មើលសម្រស់ពី១៤ឆ្នាំមុនរបស់ Lee Min Ho និង Park Bo Young ហើយបានដឹងថា ឥឡូវប្លែកស្អាតសាហាវ

សុក្រ, ២២ ឧសភា ២០២០

654

កាលពីថ្មីៗនេះរូបថតស្និទ្ធស្នាលដ៏កម្របានឃើញរបស់តារាសម្ដែងប្រុសរូបសង្ហា Lee Min Ho និងតារាសម្ដែងស្រី Park Bo Yo​un​g ​ពី ​១៤​ឆ្នាំ​មុន​បាន​លេច​ឡើង​នៅ​បណ្ដាញសង្គម ក្លាយជាប្រធានបទថ្មីមួយគួរឱ្យចាប់អារម្មណ៍។

បន្ទាប់ពីវិលត្រឡប់មកវិញជាមួយនឹងរឿងភាគថ្មី The King: Eternal Monarch របស់តារាសម្ដែង Lee Min Ho កត់សម្គាល់​ថារាល់​ព័ត៌​មាន​ដែល​ទាក់​ទង​នឹង​តារា​ប្រុស​រូប​នេះ គឺពិតជាទីចាប់អារម្មណ៍របស់សាធារណៈជនយ៉ាងខ្លាំងនៅពេលនេះ។ 

ហើយកាន់តែភ្ញាក់ផ្អើល និងចាប់អារម្មណ៍រឹតតែខ្លាំងនោះ ក្រោយបានឃើញរូបភាពជិតស្និទ្ធរបស់លោក និងតារាសម្ដែងស្រី Park Bo​ ​Young ​ដែល​ត្រូវ​បាន​គេ​ដឹងថារូបទាំងនេះរបស់តារាទាំងពីរ នៅក្នុងសាច់រឿងចាស់មួយតាំងពីមួយទសវត្សរ៍មុនមកម្ល៉េះ។

នេះមិនមែនរឿងចម្លែកនោះទេ សម្រាប់អ្នកទាំងពីរដែលបានបង្ហាញខ្លួនព្រមគ្នា នៅក្នុងរឿងដែលជាស្នាដៃដំបូងរបស់ពួកគេ ចូល​ប្រឡូក​ក្នុង​វិស័យ​កម្សាន្ត។

ប៉ុន្តែបើយកមកប្រៀបធៀបតារាសម្ដែងលំដាប់ A ទាំងពីររូបនាបច្ចុប្បន្ននេះ ច្បាស់ពិតជាធ្វើឱ្យ​ទស្សនិ​ជ​ន​ស្រឡាំង​កាំង​ជា​មិន​ខា​ន ​​ដោយ​សារ​តែ​សម្រស់​ស្រស់ស្អាតស្រស់សង្ហារបស់ពួកគេ បានផ្លាស់ប្តូរស្ទើរតែ ១០០ភាគរយដាច់​ឆ្ងាយ​ពី​កាល​​ពី​មុន ​ដែល​គ្រប់​គ្នា​មិន​​ចង់​ជឿ​នឹងភ្នែកពេលបានឃើញរូបភាពខាងក្រោមនេះរបស់តារាទាំងពីរ៕

ដោយ៖ Minzy

ព័ត៌មាន​ទាក់ទង​

Loading...