និយម​ធ្វើ​ម្ហូប​ឆ្ងាញ់​ៗ​យ៉ាងរីករាយរាល់ពេលទំនេរ។ រយៈពេល ៦ខែនៃការព​ពោះ​កូន​​ដំបូង​​របស់​​តារា​​ស្រី​​រូប​​នេះ ​​សង្កេតឃើញថានាង ក៏ចាប់ផ្តើមឡើងគីឡូស្រឺតៗផងដែរ។

ព្រោះ​​ថ្មីៗ​នេះ ​នាង ​បានធ្វើការឡាយផ្ទាល់ជជែកកម្សាន្តជាមួយនឹងអ្នកគាំទ្រនាង បានធ្វើឱ្យអ្នកគ្រប់គ្នាមានការ​ភ្ញាក់ផ្អើល​បន្តិច​ផង​​ដែរ ​នៅ​ពេល​ដែល​បាន​ឃើញ ​មុខមាត់គ្មានការផាត់មុខ អំឡុងមានផ្ទៃពោះ។ មុខ និងច្រមុះ ត្រូវបានហើមធំជាងមុន សូម្បី​តែ​ស្បែក​​មុខ ​​និង​ខ្លួន​ក៏​មាន​ភាព​ស្រអាប់​មិនភ្លឺស្រស់ដូចមុនដែរ។ ប៉ុន្តែវាគ្មានអ្វីចម្លែកនោះទេ ទាំងនេះគឺ​ជាការផ្លាស់​ប្តូរទូទៅ​សម្រាប់​ស្រ្តី​​កំពុង​​ពពោះ​​។

ទោះជាយ៉ាងណា មិនយូរប៉ុន្មាន Gigi Hadid  ក៏បង្ហាញរូបថតសន្លឹកថ្មីម្ដងទៀតនៅលើបណ្ដាញសង្គមបង្អួតយ៉ាងស្រស់ស្អាត ជំ​នាញ​តុប​តែង​ខ្លួនមានមន្តស្នេហ៍ និងសម្រស់ទាក់ទាញបំផុត ពោលគឺរវល់យ៉ាងណាក៏មិនភ្លេចមើលថែខ្លួនឯង និងទារក​ក្នុងផ្ទៃ​នោះ​ដែរ​៕

ដោយ៖ Minzy

ព័ត៌មាន​ទាក់ទង​

Loading...