ច្បាស់​ហើយ! ​ទីភ្នាក់​ងារ ​Hyun ​Bin ​និង ​Song ​Hye ​Kyo ​ច្រាន​ចោល​ទាំង​ស្រុង​ចំពោះ​ពាក្យ​ចចាម​អារ៉ាម​ណាត់​ជួប​

សៅរ៍, ០១ សីហា ២០២០

981

ជាថ្មីម្ដងទៀត ទីភ្នាក់ងាររបស់តារាសម្ដែងប្រុស Hyun Bin និងតារាសម្ដែងស្រី Song Hye Kyo បានចេញសេច​ក្តី​បដិ​សេធ​និង​ច្រា​ន​​ចោលចំពោះពាក្យចចាមអារ៉ាមណាត់ជួបគ្នា ឬមានទំនាក់ទំនងស្នេហានឹងគ្នាម្ដងទៀតរបស់តារាប្រុសស្រីទាំង​ពី​រ​។

ដោយ​សារ​តែ​កាលពីសប្ដាហ៍មុននេះ មានពាក្យចចាមអារ៉ាមបែបនេះ​ត្រូវបានចេញផ្សព្វផ្សាយជាច្រើន​តាមរយៈប្រព័ន្ធផ្សព្វផ្សាយ​ស​ង្គម ​​Wei​bo ​​ក្នុងប្រទេសចិន បានលេចឡើងពាក្យចចាមអារ៉ាមមួយចំនួន ដោយអះអាងថាតារាសម្ដែងទាំងពីរបានជួបគ្នា ហើ​យ​ត្រូវ​​បាន​គេ​ប្រទះ​ឃើញនៅតំបន់ Yangpyeong ខេត្ត Gyeonggi។

រហូតមកដល់ថ្ងៃទី ៣១ ខែកក្កដា ទីភ្នាក់ងាររបស់តារាសម្ដែងស្រី Song Hye Kyo បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា « នេះ​មិន​មែន​ជាទី១ទេ ដែលមានប្រព័ន្ធផ្សព្វផ្សាយចិន បានចេញផ្សាយអត្ថបទព័ត៌មានដោយការប៉ាន់ស្មានគ្មានមូលដ្ឋានច្បាស់​លា​ស់​។ ប​ណ្ដា​ញសារព័ត៌មានទាំងនេះ បានចុះផ្សាយលើកឡើង និងបង្កើតអ្វីៗតាមការវិភាគរបស់ពួកគេផ្ទាល់។ ជា​ចុង​ក្រោយ ទី​ភ្នា​ក់​ងារ​រប​ស់​​យើង​សូមធ្វើការបដិសេធចោលទាំងស្រុងនូវពាក្យចចាមអារ៉ាមការណាត់ជួប»។

ចំណែកឯទីភ្នាក់ងាររបស់តារាសម្ដែង Hyun Bin វិញក៏បានចេញសេចក្តីថ្លែងការណ៍មួយផងដែរ ដោយបាននិយាយថា « ពាក្យ​ច​ចា​ម​អារ៉ាមណាត់ជួបគ្នាដែលមានប្រភពចេញពីប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសចិន គឺមិនមែនជាព័ត៌មានពិតប្រាកដទេ»។

គួរបញ្ជាក់ផងដែរថា កាលពីមុន Hyun Bin និង Song Hye Kyo អ្នកទាំងពីរបានណាត់ជួបគ្នា បន្ទាប់ពីបានសម្ដែង​ជាមួយគ្នា​ក្នុង​រឿ​ង ​«Worlds Within» ក្នុងឆ្នាំ ២០០៨។ ហើយពួកគេក៏បានបង្ហាញទំនាក់ទំនងចំពោះគ្នាជាសាធារណៈរយៈពេល ២ឆ្នាំ ប៉ុ​ន្តែ​អ្នក​ទាំ​ង​​ពីរក៏បានចែកផ្លូវគ្នា មុនពេល Hyun Bin ជាប់ឈ្មោះក្នុងបញ្ជីយោធាក្នុងឆ្នាំ ២០១១៕

ដោយ៖ Minzy

ព័ត៌មាន​ទាក់ទង​

Loading...