តារា​សម្ដែង ​Hwang ​Hana ​ស្នើ​សុំ​អ្នក​លេង​អ៊ីន​ធឺ​ណេត​បញ្ឈប់​ពាក្យ​ចចាម​អារ៉ាម​នាង ​និង ​Jung​kook ​សមា​ជិក ​BTS​

សៅរ៍, ០៨ សីហា ២០២០

6.4K

កាលពីដើមសប្ដាហ៍នេះ ARMYs ដែលក្រុមអ្នកគាំទ្ររបស់ BTS បានបញ្ចេញប្រតិកម្មគួរឱ្យកត់សម្គាល់នៅលើបណ្ដាញ​អ៊ីន​ធឺ​ណេ​ត​​ដោយមានពាក្យមិនសមរម្យមួយចំនួនផ្សព្វផ្សាយពាក្យចចាមអារ៉ាម មិនពិត ពាក់ពន័្ធនឹងតារាចម្រៀងវ័យក្មេង Jungkook សមា​ជិក​កូន​ពៅរបស់ BTS ដោយចោទប្រកាន់ថា លោក បានណាត់ជួបជាមួយនឹងតារាសម្ដែងស្រី Hwang Hana ត្រូវបានគេស្គាល់ថា​ជាអតីតគូ​ដណ្ដឹងរបស់តារាចម្រៀង និងសម្ដែង លោក Yoochun

ពាក្យចចាមអារ៉ាមនេះដើមកើតឡើងបន្ទាប់ពី Hwang Hana នាងបានត្រឡប់មកសកម្មវិញនៅលើបណ្ដាញសង្គម Instagram សារ​ជា​ថ្មី​ម្ដង។ ហើយតារាស្រីរូបនេះ ក៏បានបង្ហើបប្រាប់ទៅអ្នកគាំទ្រនាងថា ថ្មីៗនេះនាងកំពុងមានទំនាក់​ទំនងស្នេហាជាមួយ​នឹងបុរស​ម្នាក់ ​ដែលមានអាយុតិចជាងខ្លួន ៨ ទៅ ៩ឆ្នាំ។

ស្រាប់តែភ្លាមៗនោះ ក្រុមអ្នកនិយមលេងអ៊ីនធឺណេតមួយចំនួនបានចាប់ផ្តើមខមិនតំណលីងថ្មីៗនាងឡើងមក ដោយបង្ហាញថា នា​ង​​ក៏​ជា​អ្នកគាំទ្រម្នាក់របស់ BTS ផងដែរ។

ត្រឡប់មកនិយាយនៅថ្ងៃទី ៧ ខែសីហាវិញ តារាសម្ដែងស្រី Hwang Hana ត្រូវបានគេកត់សម្គាល់ឃើញថា​នាងកំពុងមានពាក្យ​ចចាម​​អារ៉ាមជាច្រើនដែលពាក់ពន័្ធនឹង Jungkook យកមកនិយាយនៅលើបណ្ដាញសង្គម Instagram របស់នាង ហើយនាង​ក៏​បាន​ស្នើ​សុំ​ឱ្យបញ្ឈប់ពាក្យចចាមអារ៉ាមនោះភ្លាមៗ។

ដោយនិយាយថា « សូមបញ្ឈប់ការផ្សព្វផ្សាយពាក្យចចា​មអារ៉ាមគួរឱ្យអស់​សំ​ណើច​នេះទៅ។ ហេតុអ្វីបានជាអ្នកប្រមូលផ្តុំ រឿង​ចៃ​ដន្យ​ទាំង​នេះ មកផ្សព្វផ្សាយបង្កើតជាពាក្យចចាមអារ៉ាម? បែបនេះវាធ្វើឱ្យ​ប៉ះ​ពាល់​សិទ្ធិបុគ្គលទាំងពីរ រួមទាំងខ្ញុំ។ ខ្ញុំមានមិត្តប្រុស​ហើ​យ ​សូមកុំធ្វើការសន្មត់ដោយគ្រាន់តែពួកគេមានអាយុប្រហែលគ្នា។ ហើ​យ​ខ្ញុំ ​ពិតជាមិនបានដឹងពីអាយុពិត (Jungkook) ទាល់​តែ​សោះ!!! ​ហើយលើកក្រោយ ប្រហែលជាខ្ញុំអាចនឹងណាត់ជួបជាមួយ Leonardo DiCaprio ផងដែរ»។

បន្ទាប់មកទៀត Hwang Hana នាងក៏បានសង្កត់ធ្ងន់ថា នាងចង់ប្រើ Instagram ជាលក្ខណៈឯកជនជាមួយ​នឹងមនុស្សដែល​ស្គាល់​គ្នា​ប៉ុណ្ណោះ ​ហើយស្នើសុំឱ្យអ្នកនិយមលេងអ៊ីនធឺណេតបញ្ឈប់ការព្យាយាមតាមដាននាងតទៅពីពេលនេះ៕

ប្រភពអត្ថបទ៖ Allkpop

ដោយ៖ Minzy

ព័ត៌មាន​ទាក់ទង​

Loading...